- ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៣ ដាក់ឲ្យប្រើប្រាស់នូវសេវាកម្មធនាគារតាមអីុនធឺណែត និងសេវាកម្មធនាគារតាមសារទូរស័ព្ទ ដែលមានលក្ខណៈពិសេសជាច្រើន និងប្រកបដោយសុវត្ថិភាពខ្ពស់ ដែលជាកត្តាញ៉ាំងឲ្យផលិតផល-សេវាកម្មធនាគារកាន់តែមានភាពខុសប្លែកពីធនាគារដទៃ ព្រមទាំង បង្កើននូវលទ្ធភាពប្រកួតប្រជែងដល់ ធនគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី លើទីផ្សារក្នុងតំបន់។
- ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៣ ប្រារព្ធខួបអនុស្សាវរីយ៍ ០២ឆ្នាំ ជាថ្ងៃដែលធនាគារបានកម្លាយខ្លួនពី សាខាភ្នំពេញ ទៅជាធនាគារពាណិជ្ជវិនិយោគ ១០០% ដើមទុនក្រៅប្រទេស ក្រោមនាមករណ៍ហៅថា ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី ដោយមានប្រារព្ធកម្មវិធីកម្សាន្តគួរឲ្យ ចាប់អារម្មណ៍មួយចំនួនដូចជា៖ ការប្រកួតបាល់ទាត់លើទីលានតូច កម្មវិធីប្រកួតធ្វើម្ហូប កម្មវិធីប្រកួតរៀបចំផ្កា និងកម្មវិធី លាងសាយភោជន៍នាពេលរសៀលផងដែរ។
- ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៣ បើកសម្ពាធសាខាពោធិចិនតុង ជាសញ្ញាណបង្ហាញពីការគ្របដណ្តប់ទីតាំងប្រតិបត្តិការរបស់ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី ទូទាំងរាជធានីភ្នំពេញ។
- ថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៣ ដាក់ឲ្យដំណើរការកម្មវិធីថែទាំអតិថិជន “Privilege” ដើម្បីជាការលើកទឹកចិត្តដល់អតិថិជនដែលមានសមតុល្យប្រាក់បញ្ញើខ្ពស់។ កម្មវិធីនេះនឹងផ្តល់ជូនដល់ក្រុមអតិថិជន VIP នូវអត្ថប្រយោជន៍ជាច្រើនឥតមានដែនកំណត់ និងព្រមទាំងទទួលបានសេវាកម្ម ពិសេសជាអាទិភាពច្រើនទៀតពេលមកធ្វើប្រតិបត្តិការជាមួយធនាគារ ដូចជាទទួលបានការបញ្ចុះតម្លៃសេវាកម្មនានា ព្រមទាំង ទទួលបានការអញ្ជើញចូលរួមក្នុងកម្មវិធីពិសេសទាំងឡាយ របស់ធនាគារផងដែរ។
- ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៣ ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី បានប្រកាសជូនដំណឹងស្តីពីការបើកសម្ពាធសាខាពោធិចិនតុង ដែលស្ថិតនៅភាគខាងលិចនៃរាជធានីភ្នំពេញ។ នេះគឺជាសាខាទី៧ របស់ ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី នៅក្នុងប្រទេស ដោយបាន បំពេញបន្ថែមចំនួន ទីស្នាក់ការកណ្តាលចំនួន ០១ និងសាខាចំនួន ០៥ ផ្សេងទៀតគឺ៖ សាខាអូឡាំពិក សាខាព្រះមុនីវង្ស សាខាច្បារអំពៅ សាខាខេត្តកំពង់ចាម និងសាខាផ្សារហេងលី។
- ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៣ ការពង្រីកបណ្តាញសាខា គឺជាយុទ្ធសាស្រ្តចម្បងរបស់ធនាគារ ដូចនេះហើយទើបធនាគារបានបន្តបើកសាខាថ្មីមួយទៀតនៅក្នុង រាជធានីភ្នំពេញ គឺសាខាផ្សារហេងលី ដែលជាការនាំយកនូវផលិតផល-សេវាកម្មធនាគារជូនដល់សហគមន៍ ដែលនៅជុំវិញ តំបន់ផ្សារសំខាន់ៗ។