ប្រវត្តិធនាគារ
២០២២
២០២១
២០២០
២០១៩
២០១៨
២០១៧
២០១៥
២០១៤
២០១៣
២០១២
- បច្ចុប្បន្នភាពជោគជ័យ និងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធធនាគារស្នូល T24 R21
នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ធនាគារ សាខមប៊ែង ខេមបូឌា ធ្វើបបច្ចុប្បន្នភាពជោគជ័យ និងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធធនាគារស្នូល T24 R21 ដោយជោគជ័យ។
- ធនាគារ សាខមប៊ែង ខេមបូឌា និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៊ិឈិ ឡាយហ្វ៍ បានរៀបចំកម្មវិធីគម្រប់ខួប១ឆ្នាំសម្រាប់ភាពជាដៃគូអាជីវកម្មរវាងក្រុមហ៊ុនទាំងពីរ រួមទាំង ការផ្តល់ពានរង្វាន់ដល់សាខាឆ្នើម
ភ្នំពេញ ថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ ២០២២ – ធនាគារ សាខមប៊ែង ខេមបូឌា និង ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៊ិឈិ ឡាយហ្វ៍ (ខេមបូឌា) បានរៀបចំកម្មវិធីគម្រប់ខួប ១ឆ្នាំ នៃភាពជាដៃគូអាជីវកម្មក្នុងការចែកចាយផលិតផលធានារ៉ាប់រងអាយុជីវិត និង ការសន្សំរយៈពេលវែងជូនដល់គ្រួសារកម្ពុជា។ កម្មវិធីនេះ ក៏រៀបចំឡើងដើម្បីអបអរសាទរដល់សមិទ្ធផល និង ការរួមចំណែកយ៉ាងសំខាន់ពីសំណាក់សាខាឆ្នើមរបស់ធនាគារ សាខមប៊ែង ខេមបូឌា ក្នុងឆ្នាំ២០២១ កន្លងទៅ។
- ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ រវាងធនាគារ សាខមប៊ែង ខេមបូឌា ជាមួយធនាគារ សហគ្រាសធុនតូច និងមធ្យម កម្ពុជានៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២នេះ ធនាគារ សាខមប៊ែង ខេមបូឌា បានប្រារព្ធនូវពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ដោយជោគជ័យ ជាមួយធនាគារ សហគ្រាសធុនតូច និងមធ្យម កម្ពុជា នៅទីស្នាក់ការកណ្តាលរបស់ធនាគារ សាខមប៊ែង ខេមបូឌា ដែលនេះគឺជាមូលដ្ឋានសម្រាប់យុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងធនាគារ សាខមប៊ែង ខេមបូឌា និងធនាគារ សហគ្រាសធុនតូច និងមធ្យម កម្ពុជា នាពេលខាងមុខ។
- អបអរសាទរគម្រប់ខួប ១២ឆ្នាំ របស់ធនាគារ សាខមប៊ែង ខេមបូឌា
ធនាគារ សាខមប៊ែង ខេមបូឌា ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៩ ជាធនាគារមានដើមទុន១០០%ពីបរទេសដំបូងគេរបស់ប្រទេសវៀតណាម បានបណ្តាក់ទុនវិនិយោគនៅប្រទេសកម្ពុជា។ អស់រយៈ១២ឆ្នាំមានវត្តមាននៅប្រទេសកម្ពុជា ធនាគារ សាខមប៊ែង ខេមបូឌា កាន់តែបញ្ជាក់ពីតម្លៃនិងជំហរយ៉ាងរឹងមាំរបស់ខ្លួនជាធនាគារលក់រាយ ស្វាហាប់ ទទួលជោគជ័យនៅក្នុងប្រទេសកម្ពុជា។ គិតមកទល់បច្ចុប្បន្ន ធនាគារ សាខមប៊ែង ខេមបូឌា បានពង្រីកបណ្តាញប្រតិបត្តិជាមួយការិយាល័យកណ្តាលចំនួន១ និងសាខាចំនួន៩ បម្រើជូនអតិថិជនសរុបជាង ២១,០០០នាក់ ដែលបណ្តាញប្រតិប្តិការទាំងនោះស្ថិតក្នុងដំបន់ទីប្រជុំជននៃប្រទេសកម្ពុជា។
- ដាក់ឱ្យប្រើប្រាស់ជាផ្លូវការកម្មវិធីធនាគារចល័ត SC mBanking
នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ធនាគារ សាខមប៊ែង ខេមបូឌា បានដាក់ឱ្យដំណើរការជាផ្លូវការកម្មវិធីធនាគារចល័ត SC mBanking ជាមួយបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់។ ជាមួយកម្មវិធី SC mBanking លោកអ្នកអាចពិនិត្យមើលព័ត៌មានគណនីរបស់ខ្លួន អាចធ្វើប្រតិបត្តិការតាមអនឡាញបានយ៉ាងងាយស្រួល និងទទួលបានព័ត៌មានអំពីប្រតិបត្តិការដែលកំពុងតែដំណើរការយ៉ាងរហ័សទាន់ចិត្ត។ កម្មវិធីនេះមិនត្រឹមតែប្រជុំនូវមុខងារទាំងអស់នៃសេវាកម្ម Internet Banking ប៉ុណ្ណោះទេ វាថែមទាំងអនុញ្ញាតឱ្យអតិថិជនអាចគ្រប់គ្រងគណនី ប័ណ្ណបានយ៉ាងងាយ និងផ្ទេរប្រាក់ទៅក្នុង និងក្រៅប្រព័ន្ធនៃធនាគារ សាខមប៊ែង ខេមបូឌា អាចទូទាត់វិក្កយបត្រជាមួយដៃគូសហការជាច្រើន បញ្ចូលលុយទូរសព្ទ និងមុខងារផ្សេងៗជាច្រើនទៀត។
- ខួប ១០ ឆ្នាំនៃការបង្កើតធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី ដោយមានការអនុញ្ញាតពី គណៈគ្រប់គ្រងធនាគារមេ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី បានរៀបចំដោយជោគជ័យ នូវខួបអនុស្សាវរីយ៍ ១០ឆ្នាំ នៃការបង្កើតធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី ។ ១០ឆ្នាំកន្លងផុតទៅ ចាប់ពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៩ ធនាគារ សាខមប៊ែង បានបើកសម្ពោធសាខាភ្នំពេញ ដែលជាធនាគារពាណិជ្ជដំបូងគេរបស់វៀតណាម ដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ បោះជំហានដំបូងគេនេះ គឺជាលក្ខខណ្ឌមួយដ៏ល្អសម្រាប់ធនាគារ សាខមប៊ែង ដើម្បីកសាងរូបភាពដ៏គួរអោយចាប់អារម្មណ៍ដល់អតិថិជននៅលើទឹកដីកម្ពុជា ដែលសម្បូរដោយប្រាង្គប្រាសាទដ៏ស្រស់ស្អាត ព្រមទាំងផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុដ៏ទូលំទូលាយដល់អតិថិជន និងសហគមន៍អ្នកជំនួញកម្ពុជា – វៀតណាម។
- ពិធីសម្ពោធសាខាព្រះនរោត្តម បន្ទាប់ពីបានទទួលការអនុញ្ញាត និងអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការធនាគារពីធនាគារជាតិនៃកម្ពុជា នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី បានប្រារព្ធកម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវ សាខាព្រះនរោត្តម ដែលជាសាខាស្ថិតក្នុងការរិយាល័យកណ្តាលរបស់ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី។ សាខានេះត្រូវបានផ្តាច់ចេញពីនាយកដ្ឋានផ្សេងៗនៃការិយាល័យកណ្តាល ក្នុងគោលបំណងពង្រឹងគុណភាពក្នុងការថែទាំក៏ដូចជាការផ្តល់សេវាកម្ម និងបំពេញតម្រូវការដល់អតិថិជនអំពីប្រតិបត្តិការធនាគារតាមរយៈការបង្កើតផលិតផលថ្មីៗសម្រាប់អតិថិជន។
- ពិធីសម្ពោធសាខាខេត្តសៀមរាប ក្នុងគោលបំណងពង្រីកបណ្តាញប្រតិបត្តិការ សេវាកម្មធនាគារក្នុងព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ ធនាគារ សាខមប៊ែង ខេមបូឌា បានសម្ពោធដាក់ឲ្យដំណើរការសាខាខេត្តសៀមរាប ដែលមានទីតាំងផ្ទះលេខ ០៦៦៥ ផ្លូវជាតិលេខ៦ សង្កាត់ស្លាក្រាម ខេត្តសៀមរាប។
- ការបង្កើតមជ្ឈមណ្ឌលផ្តល់កម្ចីផ្សារនៅសាខាអូឡាំពិក ធនាគារ សាខមប៊ែង ខេមបូឌា បានធ្វើការបង្កើតមជ្ឈមណ្ឌលផ្តល់កម្ចីផ្សារនៅសាខាអូឡាំពិក ដោយធ្វើការរួមបញ្ចូលគ្នានូវកម្ចីផ្សាររបស់សាខាអូឡាំពិក សាខាព្រះមុនីវង្ស និងនាយកដ្ឋានអាជីវកម្ម។
- ដំណើរការប្រព័ន្ធកម្មវិធីប្រឆាំងការសម្អាតប្រាក់ និងប្រតិបត្តិការគួរឲ្យសង្ស័យ ប្រព័ន្ធកម្មវិធីប្រឆំាងការសម្អាតប្រាក់ និងប្រតិបត្តិការគួរឲ្យសង្ស័យរបស់ ធនាគារ សាខមប៊ែង ខេមបូឌា ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧។
- កម្ចីដោយប្រើប្លង់ទន់ធ្វើជាទ្រព្យធានា កម្ចីដោយប្រើប្លង់ទន់ធ្វើជាទ្រព្យធានាត្រូវបានដាក់ចេញនៅក្នុងកំឡុងត្រីមាសទីពីរក្នុងឆ្នាំ២០១២។
- ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី ទទួលបានពានរង្វាន់ ធនាគារលក់រាយល្អបំផុតប្រចាំឆ្នាំ២០១៥ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៥ ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី មានកិត្តិយសទទួលបានពានរង្វាន់ ធនាគារលក់រាយល្អបំផុតប្រចាំឆ្នាំ២០១៥ ដែលរៀបចំដោយ International Data Group (IDG)។
- ជម្រុញការផ្តល់ឥណទានខ្នាតតូច ចាប់តាំងពីចុងឆ្នាំ ២០១៤ មក ធនាគារ សាខមប៊ែង ខេមបូឌា បានកែលម្អ និងដាក់ចេញឲ្យប្រើប្រាស់នូវផលិតផលឥណទានប្រើប្រាស់ថ្មីៗដូចជា ឥណទានទិញផ្ទះ ឥណទានជួសជុលផ្ទះ ឥណទានទិញឡាន …. ជាមួយនឹងការជម្រុញផ្តល់ឥណទានខ្នាតតូចដោយមានការជ្រើសរើសឥណទានផ្សេងៗទៅតាមតម្រូវការអតិថិជនជាមួយអត្រាការប្រាក់សមរម្យ។
- កម្មវិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវប័ណ្ណ ៣ ប្រភេទដល់អតិថិជន នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៤ ធនាគារ សាខមប៊ែង ខេមបូឌា បានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវប័ណ្ណ ៣ ប្រភេទ ដល់អតិថិជន រួមមាន៖ ប័ណ្ណឥណពន្ធក្នុងស្រុក ប័ណ្ណឥណពន្ធវិសា និងប័ណ្ណឥណទានវិសា ដើម្បី ផ្តល់បន្ថែមដល់អតិថិជន នូវដំណោះស្រាយទូទាត់ប្រកបដោយភាពងាយស្រួល និងសុវត្ថិភាព។
- ផលិតផលប្រាក់បញ្ញើថ្មី៖ ប្រាក់បញ្ញើសម្រាប់អនាគត នៅថ្ងៃទី ១៦ ខែកក្កដា ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី បានដាក់អោយប្រើប្រាស់ជាផ្លូវការនូវផលិតផល “ប្រាក់បញ្ញើសម្រាប់អនាគត”។ នេះជាប្រភេទប្រាក់បញ្ញើមានកាលកំណត់ ត្រូវបានបើកក្រោយរូបភាពជាការដាក់ប្រាក់ជាប្រចាំតាមកាលកំណត់ ដើម្បីទទួលបានទឹកប្រាក់ដែលចង់បាននាថ្ងៃអនាគត។
- សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី ធ្វើការសម្ពោធសាខាតាខ្មៅ បន្ទាប់ពីទទួលបានអាជ្ញាប័ណ្ណជាផ្លូវការ ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី បានប្រារព្វពិធីសម្ពោធទីតាំងទី៨ ជាមួយនឹងពិធីកាត់ខ្សែបូ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៤ នៅក្រុងតាខ្មៅ ខេត្តកណ្តាល ដែលជាតំបន់សេដ្ឋកិច្ចសក្តានុពលថ្មីមួយ ជាប់ព្រំប្រទល់ជាមួយរាជធានីភ្នំពេញ។
- ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៣ ដាក់ឲ្យប្រើប្រាស់នូវសេវាកម្មធនាគារតាមអីុនធឺណែត និងសេវាកម្មធនាគារតាមសារទូរស័ព្ទ ដែលមានលក្ខណៈពិសេសជាច្រើន និងប្រកបដោយសុវត្ថិភាពខ្ពស់ ដែលជាកត្តាញ៉ាំងឲ្យផលិតផល-សេវាកម្មធនាគារកាន់តែមានភាពខុសប្លែកពីធនាគារដទៃ ព្រមទាំង បង្កើននូវលទ្ធភាពប្រកួតប្រជែងដល់ ធនគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី លើទីផ្សារក្នុងតំបន់។
- ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៣ ប្រារព្ធខួបអនុស្សាវរីយ៍ ០២ឆ្នាំ ជាថ្ងៃដែលធនាគារបានកម្លាយខ្លួនពី សាខាភ្នំពេញ ទៅជាធនាគារពាណិជ្ជវិនិយោគ ១០០% ដើមទុនក្រៅប្រទេស ក្រោមនាមករណ៍ហៅថា ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី ដោយមានប្រារព្ធកម្មវិធីកម្សាន្តគួរឲ្យ ចាប់អារម្មណ៍មួយចំនួនដូចជា៖ ការប្រកួតបាល់ទាត់លើទីលានតូច កម្មវិធីប្រកួតធ្វើម្ហូប កម្មវិធីប្រកួតរៀបចំផ្កា និងកម្មវិធី លាងសាយភោជន៍នាពេលរសៀលផងដែរ។
- ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៣ បើកសម្ពាធសាខាពោធិចិនតុង ជាសញ្ញាណបង្ហាញពីការគ្របដណ្តប់ទីតាំងប្រតិបត្តិការរបស់ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី ទូទាំងរាជធានីភ្នំពេញ។
- ថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៣ ដាក់ឲ្យដំណើរការកម្មវិធីថែទាំអតិថិជន “Privilege” ដើម្បីជាការលើកទឹកចិត្តដល់អតិថិជនដែលមានសមតុល្យប្រាក់បញ្ញើខ្ពស់។ កម្មវិធីនេះនឹងផ្តល់ជូនដល់ក្រុមអតិថិជន VIP នូវអត្ថប្រយោជន៍ជាច្រើនឥតមានដែនកំណត់ និងព្រមទាំងទទួលបានសេវាកម្ម ពិសេសជាអាទិភាពច្រើនទៀតពេលមកធ្វើប្រតិបត្តិការជាមួយធនាគារ ដូចជាទទួលបានការបញ្ចុះតម្លៃសេវាកម្មនានា ព្រមទាំង ទទួលបានការអញ្ជើញចូលរួមក្នុងកម្មវិធីពិសេសទាំងឡាយ របស់ធនាគារផងដែរ។
- ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៣ ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី បានប្រកាសជូនដំណឹងស្តីពីការបើកសម្ពាធសាខាពោធិចិនតុង ដែលស្ថិតនៅភាគខាងលិចនៃរាជធានីភ្នំពេញ។ នេះគឺជាសាខាទី៧ របស់ ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី នៅក្នុងប្រទេស ដោយបាន បំពេញបន្ថែមចំនួន ទីស្នាក់ការកណ្តាលចំនួន ០១ និងសាខាចំនួន ០៥ ផ្សេងទៀតគឺ៖ សាខាអូឡាំពិក សាខាព្រះមុនីវង្ស សាខាច្បារអំពៅ សាខាខេត្តកំពង់ចាម និងសាខាផ្សារហេងលី។
- ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៣ ការពង្រីកបណ្តាញសាខា គឺជាយុទ្ធសាស្រ្តចម្បងរបស់ធនាគារ ដូចនេះហើយទើបធនាគារបានបន្តបើកសាខាថ្មីមួយទៀតនៅក្នុង រាជធានីភ្នំពេញ គឺសាខាផ្សារហេងលី ដែលជាការនាំយកនូវផលិតផល-សេវាកម្មធនាគារជូនដល់សហគមន៍ ដែលនៅជុំវិញ តំបន់ផ្សារសំខាន់ៗ។
- ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១២ ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី បានចាប់អនុវត្តនូវសេវាកម្មថ្មីមួយ គឺសេវាទូទាត់ពាណិជ្ជកម្មតាមព្រំដែន ក្នុងគោល បំណងតភ្ជាប់ចំណងពាណិជ្ជកម្មឆ្លងប្រទេស តាមរយៈការទូទាត់ពាណិជ្ជកម្មជាប្រភេទប្រាក់ដុងវៀតណាម និងជម្រុញឲ្យ ពាណិជ្ជករកម្ពុជាដែលប្រើប្រាស់សេវាផ្ទេរប្រាក់ទូទាត់ពាណិជ្ជកម្មតាមព្រំដែននេះ ពុំចាំបាច់បើកគណនីប្រភេទប្រាក់ដុងឡើយ។ ផ្ទុយទៅវិញ អ្នកផ្គត់ផ្គង់កម្ពុជាអាចទទួលបានការទូទាត់ផ្ទាល់ពីអ្នកទិញនៅវៀតណាមជាប្រាក់រៀល។ ការអនុវត្តន៍នូវសេវាកម្មនេះ បានរួមចំណែកជួយដល់ការទូទាត់ពាណិជ្ជកម្មប្រចាំថ្ងៃ របស់ពាណិជ្ជករនៃប្រទេសទាំងពីរ ព្រមទាំងបង្កើននូវប្រសិទ្ធភាព ក្នុង ពាណិជ្ជកម្មផងដែរ។
- ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១២ ដើម្បីឆ្លើយតបទៅនឹងតម្រូវការដ៏ចាំបាច់របស់អតិថិជន ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី បានធ្វើការផ្លាស់ប្តូរទីតាំង សាខាផ្សារទំនើបវៀតណាម ទៅកាន់ទីតាំងថ្មីធំទូលាយជាងនេះ ដែលមានអាសយដ្ឋានស្ថិតនៅអគារលេខ ៥៣៧A-B, មហាវិថីព្រះមុនីវង្ស, រាជធានីភ្នំពេញ ដោយបានប្តូរឈ្មោះទៅជា សាខាព្រះមុនីវង្ស។ ការបង្កើតទីតាំងប្រតិបត្តិការថ្មីដែលស្ថិត នៅចំកណ្តាលនៃរាជធានីនេះ គឺជាជំហ៊ានដ៏ត្រឹមត្រូវមួយក្នុងការរួមចំណែកដល់ការអនុវត្តន៍យុទ្ធសាស្រ្តពង្រីកខ្លួនរបស់ធនាគារ។ ទីតាំងប្រតិបត្តិការថ្មីនេះ គឺជាទីតាំងដ៍ល្អឥតខ្ចោះ ព្រោះជាតំបន់យុទ្ធសាស្រ្តពោរពេញដោយសក្តានុពល ក្នុងការអភិវឌ្ឍន៍ ផ្នែកសេដ្ឋកិច្ច។
- ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១២ ជាលើកទី១ ដែល ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី ចាប់ផ្តើមឈានជើងចេញក្រៅរាជធានី ទៅកាន់ទីកន្លែងដែលមាន ពាណិជ្ជកម្មមមាញឹកបំផុតមួយទៀត គឺការបើកសម្ពោធសាខានៅទីរួមខេត្តកំពង់ចាម។ ក្រៅពីផលិតផល និងសេវាកម្មសំខាន់ៗ សម្រាប់បំពេញតម្រូវផ្នែកហិរញ្ញវត្ថុជូនដល់អតិថិជនក្នុងតំបន់នោះ សាខាថ្មីនេះបានផ្តល់នូវសេវាកម្មផ្ទេរប្រាក់យ៉ាងឆាប់រហ័ស រវាងខេត្តកំពង់ចាម និងរាជធានីភ្នំពេញ ព្រមទាំងបានរួមចំណែកក្នុងការជម្រុញពាណិជ្ជកម្មរវាងតំបន់សេដ្ឋកិច្ចធំៗទាំងពីរនេះ។
ទស្សនៈវិស័យ បេសកកម្ម និងតម្លៃស្នូល
ក្លាយទៅជាធនាគារឈានមុខគេរបស់ប្រទេសវៀតណាម និងស្ថិតក្នុងចំណោម ១០ ធនាគារពាណិជ្ជឈានមុខគេ នៅក្នុងប្រទេសកម្ពុជា
ផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុដ៏សម្បូរបែបបំផុតសម្រាប់អតិថិជន
បន្តអភិវឌ្ឍឥតឈប់ឈរដើម្បីបង្កើននូវតម្លៃបន្ថែមដល់អតិថិជន និងភាគទុនិក
នាំមកនូវតម្លៃនៃវិជ្ជាជីវៈ និងភាពថ្កុំថ្កើងដល់បុគ្គលិក
រួមចំណែកដល់ការអភិវឌ្ឍសង្គម និងសហគមន៍
ស្ម័គ្រចិត្តធ្វើជាអ្នកត្រួសត្រាយផ្លូវ និងហ៊ានប្រឈមមុខនឹងឧបសគ្គដើម្បីស្វែងរកនូវទិសដៅថ្មី
ជានិច្ចកាលផ្លាស់ប្តូរថ្មី ស្វាហាប់ និងច្នៃប្រឌិត ដើម្បីប្រែក្លាយការលំបាក និងឧបសគ្គទៅជាឱកាសដើម្បីភាពរីកចម្រើន
ប្តេជ្ញាចិត្តជាមួយគោលដៅគុណភាពប្រកបដោយវិជ្ជាជីវៈអស់ពីចិត្ត និងកិត្យានុភាពខ្ពស់បំផុតទៅដល់អតិថិជន និងដៃគូ
បង្កើតនូវភាពខុសប្លែកគ្នាជាមួយនឹងផលិតផលមធ្យោបាយពាណិជ្ជកម្ម និងទម្រង់គ្រប់គ្រងដែលនាំមកនូវភាពលេចធ្លោ និងច្នៃប្រឌិត
អភិបាលកិច្ច
-
ក្រុមប្រឹក្សាភិបាល
-
គណៈគ្រប់គ្រង
-
អគ្គនាយកដ្ឋាន
-
សាខា
លោក TRAN NGOC CUONG
ប្រធានក្រុមប្រឹក្សាភិបាល
លោក NGUYEN NHI THANH
អនុប្រធានក្រុមប្រឹក្សាភិបាល
លោក PHUNG THAI PHUNG
សមាជិកក្រុមប្រឹក្សាភិបាល
លោក PHAN HOANG ANH
សមាជិកក្រុមប្រឹក្សាភិបាល
លោក CHHUON CHHEN
សមាជិកក្រុមប្រឹក្សាភិបាល
លោក LY ROTHA
សមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ
លោក PHUNG NGUYEN AU DE
សមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ
លោក PHUNG THAI PHUNG
អគ្គនាយក
លោក PHAN HOANG ANH
អគ្គនាយករង
លោក CHHUON CHHEN
អគ្គនាយករង
លោក ស៊ាន សុស៊ីថា
ប្រធានអគ្គនាយកដ្ឋានអាជីវកម្ម
លោក ចេង ប៊ុនគ្រី
អនុប្រធានទទួលបន្ទុកអគ្គនាយកដ្ឋានប្រតិបត្តិការ
លោក អ៊ឹង គុជ
ប្រធានអគ្គនាយកដ្ឋានគ្របគ្រងហានិភ័យ
លោក សុង ណាំឃ័ង
នាយក សាខាព្រះនរោត្តម
លោកស្រី ខូវ សុគន្ធា
នាយិកា សាខាអូឡាំពិក
លោក ប៉ាវ រីដា
នាយក សាខាខេត្តកំពង់ចាម