400
MENUMENU

រីករាយជាមួយជីវិតពេលចូលនិវត្តន៍

ការធានាឱ្យបាននូវថ្ងៃចូលនិវត្តន៍ប្រកបដោយផាសុខភាព

នៅពេលណា ហើយហេតុអ្វីអ្នកត្រូវត្រៀមប្រាក់សម្រាប់វ័យចូលនិវត្តន៍?

  • ឈានចូលដល់វ័យ ៤០ឆ្នាំជាវ័យដែលអ្នកមានចំណូលខ្ពស់ និងជីវិតគ្រួសាររបស់អ្នកមានភាពរឹងមាំ។ នេះជាដំណាក់កាលដែលអ្នកត្រូវត្រៀមហិរញ្ញវត្ថុសម្រាប់វ័យចាស់ជរារបស់អ្នកដើម្បីកុំឱ្យដាក់បន្ទុកលើកូននៅពេលសុខភាពធ្លាក់ចុះបន្តិចម្តងៗដោយធានារ៉ាប់រងសុខភាពមិនគ្រប់គ្រាន់ និងប្រាក់ខែពេលចូលនិវត្តន៍មិនគ្រប់គ្រាន់សម្រាប់តម្រូវការនៃការចំណាយដ៏ច្រើនដូចជា៖ វិនិយោគសម្រាប់កូនទៅរៀនក្រៅប្រទេស ជួយកូនៗឱ្យមានជីវភាពធូរធា…។
  • ប្រសិនបើមិនបានត្រៀមឱ្យល្អនោះទេ អ្នកអាចនឹងប្រឈមមុខនឹងបញ្ហាជាច្រើនទាក់ទងនឹងហិរញ្ញវត្ថុ។​ ដូចច្នេះហើយការរៀបចំទុកជាមុននោះ អ្នកនឹងធានាបាននូវភាពស្រណុកសុខស្រួលនៃវ័យចាស់ជរារបស់អ្នក។

វិនិយោគ ឬសន្សំប្រាក់ដើម្បីធានាបាននូវហិរញ្ញវត្ថុគ្រួសារក្នុងអំឡុងពេលនេះ?

  • ដើម្បីធានាបាននូវអនាគតដែលប្រកបដោយស្ថេរភាពសម្រាប់ខ្លួនឯង និងគ្រួសារ អ្នកត្រូវមានប្រភពហិរញ្ញវត្ថុគ្រប់គ្រាន់ និងដឹងពីរបៀបគ្រប់គ្រងឱ្យបានល្អដើម្បីទទួលបានគុណប្រយោជន៍ប្រកបដោយប្រសិទ្ធភាព។
  • ត្រូវយកទៅវិនិយោគលើអចលនទ្រព្យ? តម្រូវឱ្យមានទឹកប្រាក់ដំបូងច្រើន គួបផ្សំជាមួយហានិភ័យទីផ្សារ​អចលនទ្រព្យនៅត្រឹង និងភាពបំលែងជាសាច់ប្រាក់នូវមានកម្រិតទាប។ ការធ្វើអាជីវកម្មលើមាស/រូបិយប័ណ្ណអន្តរជាតិវិញអាចនឹងជួបប្រទះស្ថានភាពបម្រែបម្រួលនយោបាយក្នុងពិភពលោកដែលជាហេតុបណ្តាលឱ្យហានិភ័យនៃអត្រាមានការកើនឡើង។ ដោយសង្កេតឃើញថាក្នុងរយៈពេលបច្ចុប្បន្ននេះការដាក់ប្រាក់សន្សំគឺមានភាពសមស្របបំផុតដោយសារតែអត្រាការប្រាក់មានស្ថេរភាព ហើយអ្នកអាចដកជាសាច់ប្រាក់បានភ្លាមៗពេលមានកិច្ចការបន្ទាន់។
  • បច្ចុប្បន្ននេះបណ្តាធនាគារសុទ្ធតែមានផលិតផលសម្រាប់បំពេញតម្រូវការខាងលើ។ ប៉ុន្តែការជ្រើសរើសធនាគារដែលមានកេរ្តិ៍ឈ្មោះ គុណភាពសេវាកម្មខ្ពស់គួបផ្សំជាមួយអត្ថប្រយោជន៍ផ្សេងៗរបស់ផលិតផលដល់អ្នកផ្ញើប្រាក់សន្សំនោះជាកត្តាដែលយើងត្រូវពិនិត្យមើល។ ឆ្លងតាមការស្រាវជ្រាវគ្រប់ធនាគារមក ខ្ញុំបានសម្រេចចិត្តជ្រើសរើសផលិតផលប្រាក់បញ្ញើសម្រាប់អនាគតរបស់ធនាគារសាខមប៊ែងព្រោះ៖
    + អត្រាការប្រាក់មានភាពទាក់ទាញបើធៀបជាមួយធនាគារផ្សេងទៀត
    + ចំនួនទឹកប្រាក់ត្រូវសន្សំមានភាពបទបែន សមស្របជាមួយលំហូរសាច់ប្រាក់របស់អតិថិជន
    + មិនមានការពិន័យករណីបិទមុនកាលកំណត់
    + កាត់ប្រាក់ដោយស្វ័យប្រវត្តិចេញពីគណនីសន្សំចូលក្នុងគណនីប្រាក់បញ្ញើសម្រាប់អនាគត។

ជីវិតរុងរឿងនៅវ័យចូលនិវត្តន៍

  • ជាមួយនឹងការត្រៀមនូវហិរញ្ញវត្ថុ អ្នកនឹងមានទំណុកចិត្តសម្រាប់វ័យចូលនិវត្តន៍របស់ខ្លួន…។ អ្នកអាចជួយកូនចៅនៅពេលមានតម្រូវការ អ្នកអាចចូលរួមសកម្មភាពសង្គម ចែករំលែកដល់សហគមន៍ដើម្បីឱ្យជីវិតរស់នៅមានន័យជាងមុន… និងលើសពីនោះទៅទៀតគ្រួសាររបស់អ្នកមានប្រាក់សម្រាប់ចំណាយលើការសម្រាកកំសាន្តនៅជនបទ តំបន់សមុទ្រនៅថ្ងៃឈប់បុណ្យ និងវិសមកាលរដូវក្តៅផងដែរ…។
  • ជីវិតរបស់អ្នកនឹងបន្ថែមនូវរស់ជាតិប្រសិនបើអ្នកបានរៀបចំ និងឡើងនូវផែនការហិរញ្ញវត្ថុសម្រាប់វ័យចាស់ជរា។​ ត្រូវអត់? អនុញ្ញាត្តិឱ្យផលិតផលប្រាក់បញ្ញើសម្រាប់អនាគតរបស់យើងខ្ញុំចូលរួមបង្កើននូវភាពរីករាយដល់ជីវិតរបស់អ្នក!
400
បិទ ​០២៣ ២២៣ ៤២៣ អត្រាប្តូរប្រាក់ អត្រាការប្រាក់ បណ្តាញ​ប្រតិបត្តិការ ព័ត៌មានប្រូម៉ូសិន ឱកាសការងារ ទម្រង់ផ្ដល់មតិយោបល់ ស្នើសុំឥណទាន
Hide 023 223 423 Foreign Exchange Interest Rate Branch Network Promotions Recruitment Feedback Form Loan Register