444
MENUMENU

សុវត្ថិភាពប័ណ្ណ

ប្រើប្រាស់ប័ណ្ណសាខមប៊ែងយ៉ាងមានទំនុកចិត្តគ្រប់ទីកន្លែងដែលអ្នកទៅជាមួយប្រព័ន្ធសុវត្ថិភាពខ្ពស់

លក្ខណៈពិសេស

  • ប្រើ​ប្រាស់​បណ្ណ័​ធនាគារ​សាខមប៊ែង​ខេមបូឌា​គ្រប់​ពេល​វេលា​និង​គ្រប់​ទី​កន្លែង​ជាមួយ​នឹង​សុវត្ថិភាព​ល្អ​បំផុត​។​
  • ធ្វើ​ការ​ទូទាត់​ទំនិញ​ ឬ​ ទិញ​ទំនិញ​អនឡាញ​នៅ​រាល់​ការ​លក់​ដែល​មាន​សហការណ៍​ជា​មួយ​វីសា​។​
  • ដក​សាច់​ប្រាក់​នៅ​លើ​ម៉ាស៊ីន​អេធីអឹម​នៅ​ក្នុង​ប្រទេស​កម្ពុជា​ វៀតណាម​ ឡាវ​ និង​ប្រទេស​ផ្សេង​ទៀត​។​

អត្ថប្រយោជន៍

  • ធ្វើ​ប្រតិបត្តិការ​យ៉ាង​មាន​ប្រសិទ្ធិ​ភាព​នៅ​លើ​ម៉ាស៊ីន​អេធីអឹម​របស់​ធនាគារ​សាខមប៊ែង​ខេមបូឌា ​២៤/៧​ ដោយ​មាន​ប្រព័ន្ធ​កាម៉េរ៉ា​ត្រួត​ពិនិត្យ​ និង​ គ្រប់​គ្រង​រាល់​បញ្ហា​ដែល​កើត​មាន​ឡើង​យ៉ាង​បន្ទាន់​ដូចជា​៖​ ការ​លួច​យក​ប្រាក់​ ការ​លេប​ប្រាក់​ដោយ​ម៉ាស៊ីន​អេធីអឹម​ ឬ​ ការ​លួច​យក​ពត៌មាន​របស់​ប័ណ្ណ​។​
  • ធ្វើ​ការ​ទូទាត់​នៅ​រាល់​ចំនុច​លក់
  • ប្រើ​ប្រាស់​បច្ចេកទេស​ប័ណ្ណ​ EMV Chip ការពារ​ប័ណ្ណ​ពី​ការ​ថត​ចម្លង​
  • ការ​ទិញ​ទំនិញ​លើ​ប្រព័ន្ធ​អ៊ីនធឺណែត​
    – ប្រើ​ប្រាស់​បច្ចេកវិទ្យា​ Tokenization ពត៌មានប័ណ្ណ​ត្រូវ​បាន​បំលែង​រាល់​ការ​ធ្វើ​ប្រតិបត្តិការ​នីមួយៗ​ ដើម្បី​ធានា​បាន​សុវត្ថិភាព​ខ្ពស់​ និង​ការពារ​ការ​ថត​ចំលង​។​
    – សេវា​សុវត្ថិភាព​3D​ របស់​ធនាគារ​សាខមប៊ែង​៖​
    + ដំណោះ​ស្រាយ​សុវត្ថិភាព​ល្អ​បំផុត​ដោយ​ការ​ប្រើ​ប្រាស់​ OTP​ សម្រាប់​រាល់​ការ​ទិញ​ទំនិញ​។​
    + អ្នក​ប្រើ​ប្រាស់​ប័ណ្ណ​មិន​ត្រូវ​ការ​ចង​ចាំ​លេខ​ OTP​ ទេ​។ OTP នឹង​ត្រូវ​បាន​ផ្ញើ​ទៅ​កាន់​លេខ​ទូរស័ព្ទ​របស់​អ្នក​ប្រើ​ប្រាស់​មុន​ពេល​បញ្ចប់​ការ​ចំណាយ​ទិញ​ទំនិញ​អនឡាញ​។​
    + សេវាកម្ម​នេះ​គឺ​សម្រាប់​តែ​ប័ណ្ណ​អន្តរជាតិ​នៅ​ពេល​ដែល​ធ្វើ​ការ​ទូទាត់​នៅ​លើ​គេហទំព័រ​ដែល​មាន​ស្លាក​សញ្ញា​វីសា​
  • សេវាកម្ម​សុវត្ថិភាព​ 3D នេះ​គឺ​មិន​មាន​ការ​គិត​ថ្លៃ​សេវា​ចំពោះ​អតិថិជន​ដែល​ប្រើ​ប្រាស់​ប័ណ្ណ​ឥណពន្ធ​និង​ប័ណ្ណឥណទាន​របស់​ធនាគារ​សាខមប៊ែង​កម្ពុជា​នោះ​ទេ​។​
  • របៀប​នៃ​ការ​ប្រើ​ប្រាស់​៖​
    – បញ្ចូល​ពត៌មាន​របស់​ប័ណ្ណ​ ឈ្មោះ​ពេញ​របស់​ម្ចាស់​ប័ណ្ណ​ លេខ​ប័ណ្ណ​ កាល​បរិច្ឆេទ​ផុត​កំណត់​របស់​ប័ណ្ណ​ និង​ លេខ​កូដ​សុវត្ថិភាព​ CVV/CVV2/CVC2 (ជា​លេខ​បី​ខ្ទង់​ដែល​បាន​ព្រីន​ខាង​ចុង​តំបន់​ចុះ​ហត្ថលេខា​នៅ​ខាង​ខ្នង​របស់​ប័ណ្ណ​)
    – បញ្ចូល​លេខ​កូដ​ OTP (​ដែល​ផ្ញើ​ទៅ​អោយ​ម្ចាស់​ប័ណ្ណ​តាម​រយះ​លេខ​ទូរសព្ទ័​ដែល​បាន​សុំ​ចុះ​បញ្ជី​រួច​ស្រេច​)​
    – ជ្រើស​រើស​ការ​កំណត់​ទូទាត់ និង បញ្ចប់​ប្រតិបត្តិការ

តើលោកអ្នកមិនទាន់ មានប័ណ្ណសាខមប៊ែង?

  • សូមហៅទៅកាន់លេខ (855) 23 223 423
  • សូមទៅកាន់សាខា ឬ ការិយាល័យប្រតិបត្តិការរបស់ធនាគារសាខមប៊ែងខេមបូឌា
  • ផ្ញើសារ និង ស្នើសុំ ទៅកាន់គេហទំព័រហ្វេសប៊ុករបស់ធនាគារតាមអាសយដ្ឋាន www.facebook.com/SacombankCambodia
  • ផ្ញើពត៌មាន និង ស្នើសុំទៅកាន់ សាអេឡិចត្រូនិច ask-sc@sacombank.com

ដើម្បីទទួលបានសេវាកម្មពិសេសជាច្រើន តាមតម្រូវការរបស់លោកអ្នក

444
បិទ ​០២៣ ២២៣ ៤២៣ ថ្លៃសេវា អត្រាការប្រាក់ អត្រាប្តូរប្រាក់ ស្នើសុំឥណទាន ផ្ដល់មតិយោបល់ ឱកាសការងារ កម្មវិធីប្រូម៉ូសិន បណ្តាញ​ប្រតិបត្តិការ
Close 023 223 432 Exchange Rate Fee Interest Rate Branch Location Promotions Recruitment Feedback Registration Loan