400
MENUMENU

វិធីសាស្រ្តជួយឱ្យមានផ្ទះនៅវ័យក្មេង

ធ្វើយ៉ាងណាទើបអាចទទួលបានគេហដ្ឋានក្នុងក្តីស្រម៉ៃនៅវ័យក្មេង?

គេហដ្ឋានក្នុងក្តីស្រមៃ

  • យើង​មាន​កន្លែង​ច្រើន​ដែល​ត្រូវ​​ទៅ​ ប៉ុន្តែ​យើង​មាន​កន្លែង​មួយ​​​​ប៉ុណ្ណោះ​សម្រាប់​ជា​ជម្រក​នោះ​គឺ​​​​ផ្ទះ​ដែល​ជា​កន្លែង​ដែល​មាន​មនុស្ស​ជា​ទី​ស្រលាញ់​តែង​តែ​នៅ​ក្បែរ​យើង​ជា​និច្ច​ពេញ​មួយ​ជីវិត​។​ ក្តី​សុបិន្ត​ទទួល​បាន​គេហដ្ឋាន​​​ក្នុង​ក្តី​ស្រមៃ​ជា​ក្តី​សុបិន្ត​មិន​ចេះ​សាប​សូន្យ​នាំ​មក​នូវ​សុភមង្គល​ដល់​មនុស្ស​ជា​ទី​ស្រលាញ់​។​ ដូច្នេះ​ធ្វើ​ដូច​ម្តេច​ដើម្បី​ទទួល​បាន​គេហដ្ឋាន​ក្នុង​ក្តី​ស្រមៃ​​នៅ​វ័យ​ក្មេង​?

ឈប់ជួលផ្ទះទៀតទៅ ជំនួសមកវិញដោយការគិតដល់ការទិញផ្ទះវិញ

  • ជា​រៀង​រាល់​ខែ​ ប្រសិន​បើ​យើង​ជួល​ផ្ទះ​នោះ​យើង​​​ត្រូវ​ត្រៀម​ប្រាក់​មួយ​ចំនួន​សម​​ស្រប​សម្រាប់​បង់​ថ្លៃ​ផ្ទះ​ផង​ និង​សម្រាប់​សន្សំ​ដើម្បី​ទិញ​ផ្ទះ​ក្នុង​ក្តី​ស្រមៃ​ផង​។​ ស្រប​ពេល​ដែល​ប្រាក់​ជួប​នូវ​អតិផរណា​ទៅ​តាម​ឆ្នាំ​ ចំណែក​ឯ​តម្លៃ​អចនទ្រព្យ​ក៏​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ផង​ដែរ​។​ ដើម្បី​មាន​ប្រាក់​គ្រប់​គ្រាន់​ក្នុង​ការ​ទិញ​ផ្ទះ​ យើង​ត្រូវ​សន្សំ​ប្រាក់​ក្នុង​រយៈ​ពេល​វែង​ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​គឺ​នៅ​ត្រង់​ថា​នៅ​ពេល​គ្រប់​លុយ​ទិញ​ផ្ទះ​ហើយ​នោះ​ ផ្ទះ​ត្រូវ​ទិញ​មាន​តម្លៃ​ដូច​ទៅ​​នឹង​អ្វី​ដែល​បាន​ទាយ​ទុក​កាល​ពី​​ប៉ុន្មាន​ឆ្នាំ​មុន​ដែរ​ឬ​ទេ​។​ តើ​យើង​ពេញ​ចិត្ត​នឹង​ទិដ្ឋភាព​ដែល​លោក​តា​ចាស់​ម្នាក់​ដែល​ដល់​អាយុ​ ៦០​ឆ្នាំ​ទៅ​ហើយ​ទើប​អាច​សម្រេច​បាន​ក្តី​ស្រមៃ​ក្នុង​ជីវិត​ ឬ​យុវជន​អាយុ​ទើប​តែ​អាយុ​បាន​ ៣០​ឆ្នាំ​អាច​ទទួល​បាន​គេហដ្ឋាន​​​ក្នុង​ក្តី​ស្រមៃ​របស់​ខ្លួន​?​
  • ចម្លើយ​នៃ​សំណួរ​ខាង​លើ​គឺ​យើង​ត្រូវ​គិត​ភ្លាម​ដល់​ការ​ទិញ​ផ្ទះ​។​ ប្រើ​ប្រាស់​អចនទ្រព្យ​ដែល​ទិញ​​​​ធ្វើ​ជា​ទ្រព្យ​ដាក់​បញ្ចាំ​។​ ជំនួស​ពី​ការ​ជួល​ផ្ទះ​ ទឹក​ប្រាក់​ដែល​ចំណាយ​រាល់​ខែ​ជា​​ចំណាយ​ដែល​បាត់​ទៅ​ ឯ​ចំណាយ​រំលួស​ទិញ​ផ្ទះ​បើ​ទោះ​ជា​រួម​មាន​ការ​ចំណាយ​លើ​ការ​ប្រាក់​​រាល់​គ្រា​ក៏​ពិត​មែន​ ប៉ុន្តែ​វា​ចាត់​ទុក​ជា​ការ​ចំណាយ​វិនិយោគ​ ដោយ​ក្រោយ​មួយ​រយៈ​ពេល​ក្រោយ​មក​​​ផ្ទះ​នឹង​ក្លាយ​ជា​កម្មសិទ្ធិ​របស់​យើង​ផ្ទាល់​។​

កុំបារម្ភថាមានលក្ខខណ្ឌគ្រប់គ្រាន់ក្នុងការខ្ចីឬអត់?

  • ការ​សម្រេច​ក្តី​ស្រមៃ​ក្នុង​ជីវិត​នឹង​កាន់​តែ​ខិត​មក​ជិត​អ្នក​នៅ​ពេល​ដែល​អ្នក​បាន​មក​ជួប​បុគ្គលិក​ធនាគារ​។​ យើង​ខ្ញុំ​នឹង​ផ្តល់​ការ​ប្រឹក្សា​នូវ​ផលិត​ផល​ឥណទាន​ទិញ​ផ្ទះ​ដើម្បី​ឱ្យ​លោក​អ្នក​បាន​យល់​ច្បាស់​ជាង​មុន​ស្តី​ពី​លក្ខខណ្ឌ​ក្នុង​ការ​ខ្ចី​ ទ្រព្យ​ដាក់​បញ្ចាំ​ ការ​ប្រាក់​ប្រចាំ​ខែ​។​ អ្នក​អាច​ប្រើ​អចនទ្រព្យ​ដែល​ទិញ​ធ្វើ​ជា​ទ្រព្យ​ដាក់​បញ្ចាំ​ ហើយ​ធនាគារ​អាច​ធ្វើ​ការ​ផ្តល់​ឥណទាន​រហូត​ដល់​ ៧០​ភាគរយ​នៃ​តម្លៃ​ទ្រព្យ​ដាក់​បញ្ចាំ​ជា​មួយ​នឹង​រយៈ​ពេល​ខ្ចី​មាន​ភាព​បទ​បែន​សម​ស្រប​ទៅ​នឹង​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​អតិថិជន​។​
  • ការ​សម្រេច​ក្តី​ស្រមៃ​ក្នុង​ជីវិត​នឹង​កាន់​តែ​ខិត​មក​ជិត​អ្នក​នៅ​ពេល​ដែល​អ្នក​នៅ​តែ​បន្ត​គិត​ពី​វា​។​ ត្រូវ​ចាំ​ថា​ជីវិត​គឺ​មិន​មែន​ជា​ការ​រង​ចាំ​។​ ត្រូវ​ក្លាហាន​ក្នុង​ការ​សម្រេច​ក្តី​ស្រមៃ​របស់​ខ្លួន​ដោយ​មិន​មែន​ត្រឹម​តែ​ដើម្បី​ខ្លួន​ឯង​នោះ​ទេ​ ថែម​ទាំង​ដើម្បី​មនុស្ស​ជា​ទី​ស្រលាញ់​របស់​យើង​ថែម​ទៀត​។​ មួយ​រយៈ​ពេល​ក្រោយ​មក​ ពេល​ក្រឡេក​មើល​ត្រឡប់​មក​វិញ​អ្នក​នឹង​មាន​មោទនភាព​ជា​មួយ​នឹង​អ្វី​ដែល​អ្នក​សម្រេច​បាន​។​ ជូនពរ​អ្នក​ទទួល​បាន​ជោគ​ជ័យ​។​
400
បិទ ​០២៣ ២២៣ ៤២៣ អត្រាប្តូរប្រាក់ អត្រាការប្រាក់ បណ្តាញ​ប្រតិបត្តិការ ព័ត៌មានប្រូម៉ូសិន ឱកាសការងារ ទម្រង់ផ្ដល់មតិយោបល់ ស្នើសុំឥណទាន
Hide 023 223 423 Foreign Exchange Interest Rate Branch Network Promotions Recruitment Feedback Form Loan Register