400
MENUMENU

លិខិតផ្ញើជូនកូនសម្លាញ់

មេរៀនជីវិតដ៏រំជួលចិត្តស្តីពីការសន្សំសំចៃ

ក្តីស្រលាញ់របស់ម្តាយចំពោះកូនធំជាង សមុទ្រ

ជា​រៀង​រាល់​ថ្ងៃ​កូន​តែង​តែ​សួរ​ម្តាយ​ថា​ “​ម៉ែ​!​​ លើ​មេឃ​ពេល​រាត្រី​តើ​ផ្កាយ​ណា​មួយ​ស្អាត​ជាង​គេ​ម៉ែ​?​”​។​ ចំណែក​ឯ​ម្តាយ​តែង​តែ​ឆ្លើយ​ថា​ “​ គឺ​ជា​ផ្កាយ​ដែល​មាន​ឈ្មោះ​ដូច​កូន​នោះ​អី​”!​

កូន​សម្លាញ់​!​

ម្តាយ​នៅ​ចាំ​ថា​នៅ​ពេល​ដឹង​ថា​ខ្លួន​ឯង​មាន​ទំងន់​កូន​ ម្តាយ​ពិត​ជា​សប្បាយ​រីក​រាយ​យ៉ាង​ខ្លាំង​។​ វា​ពិត​ជា​រឿង​មួយ​គួរ​ឱ្យ​ចម្លែក​។​ ក្នុង​ខ្លួន​ម្តាយ​ដែល​កំពុង​មាន​ពន្លក​ថ្មី​មួយ​កំពុង​លូត​លាស់​។​ ពន្លក​ក្មេង​ដ៏​តូច​ម្នាក់​កំពុង​ត្រូវ​ការ​ជំរក​ និង​ការពារ​។​ ភាព​សប្បាយ​រីករាយ​នោះ​បាន​កើត​ឡើង​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ចំពោះ​ម្តាយ​។​ កូន​រីក​លូត​លាស់​បន្តិច​ម្តង​ៗ​ក្នុង​ផ្ទៃ​របស់​ម្តាយ​ដោយ​មាន​ការ​កំ​រើក​តិច​ៗ​មក​លើ​ផ្ទៃ​ពោះ​របស់​ម្តាយ​។​ សកម្មភាព​មួយ​ដែល​គួរ​ឱ្យ​ស្រលាញ់​នោះ​គឺ​ការ​កំរើក​របស់​កូន​ដែល​កូន​ដូច​ជា​ចង់​បង្ហាញ​ប្រាប់​ម្តាយ​ថា​កូន​កំពុង​មាន​សុខភាព​ល្អ​បរិបូរណ៍​។​

ថ្ងៃ​ដែល​ម្តាយ​ទន្ទឹង​រង់​ចាំ​បាន​មក​ដល់​។​ ម្តាយ​បាន​ស្តាប់​លឺ​សំឡេង​កូន​ស្រែក​យំ​ដើម្បី​ស្វាគមន៍​មក​កាន់​ពិភព​មួយ​ផ្សេង​ទៀត​។​ កូន​ស្រី​របស់​ម្តាយ​បាន​ទទួល​នូវ​ពន្លឺ​ព្រះ​អាទិត្យ​នា​ពេល​ព្រឹក​ជា​លើក​ដំបូង​ ដែល​ពេល​នោះ​ម្តាយ​ស្រក់​ទឹក​ភ្នែក​ ហើយ​សុភមង្គល​ដ៏​ផ្អែម​ល្ហែម​បំផុត​បាន​កើត​មាន​ចំពោះ​ម្តាយ​។​ ប្រហែល​វា​គឺ​ជា​ព្រឹត្តិការណ៍​ប្រវត្តិ​សាស្ត្រ​ដែល​គួរ​ឱ្យ​ចង​ចាំ​មិន​អាច​បំភ្លេច​បាន​ក្នុង​ឆាក​ជីវិត​របស់​ម្តាយ​។​ បាន​ចាប់​ដៃ​ដ៏​តូច​ស្អាត​ បាន​ពរ​កូន​ដាក់​ជិត​ទ្រូង​ម្តាយ​ ម្តាយ​មិន​មាន​អ្វី​និយាយ​ក្រៅ​ពី​ពាក្យ​ថា​អស្ចារ្យ​នោះ​ទេ​។​ កូន​ដូច​ជា​គ្រាប់​ពេជ្រ​មាន​តម្លៃ​ដែល​ព្រះ​បាន​ប្រទាន​ជូន​ម្តាយ​។​ ការ​ព្រួយ​បារម្ភ​ និង​ការ​ហត់​នឿយ​របស់​ម្តាយ​ត្រូវ​រលាយ​បាត់​ដោយ​សារ​ស្នាម​ញញឹម​ដ៏​រួស​រាយ​ និង​គួរ​ឱ្យ​ស្រលាញ់​របស់​កូន​។​ នៅ​ពេល​កូន​ឈឺ​ ម្តាយ​ពិត​ជា​ព្រួយ​បារម្ភ​។​ ម្តាយ​មិន​បាន​គេង​ទល់​ភ្លឺ​ចាំ​ថែ​ទាំ​កូន​ដើម្បី​ប្តូរ​កន្សែង​លើ​ថ្ងាស​កូន​ដោយ​កន្សែង​ទទឹក​ថ្មី​មួយ​ទៀត​ ជូត​ញើស​លើ​ខ្លួន​កូន​ដើម្បី​ឱ្យ​កូន​មាន​អារម្មណ៍​ស្រស់​សា្រយ​បំផុត​តាម​ដែល​អាច​ធ្វើ​បាន​។​ ឃើញ​កូន​បាន​គេង​លក់​ស្រួល​ ស្លៀក​ពាក់​បាន​កក់​ក្រៅ​ មាន​ភាព​សប្បាយ​រីករាយ​ ត្រូវ​បាន​គេ​ស្រលាញ់​ចូល​ចិត្ត​…​ចំពោះ​ម្តាយ​គឺ​ជា​សុភមង្គល​ដ៏​ធំ​ធេង​។​ កូន​ដឹង​ទេ​ថា​ក្តី​ស្រលាញ់​របស់​ម្តាយ​ចំពោះ​កូន​គឺ​ធំ​ធេង​ជាង​ភ្នំ​ ល្វឹង​ល្វើយ​ជាង​មហាសាគរ​ និង​ផ្អែម​ជាង​អ្វី​ៗ​ទាំង​អស់​។​ គ្មាន​អ្វី​មាន​សុភមង្គល​ជាង​បាន​ឃើញ​កូន​ធំ​ឡើង​ជា​រៀង​រាល់​ថ្ងៃ​ បាន​តាម​ដាន​កូន​គ្រប់​ជំហ៊ាន​នូវ​កាយ​វិការ​ សកម្មភាព​របស់​កូន​។​ ម្តាយ​ជឿ​ថា​គ្រប់​ ម្តាយ​ឱពុក​ទាំង​អស់​ក្នុង​លោក​នេះ​សុទ្ធ​តែ​ផ្តល់​ជូន​កូន​របស់​ខ្លួន​នូវ​អារម្មណ៍​ដែល​មិន​អាច​បំភ្លេច​បាន​។​ បើ​ទោះ​បី​បើ​មនុស្ស​ម្នាក់​ៗ​មាន​របៀប​ស្រលាញ់​កូន​ផ្សេង​ៗ​គ្នា​ ប៉ុន្តែ​ជា​រួម​មក​នោះ​គឺ​ពួក​គេ​សុទ្ធ​តែ​ជា​ឱពុក​ម្តាយ​ដែល​មាន​មេត្តា​ករុណា​ និង​ការ​លះ​បង់​។

សៀវភៅប្រាក់បញ្ញើ ដំបូងក្នុងជីវិតដែលឈរឈ្មោះទទួលផល ដោយកូន

ដើម្បី​បង្ហាញ​ក្តី​ស្រលាញ់​របស់​​ខ្លួន​ចំពោះ​កូន​ បើ​ទោះ​ជា​កូន​មាន​អាយុ​ត្រឹម​តែ​ ១​ខួប​ប៉ុណ្ណោះ​ ប៉ុន្តែ​នៅ​ថ្ងៃ​ខួប​កំណើត​ដំបូង​របស់​កូន​ ម្តាយ​ជា​មួយ​ឱពុក​កូន​បាន​ទៅ​​ធនាគារ​សាខមប៊ែង​ដើម្បី​បើក​គណនី​​​​សន្សំ​សំចៃ​អនាគត​ដែល​ជា​សៀវភៅ​​​​សន្សំ​សំចៃ​ដំបូង​ក្នុង​ជីវិត​ដែល​ឈរ​ឈ្មោះ​ទទួល​ផល​ដោយ​កូន​ នោះ​ជា​អ្វី​ដែល​ពិសេស​បំផុត​, ​ពិត​មែន​ទេ​?​ ហើយ​ចាប់​ពី​ពេល​នោះ​រហូត​ដល់​បច្ចុប្បន្ន​វា​មាន​រយៈ​ពេល​ជិត​ ៥​ឆ្នាំ​ទៅ​ហើយ​ដែល​ជា​រៀង​រាល់​ខែ​កូន​ជា​រឿយ​ៗ​តែង​តែ​ទៅ​ជា​មួយ​ឱពុក​ម្តាយ​ទៅ​ធនាគារ​ដើម្បី​ដាក់​ប្រាក់​ក្នុង​គណនី​ប្រាក់​បញ្ញើ​។​ ចំពោះ​កូន​វា​គ្រាន់​តែ​ជា​ភាព​​​សប្បាយ​រីក​រាយ​នៅ​ពេល​បាន​ទៅ​លេង​បង​ស្រី​ៗ​ដែល​ជា​ប្រតិបត្តិករ​ (​Teller​)​ ដែល​កូន​ស្រលាញ់​ចូល​ចិត្ត​​​​​ប៉ុណ្ណោះ​ ប៉ុន្តែ​ចំពោះ​ឱពុក​ម្តាយ​សៀវភៅ​​សន្សំ​សំ​ចៃ​នេះ​គឺ​ជា​ក្តី​សង្ឃឹម​មួយ​សម្រាប់​អនាគត​ដ៏​ល្អ​របស់​កូន​ដែល​ម្តាយ​ឱ​ពុក​អាច​ផ្តល់​ជូន​កូន​។

ម្តាយនៅក្បែរកូនជានិច្ច

កូនសម្លាញ់!

សុភមង្គល​របស់​ម្តាយ​គឺ​ពេល​បាន​មើល​ឃើញ​កូន​សើច​ ឃើញ​កូន​រីក​លូត​លាស់​ឡើង​ដោយ​មាន​សេរីភាព​ និង​មាន​អនាគត​ភ្លឺ​ស្វាង​។​ ម្ចាស់​ជីវិត​ម្តាយ​អើយ​!​ តើ​កូន​ដឹង​ទេ​ថា​វត្ត​មាន​របស់​កូន​ជា​សុភមង្គល​ដ៏​ធំ​ធេង​របស់​ម្តាយ​ទេ​?​ ប្រសិន​បើ​ប្រៀប​ធៀប​កូន​ជា​មួយ​វត្ថុ​មាន​តម្លៃ​ផ្សេង​ទៀត​ កូន​គឺ​មាន​តម្លៃ​បំផុត​គ្មាន​អ្វី​ប្រៀប​ប្រដូច​បាន​នោះ​ឡើយ​។​ ទឹក​ចិត្ត​របស់​ម្តាយ​ចំពោះ​កូន​គឺ​មិន​អាច​កាត់​ថ្លៃ​បាន​នោះ​ឡើយ​ ប៉ុន្តែ​កូន​គ្រាន់​តែ​ចាំ​ថា​ម្តាយ​នឹង​នៅ​ក្បែរ​កូន​ជា​និច្ច​រៀង​រាល់​ពេល​កូន​ត្រូវ​ការ​ម្តាយ​បំផុត​។​

ម្តាយស្រលាញ់កូន!

400
បិទ ​០២៣ ២២៣ ៤២៣ អត្រាប្តូរប្រាក់ អត្រាការប្រាក់ បណ្តាញ​ប្រតិបត្តិការ ព័ត៌មានប្រូម៉ូសិន ឱកាសការងារ ទម្រង់ផ្ដល់មតិយោបល់ ស្នើសុំឥណទាន
Hide 023 223 423 Foreign Exchange Interest Rate Branch Network Promotions Recruitment Feedback Form Loan Register