អនុវត្តសម្រាប់សាខាខេត្តសៀមរាប និង សាខាខេត្តកំពង់ចាម តែប៉ុណ្ណោះ
ក្រោយពេលអតិថិជនដាក់ប្រាក់បញ្ញើ និងចូលរួមកម្មវិធីប្រូម៉ូសិន នោះអតិថិជននឹងទទួលបាន
កាដូភ្លាមៗ ដោយផ្អែកទៅលើទំហំទឹកប្រាក់ និងរយៈពេលដែលអតិថិជនដាក់ប្រាក់បញ្ញើ។
ចំនួនប្រាក់បញ្ញើ (USD) |
ចំនួនប្រាក់បញ្ញើ (KHR) |
កាលកំណត់ ៣ខែ |
កាលកំណត់ ៦ខែ |
កាលកំណត់ចាប់ពី ១៣ខែឡើងទៅ |
500-<1,000 |
2.000.000 – <4.000.000 |
អាវភ្លៀង |
ឆ័ត្រតូច |
នាឡិកាព្យួរជញ្ចាំង |
1,000 -<5,000 |
4.000.000 – < 20.000.000 |
ឆ័ត្រតូច |
នាឡិកាព្យួរជញ្ចាំង |
ប៊ិចប្រភេទល្អ |
5,000-<10,000 |
20.000.000 – <40.000.000 |
នាឡិកាព្យួរជញ្ចាំង |
ប៊ិចប្រភេទល្អ |
Power Bank |
10,000 -< 50,000 |
40.000.000 – <200.000.000 |
ចានស្រាក់ |
Power Bank |
វ៉ាលី |
50,000-<100,000 |
200.000.000 – <400.000.000 |
Power Bank |
វ៉ាលី |
ឈុតប៉ាន់តែប៉សឺឡែន |
100,000-<200,000 |
400.000.000 – <800.000.000 |
វ៉ាលី |
ឈុតប៉ាន់តែប៉សឺឡែន |
ទូរស័ព្ទ Oppo F11 Pro |
>=200,000 |
>= 800.000.000 |
ឈុតប៉ាន់តែប៉សឺឡែន |
ទូរស័ព្ទ Oppo F11 Pro |
ទូរស័ព្ទ Iphone XR 64G |
- មិនអនុវត្តសម្រាប់ប្រាក់បញ្ញើព្រីមៀម (Premium) ប្រាក់បញ្ញើមានកាលកំណត់បត់បែន (Flexible) និងប្រាក់បញ្ញើសម្រាប់អនាគត (Future Deposit)។
- រយៈពេលអនុវត្តកម្មវិធីប្រូម៉ូសិន៖
- ចាប់ពីថ្ងៃទី 16/10/2019 រហូតដល់ថ្ងៃទី 31/12/2019
- អត្រាការប្រាក់៖
- អត្រាការប្រាក់៖ អនុវត្តទៅតាមតារាងអត្រាការប្រាក់ដែលចេញផ្សាយក្នុងរយៈពេលដាក់ប្រាក់បញ្ញើនៅធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី។
- លក្ខខណ្ឌបិទគណនីមុនកាលកំណត់៖
- ចំពោះកាដូដែលជា ឈុតប៉ាន់តែប៉សឺឡែន ទូរស័ព្ទ Oppo F11 Pro ទូរស័ព្ទ Iphone XR 64G ៖
- + ប្រសិនបើអតិថិជនដាក់បញ្ញើបាន ៧០% នៃរយៈពេលបញ្ញើដែលបានកំណត់៖ អតិថិជននឹងមិនចាំបាច់សងប្រាក់កាដូវិញទេ។
- + ក្នុងករណីអតិថិជនមិនទាន់ដាក់បញ្ញើបាន ៧០% នៃរយៈពេលបញ្ញើ៖ អតិថិជនត្រូវសងប្រាក់កាដូ ត្រឡប់មកវិញដែលស្មើជាមួយនឹងរយៈពេលនៅសល់នៃប្រាក់បញ្ញើ។
- អតិថិជនដាក់ប្រាក់បញ្ញើ 200,000 ដុល្លារអាមេរិក រយៈពេល ១៣ខែ ចូលរួមកម្មវិធីប្រូម៉ូសិន ទទួលបានទូរស័ព្ទ Iphone XR 64G ដែលមានតម្លៃ 750 ដុល្លារអាមេរិក។
- ករណីទី ១៖ អតិថិជនដាក់ប្រាក់បញ្ញើបាន ១០ខែ ហើយចង់បិទគណនីមុនកាលកំណត់។ ចំពោះករណីនេះ អតិថិជនដាក់ប្រាក់បញ្ញើបាន 10/13 = 76.9% រយៈពេលនៃប្រាក់បញ្ញើ។ អតិថិជនមិនចាំបាច់សងប្រាក់កាដូមកឲ្យធនាគារវិញទេ។
- ករណីទី ២៖ អតិថិជនដាក់ប្រាក់បញ្ញើបាន ៧ខែ ហើយចង់បិទគណនីមុនកាលកំណត់។ ចំពោះករណីនេះ អតិថិជនដាក់ប្រាក់បញ្ញើបាន 7/13 = 53.8% រយៈពេលនៃប្រាក់បញ្ញើ។ អតិថិជនត្រូវសងប្រាក់កាដូមកវិញជាមួយនឹងតម្លៃដូចខាងក្រោម៖ (750/13X7) = $346.15
- ចំពោះកាដូផ្សេងៗ៖ អតិថិជនដាក់ប្រាក់បញ្ញើបាន ៥០% នៃរយៈពេលបញ្ញើដែលបានកំណត់ នោះអតិថិជនមិនចាំបាច់សងប្រាក់កាដូមកវិញទេ។ ជាពិសេស ចំពោះអាវភ្លៀង និងឆ័ត្រតូច៖ អតិថិជនអាចបិទគណនីមុនកាលកំណត់បានដោយមិនចាំបាច់សងប្រាក់កាដូមកវិញទេ។
- លក្ខខណ្ឌផ្សេងៗរបស់កម្មវិធី៖
- អតិថិជនត្រូវទទួលរ៉ាប់រងលើពន្ធ និងការចំណាយផ្សេងៗ (បើមាន) ដែលទាក់ទងនឹងការទទួលកាដូ។
- ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី មានសិទ្ធិផ្លាស់ប្ដូរ លុបចោល ឬ បំពេញបន្ថែមនូវខចែង និងលក្ខខណ្ឌនេះ រួមជាមួយនឹងខ្លឹមសារនៃកម្មវិធីដោយពុំចាំបាច់ជម្រាបជូនដំណឹងជាមុនដល់អតិថិជនឡើយ។ កម្មវិធីអាចបញ្ចប់មុនកាលកំណត់ក្នុងករណីកាដូអស់ពីស្តុក បើក្នុងករណីកាដូមួយចំនួនអស់ពីស្តុក អតិថិជនត្រូវបានលើកទឹកចិត្តនូវកាដូមានតម្លៃស្មើនឹងកាដូដែលកម្មវិធីបានកំណត់ ឬអាចជ្រើសរើសរយៈពេលនៃការដាក់ប្រាក់បញ្ញើផ្សេងទៀត ដើម្បីទទួលបានកាដូដែលសក្តិសមទៅតាមលក្ខខណ្ឌនៃកម្មវិធី។
- ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី មិនទទួលខុសត្រូវរាល់ករណីប្រធានសក្តិដែលកើតមានឡើងក្នុងរយៈពេលដំណើរការកម្មវិធី។
- ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី មានសិទ្ធិប្រើប្រាស់រូបភាព ឈ្មោះរបស់អតិថិជនដែលទទួលបានកាដូក្នុងគោលបំណងផ្សព្វផ្សាយផលិតផលនិងសេវាកម្មរបស់ ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី ។