400
MENUMENU

គ្រប់កន្លែងដែលត្រូវទៅកម្សាន្តលែងនៅឆ្ងាយទៀតហើយ!

យើងយល់ច្បាស់ពីអ្វីដែលអ្នកត្រូវការសម្រាប់ដំណើរទេសចរណ៍របស់អ្នក។ កុំបារម្ភពីបញ្ហាហិរញ្ញវត្ថុ មានយើងខ្ញុំរង់ចាំជួយលោកអ្នកហើយ។

ការសន្សំសម្រាប់ដំណើរកម្សាន្ត។ តើចំណាយប៉ុន្មានទៅទើបគ្រប់ ?

  • អ្នក​ត្រូវ​កំណត់​តាំង​ពី​ដំបូង​ និង​ប៉ាន់​ប្រមាណ​លើ​ការ​ចំណាយ​​​សម្រាប់​ដំណើរ​កម្សាន្ត​របស់​អ្នក​។​ វា​អាស្រ័យ​លើ​ទី​តាំង​ដែល​អ្នក​​​ត្រូវ​ទៅ​ (​ឆ្ងាយ​ ឬ​ជិត​)​ រយៈ​ពេល​ទៅ​ (​ជា​រដូវ​កាល​បុណ្យ​ទាន​ឬ​អត់​)​ មធ្យោបាយ​ធ្វើ​ដំណើរ​របស់​អ្នក​ (​កម្រិត​ខ្ពស់​ ឬ​ធម្មតា​)​។​ នៅ​ពេល​អ្នក​កំណត់​បាន​នូវ​តម្លៃ​​នៃ​ការ​ចំណាយ​ហើយ​ អ្នក​ត្រូវ​ចាប់​ផ្តើម​សន្សំ​​ប្រាក់​ដោយ​ប្រុង​ប្រយ័ត្ន​។
  • អនុវត្ត​គោល​ដៅ​សន្សំ​ប្រាក់
  • សូម​ប្រើ​ប្រាស់កម្មវិធី​គណនា​របស់​យើង​ខ្ញុំ​ដើម្បី​ដឹង​ថា​​​អ្នក​ត្រូវ​ការ​សន្សំ​ប៉ុន្មាន​​​​ក្នុង​មួយ​ខែ​សម្រាប់​ដំណើរ​​​កម្សាន្ត​របស់​ខ្លួន​។​ ឧបមា​ថា​ចំណាយ​សម្រាប់​ដំណើរ​​កម្សាន្ត​របស់​លោក​អ្នក​មាន​ចំនួន​ ១២​លាន​រៀល​ និង​ត្រូវ​ចេញ​ដំណើរ​នៅ​ឆ្នាំ​ក្រោយ​ នោះ​គោល​ដៅ​សន្សំ​ប្រាក់​របស់​លោក​អ្នក​គឺ​ត្រូវ​សន្សំ​ឱ្យ​បាន​ ១​លាន​រៀល​ក្នុង​មួយ​ខែ​។​ ខាង​ក្រោម​នេះ​ជា​ជំនួយ​សម្រាប់​​​អ្នក​ក្នុង​ការ​អនុវត្ត​គម្រោង​៖
    + ត្រួត​ពិនិត្យ​ឡើង​វិញ​នូវ​គម្រោង​សន្សំ​របស់​អ្នក​ប្រសិន​បើ​ទឹក​​​​ប្រាក់​សន្សំ​ជាក់​ស្តែង​តិច​ជាង​​ផែន​ការ​ដែល​អ្នក​បាន​កំណត់​។​ ចូរ​ពិនិត្យ​ឡើង​វិញ​នូវ​ចំណាយ​ប្រចាំ​ថ្ងៃ​ និង​សន្សំ​សំចៃ​តាម​ដែលអាច​ធ្វើ​​បាន​។​ ប្រសិន​បើ​អាច​ ត្រូវ​ពិនិត្យ​ឡើង​វិញ​នូវ​ចំណាយ​​លើ​ដំណើរ​កម្សាន្ត​ដែល​បាន​រៀប​ចំ​​ក្នុង​ផែន​ការ​។
    + បើក​គណនី​ប្រាក់​បញ្ញើ​សម្រាប់​អនាគត​ដើម្បី​សន្សំ​ប្រាក់​ជា​រៀង​រាល់​ខែ​ជា​មួយ​អត្រា​ការ​ប្រាក់​ខ្ពស់​ និង​ទៀត​ទាត់​។​ ធ្វើ​ការ​កាត់​ប្រាក់​ស្វ័យ​ប្រវត្តិ​ពី​គណនី​ដែល​បាន​ចុះ​ឈ្មោះ​ចូល​ក្នុង​គណនី​សន្សំ​ និង​ផ្ទេរ​ប្រាក់​ដើម​ និង​ការ​ប្រាក់​ដោយ​ស្វ័យ​ប្រវត្តិ​នៅ​ពេល​ដល់​ថ្ងៃ​កំណត់​ផង​ដែរ​។​ មាន​ភាព​រហ័ស​ ងាយ​ស្រួល​ និង​មិន​ចំណាយ​ពេល​យូរ​ក្នុង​ការ​​ធ្វើ​ប្រតិបត្តិការ​។​ លើស​ពី​នោះ​ទៅ​ទៀត​ប្រាក់​ចំណែក​ដែល​បាន​មក​ពី​ការ​ប្រាក់​អាច​សម្រួល​ដល់​ការ​ចំណាយ​សម្រាប់​ដំណើរ​កម្សាន្ត​របស់​អ្នក​ផង​ដែរ​។
    + ត្រូវ​រក្សា​នូវ​គោល​ដៅ​ក្នុង​​​ចិត្ត​របស់​អ្នក​។​ ប្រើ​ប្រាស់​រូប​ភាព​ដាក់​លើ​តុ​​​ធ្វើ​ការ​ អេក្រង់​កុំព្យូទ័រ​ ទូរសព្ទ ។ល។ ​របស់​អ្នក​ដើម្បី​ឱ្យ​​អ្នក​ចង​ចាំ​ពី​វា​ និង​ប្រឹង​ប្រែង​អស់​ពី​ចិត្ត​​​ដើម្បី​សម្រេច​បាន​គោល​ដៅ​។

អ្នកត្រូវចំណាយដោយរបៀបណា ?

  • ផ្សាភ្ជាប់​រវាង​ការ​ចំណាយ​ជា​​ប្រាក់​សុទ្ធ​ ប័ណ្ណ​អេធីអឹម​ និង​ប័ណ្ណ​ឥណទាន​ដើម្បី​ជ្រើស​រើស​វិធី​សាស្ត្រ​ល្អ​បំផុត​ក្នុង​ការ​ទូទាត់​រហ័ស​ និង​មាន​សុវត្ថិ​ភាព​បំផុត​នៅ​ពេល​ទិញ​ទំនិញ​ ឬទទួលទានអាហារ​។​
  • មិន​គួរ​យក​ប្រាក់​សុទ្ធ​តាម​ខ្លួន​ច្រើន​ពេក​នោះ​ទេ​។​ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​គឺ​ត្រូវ​ការ​ប្រាក់​សុទ្ធ​តែ​បន្តិច​​ប៉ុណ្ណោះ​សម្រាប់​ការ​ចំណាយ​តូច​ៗ​។​
  • ប្រើ​ប្រាស់​ប័ណ្ណ​អេធីអឹម​ ដើម្បី​គ្រប់​គ្រង​សាច់​ប្រាក់​ដែល​អ្នក​មាន​ ទូ​ទាត់​សម្រាប់​ទិញ​ដូរ​គ្រប់​ពេល​ដែល​អ្នក​ត្រូវ​ការ​ប្រកប​ដោយ​សុវត្ថិភាព​ និង​ងាយ​ស្រួល​។​
  • ទឹក​ប្រាក់​បម្រុង​ក្នុង​ប័ណ្ណ​ឥណទាន​៖​ ដើម្បី​សម្រួល​ដល់​ការ​ចំណាយ​ ឬ​ធ្វើ​ឱ្យ​អ្នក​មិន​មាន​ភាព​​សោក​ស្តាយ​ព្រោះ​មិន​បាន​ទិញ​នូវ​របស់​ដែល​ខ្លួន​ពេញ​ចិត្ត​។​
  • យក​ចិត្ត​ទុក​ដាក់​ចំពោះ​ទី​តាំង​ដែល​បាន​សហការ​ជា​មួយ​ធនាគារ​​​​ដើម្បី​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​នៅ​ពេល​ទូ​ទាត់​តាម​រយៈ​ប័ណ្ណ​អេធីអឹម​ និង​ប័ណ្ណ​ឥណទាន​។​ កត្តា​ទាំង​នេះ​អាច​សម្រួល​ដល់​លោក​អ្នក​ចំពោះ​ការ​ចំណាយ​សម្រាប់​​ដំណើរ​កម្សាន្ត​។​
  • ករណី​មាន​ហេតុ​ការ​មិន​​ប្រក្រតី​ណា​មួយ​កើត​ឡើង​ ឬ​អ្នក​មាន​ការ​សង្ស័យ​ទាក់​ទង​ដល់​ការ​បែក​ធ្លាយ​ព័ត៌មាន​ប័ណ្ណ​របស់​ខ្លួន​ សូម​មេត្តា​ទំនាក់​ទំនង​មក​កាន់​ទូរសព្ទ​លេខ​ (​៨៥៥​) ​២៣​ ២២៣​ ៤២៣​ ដើម្បី​ទទួល​បាន​ជំនួយ​ក្នុង​ការ​​បិទ​ប័ណ្ណ​របស់​លោក​អ្នក​ដើម្បី​​រក្សា​នូវ​សុវត្ថិភាព​ និង​បង្ការ​ហានិភ័យ​ដែល​អាច​កើត​មាន​។​
400
បិទ ​០២៣ ២២៣ ៤២៣ ថ្លៃសេវា អត្រាការប្រាក់ អត្រាប្តូរប្រាក់ ស្នើសុំឥណទាន ផ្ដល់មតិយោបល់ ឱកាសការងារ កម្មវិធីប្រូម៉ូសិន បណ្តាញ​ប្រតិបត្តិការ
Close 023 223 432 Exchange Rate Fee Interest Rate Branch Location Promotions Recruitment Feedback Registration Loan