ពត៌មាន

ប្រភេទ

កម្មវិធីគម្រប់ខួប៩ឆ្នាំនៃការបង្កើត ធនាគារ សាខមប៊ែង ខេមបូឌា

នៅថ្ងៃទី ៤ ខែ​ កក្កដា ឆ្នាំ ២០១៨

កាល​ពី​៩​ឆ្នាំ​មុន​នៅ​ក្នុង​ថ្ងៃ​នេះ​ដែល​ត្រូវ​នឹង​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ២០០៩ ធនាគារ សាខមប៊ែង មាន​សេចក្តី​សោមនស្ស​រីករាយ​ធ្វើការ​បើក​សម្ពោធ សាខាភ្នំពេញ នៅ​ព្រះរាជាណាចក្រកម្ពុជា​ដែល​ជា​សញ្ញា​នៃ​ការ​ចាប់​បដិសន្ធិ​របស់​ធនាគារ​វៀតណាម​ដំបូង​បំផុត​នៅ​លើ​ទឹក​ដី​កម្ពុជា។

នៅ​ក្នុង​ថ្ងៃ​ខែ​ដែល​ចាប់​ផ្តើម​បដិសន្ធិ​នៅ​បរទេស​សម្រាប់​បុគ្គលិក​ធនាគារសាខមប៊ែង សាខា​ភ្នំពេញ​ ពិត​ជា​ឱកាស​មួយ​ដែល​ពិបាក​នឹង​បំភ្លេច​បាន។ ដោយ​ស្ថានភាព​អាជីវកម្ម​មាន​ភាព​ខុស​ប្លែក​គ្នា​ បណ្តាល​ឲ្យ​មាន​ការ​ប្រឈម​មុខ​នឹង​ការ​លំបាក​ជា​ច្រើន អាច​និយាយ​បាន​ថា​លំបាក​ទ្វេ​ដង​បើ​ប្រៀប​ធៀប​ជា​មួយ​សាខា​ផ្សេងៗ​នៅ​ក្នុង​ប្រទេស​វៀតណាម​ ដោយ​សារ​តែ​លក្ខខណ្ឌ​ថ្មី​ស្ទើរ​តែ​ទាំង​ស្រុង​ ទី​ផ្សារ​បរទេស​មាន​ភាព​ខុសគ្នា​រវាង​វប្បធម៌ ភាសា ធនធាន​មនុស្ស​នៅ​ខ្ចី មិន​ទាន់​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ ថែម​ទាំង​មាន​សម្ពាធ​ពី​ដៃ​គូ​ប្រកួត​ប្រជែង​ក្នុង​តំបន់ និង​ធនាគារបរទេស​ដទៃ​ទៀត​ដែល​បាន​ធ្វើ​ប្រតិបត្តិការ​យូរ​ឆ្នាំ​នៅ​ទី​ផ្សារ​កម្ពុជា។

“រឿងរ៉ាវ​ល្អ​ៗ​ក៏​បាន​ផ្សព្វផ្សាយចេញ​ទៅ​ក្រៅ” ជា​ពេល​ដែល​មាន​អតិថិជន​ក្នុង​តំបន់​ជា​ច្រើន​បាន​ស្គាល់​ធនាគារ​សាខមប៊ែង​ សាខា​ភ្នំពេញ​ដែល​មាន​បុគ្គលិក​ក្មេងៗ​ស្វាហាប់ រួសរាយ​នឹង​ការ​បម្រើ​អតិថិជន​រយៈពេល​ធ្វើ​ប្រតិបត្តិការ​ និង​បំពេញ​ឯកសារ​ឆាប់​រហ័ស​ ទាន់​ពេល​វេលា​…​។​មាន​អតិថិជន​ជា​ច្រើន​ដែល​មាន​ទំនាក់​ទំនង​អាជីវកម្ម​ជា​មួយ​វៀតណាម​បាន​មក​ធ្វើ​ប្រតិបត្តិការ​ និង​មាន​ការ​ពេញ​ចិត្ត​ជា​មួយ​នឹង​គុណភាព​នៃ​ការ​បម្រើ​សេវាកម្ម​របស់​សាខមប៊ែង។​ហើយ​អតិថិជន​ទាំង​នេះ​ក៏​ជា​អតិថិជន​គោល​ដៅ​របស់​សាខមប៊ែង​ នៅ​ពេល​បើក​សាខា​នៅ​បរទេស​ដើម្បី​ជួយ​ជ្រោម​ជ្រែង​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​ទាញ​យក​គុណ​សម្បត្តិ និង​អត្ថប្រយោជន៍​របស់​បណ្តា​អតិថិជន​នៅ​ប្រទេស​ទាំងពីរ​នេះ​។

គិត​មក​ដល់​សព្វ​ថ្ងៃ​នេះ​អស់​រយៈពេល​៩​ឆ្នាំ ប្រតិបត្តិការ​នៅ​ព្រះរាជាណាចក្រកម្ពុជាធនាគារសាខមប៊ែង ខេមបូឌា មាន​ការិយាល័យ​កណ្តាល​នៅ​ភ្នំពេញ និងសាខា​ចំនួន​៨ ដែល​ក្នុង​នោះ​មាន​សាខា​ចំនួន​០៥​ស្ថិត​នៅ​ក្នុង​រាជធានី​ភ្នំពេញ (សាខាអូឡាំពិក សាខាព្រះមុន្នីវង្ស សាខាច្បារអំពៅ សាខាផ្សារហេងលី សាខាពោធិ៍ចិនតុង) និង​នៅ​ខេត្ត​ចំនួន​០៣ គឺ ខេត្តកំពង់ចាម​ (សាខា​ខេត្ត​កំពង់ចាម) ខេត្ត​កណ្តាល (សាខា​តាខ្មៅ) ខេត្តសៀមរាប (សាខាសៀមរាប)។ ដោយ​ចាប់​ផ្តើម​ពី​បុគ្គលិក​ត្រឹម​តែ​ចំនួន​ ៤០​នាក់​ រហូត​មក​ដល់​ពេល​នេះ​ធនាគារ សាខមប៊ែង ខេមបូឌា មាន​បង្កើន​បុគ្គលិក​រហូត​ដល់​ចំនួន​២៥០​នាក់​ (​ក្នុង​នោះ​មាន​បុគ្គលិក​ជនជាតិ​វៀតណាម​ចំនួន​២៩​នាក់​) និយោជិត​ក្នុង​ស្រុក​មាន​ប្រមាណ​៩០%​ស្រប​តាម​គោល​នយោបាយ​នៃ​ការ​ប្រើ​ប្រាស់​បុគ្គលិក​ក្នុង​ស្រុក​ នៃ​រាជរដ្ឋាភិបាល​កម្ពុជា។

មក​ដល់​បច្ចុប្បន្ន​នេះ​ធនាគារ សាខមប៊ែង ខេមបូឌា មាន​ទ្រព្យ​សរុប​ចំនួន១៧១ លានដុល្លារអាមេរិក ប្រាក់​បញ្ញើ​ចំនួន១៣២ លានដុល្លារ ដែល​ក្នុង​នោះ​បា្រក់​បញ្ញើ​ប្រហែល​១០២ លានដុល្លារ បាន​ពី​សហគ្រាស និង​ឯកត្តបុគ្គល​នៅ​ក្នុង​តំបន់​ អត្រាប្រាក់បញ្ញើ​គ្មាន​កាល​កំណត់​មាន​ប្រហែល​៣០%។ សមតុល្យ​ឥណទាន​អតិថិជន​កើន​ដល់១២០ លានដុល្លារ។ ​អតិថិជន​ដែល​មាន​ស្រាប់​មាន​ ប្រមាណ​១៥០០០​នាក់​គឺ​ជា​អតិថិជន​បុគ្គល និង​ក្រុមហ៊ុន​ ក៏​ដូច​ជា​អតិថិជន​វៀតណាម​ដែល​មាន​ពាណិជ្ជកម្ម​ជា​មួយ​កម្ពុជា។

នៅ​ក្នុង​ឱកាស​ពិធី​គម្រប់​ខួប​៩​ឆ្នាំ​នេះ​ដែរ​លោក Nguyen Nhi Thanh អនុប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​និង​ជា​អគ្គនាយក ធនាគារ សាខមប៊ែង ខេមបូឌា បាន​ធ្វើ​ការ​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ការ​យក​ចិត្ត​ទុក​ដាក់​ជួយ​ជ្រោមជ្រែង​ណែនាំ​ពី​សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា​ធនាគារជាតិ​នៃ​កម្ពុជា ធនាគារមេ (សាខមប៊ែង) និង​អតិថិជន​ដែល​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជា​មួយ​ធនាគារ និង​ជួយ​ឲ្យ ធនាគារ សាខមប៊ែង ខេមបូឌា បង្កើត​បន្ថែម​សាខា​ ក៏​ដូច​ជា​ទទួល​បាន​កន្លែង​ឈរ​ជើង​យ៉ាង​រឹង​មាំ​នៅ​ក្នុង​ទី​ផ្សារ​ក្រៅ​ប្រទេស។

ស្វាគមន៍ចំពោះការចូលរួមរបស់ក្រុមប្រឹក្សាភិបាលធនាគារសាខមប៊ែង (ខេមបូឌា) ភីអិលស៊ី
ស្វាគមន៍ចំពោះការចូលរួមរបស់ក្រុមប្រឹក្សាភិបាលធនាគារសាខមប៊ែង (ខេមបូឌា) ភីអិលស៊ី

បណ្តាសាខា ថតរូបអនុស្សាវរីយជាមួយលោកអគ្គនាយក
បណ្តាសាខា ថតរូបអនុស្សាវរីយជាមួយលោកអគ្គនាយក

លោកអគ្គនាយក ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី ឡើងថ្លែងសន្ទរកថានៅក្នុងកម្មវិធី
លោកអគ្គនាយក ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី ឡើងថ្លែងសន្ទរកថានៅក្នុងកម្មវិធី

ក្រុមប្រឹក្សាភិបាលធនាគារ សាខមប៊ែង ប្រគល់ប័ណ្ណសរសើរដល់បុគ្គលិកដែល​​​ធ្វើការជាមួយធនាគារយូរឆ្នាំ
ក្រុមប្រឹក្សាភិបាលធនាគារ សាខមប៊ែង ប្រគល់ប័ណ្ណសរសើរដល់បុគ្គលិកដែល​​​ធ្វើការជាមួយធនាគារយូរឆ្នាំ
ក្រុមប្រឹក្សាភិបាលធនាគារ សាខមប៊ែង ប្រគល់ប័ណ្ណសរសើរដល់បុគ្គលិកដែល​​​ធ្វើការជាមួយធនាគារយូរឆ្នាំ
ក្រុមប្រឹក្សាភិបាលធនាគារ សាខមប៊ែង ប្រគល់ប័ណ្ណសរសើរដល់បុគ្គលិកដែលធ្វើការជាមួយធនាគារយូរឆ្នាំ

របាំសាមគ្គី វៀតណាម - កម្ពុជា សម្តែងដោយបុគ្គលិក ធនាគារ សាខមប៊ែង ខេមបូឌា
របាំសាមគ្គី វៀតណាម – កម្ពុជា សម្តែងដោយបុគ្គលិក ធនាគារ សាខមប៊ែង ខេមបូឌា

ចែករំលែកទៅកាន់ :

បិទ ​០២៣ ២២៣ ៤២៣ ថ្លៃសេវា អត្រាការប្រាក់ អត្រាប្តូរប្រាក់ ស្នើសុំឥណទាន ផ្ដល់មតិយោបល់ ឱកាសការងារ កម្មវិធីប្រូម៉ូសិន បណ្តាញ​ប្រតិបត្តិការ
Close 023 223 432 Exchange Rate Fee Interest Rate Branch Location Promotions Recruitment Feedback Registration Loan