ថ្ងៃឈប់សម្រាកជាតិសម្រាប់ឆ្នាំ២០១៩

ថ្ងៃធ្វើការ​របស់ធនាគារសាខមប៊ែង គឺចាប់ពីថ្ងៃច័ន្ទ រហូតដល់ថ្ងៃសុក្រ លើកលែងតែថ្ងៃឈប់សម្រាកជាតិប៉ុណ្ណោះ។ តែប្រសិនបើលោកអ្នក ចង់ធ្វើ​ប្រតិបត្តិការ​នៅថ្ងៃ​ឈប់​​សម្រាក ឬនៅចុងសប្តាហ៍ សូមប្រើប្រាស់ សេវាអនឡាញ ធនាគារសាខមប៊ែង នៅតែបម្រើ ២៤ ម៉ោងដូចធម្មតាគ្រប់ពេលវេលា។

ថ្ងៃ​ឈប់សម្រាកជាតិសម្រាប់ឆ្នាំ២០១៩
០១ មករា ទិវា​ចូល​ឆ្នាំ​សកល
០៧ មករា ទិវា​ជ័យជម្នះ​លើ​របប​ប្រល័យ​ពូជ​សាសន៍
១៩ កុម្ភះ ពិធី​បុណ្យ​មាឃ​បូជា
០៨ មីនា ទិវា​នារី​អន្តរជាតិ
១៤-១៥-១៦ មេសា ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រពៃណី​ជាតិ ឆ្នាំកុរ​ ឯកស័ក
២៩ មេសា ពិធី​បុណ្យ​វិសាខ​បូជា
០១ ឧសភា ទិវា​ពលកម្ម​អន្តរជាតិ
១៣-១៤-១៥ ឧសភា ព្រះ​រាជ​ពិធី​បុណ្យ​ចម្រើន​ព្រះ​ជន្ម ព្រះ​ករុណា ព្រះ​បាទ​សម្តេច ព្រះ​បរម​នាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ព្រះ​មហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា
១៨ ឧសភា ទិវាបុណ្យវិសាខបូជា
២០ ឧសភា ទិវា​នៃការចងចាំ
២២ ឧសភា ព្រះរាជពិធីច្រត់ព្រះនង្គ័ល
០១ មិថុនា ទិវា​កុមារអន្តរជាតិ
១៨ មិថុនា ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ
២៤ កញ្ញា ទិវាប្រកាសរដ្ឋធម្មនុញ្ញ
២៧-២៨-២៩ កញ្ញា ពីធីបុណ្យភ្ជុំបិណ្ឌ
១៥ តុលា ទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាក្ខន្ធព្រះ​បាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហនុ ព្រះមហាវិរក្សត្រ ព្រះវររាជបិតា ឯករាជ្យបូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ”
២៣ តុលា ទិវារំលឹកខួបនៃកិច្ចព្រមព្រៀងសន្តិភាទីក្រុងប៉ារីស
២៩ តុលា ព្រះ​រាជ​ពិធី​គ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
០៩ វិច្ឆិកា ពិធីបុណ្យឯករាជ្យជាតិ
១០-១១-១២ វិច្ឆិកា ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែអកអំបុក
១០ ធ្នូ ទិវាសិទ្ធិមនុស្សអន្ដរជាតិ