513

សំណួរដែលគេច្រើនសួរ

សំណួរចម្លើយញឹកញាប់

សូមអានខាងក្រោមសម្រាប់សំណួរដែលសួរជាញឹកញាប់ទាក់ទងជាមួយធនាគារ សាខមប៊ែងខេមបូឌា​ ឬទាក់ទងមកយើងខ្ញុំបើមានចម្ងល់បន្ថែមតាមរយៈ ask-sc@sacombank.com ប្រសិនបើអ្នកមានសំនួរផ្សេងៗ។

អំពីសំណួរចម្លើយទូទៅ

គណនីប្រាក់ប​ញ្ញើសន្សំគឺជាគណនីទទួលបានការប្រាក់ដែលអនុញ្ញាតឲ្យអតិថិជនប្រើប្រាស់មូលប្បទានប័ត្របានតាមតម្រូវការ និងផ្ដល់នូវវិធីសាស្ត្រទូទាត់ជាច្រើនដើម្បីបំពេញនូវតម្រូវការរបស់អតិថិជន។

ការប្រាក់ត្រូវបានគណនាប្រចាំខែ និងបញ្ចូលទៅក្នុងគណនីជាប្រចាំខែដោយផ្អែកលើសមតុល្យពិត​​ប្រាកដ ។

គណនីប្រាក់បញ្ញើសន្សំអាចភ្ជាប់ជាមួយប័ណ្ណដូចជា៖ ប័ណ្ណឥណពន្ធក្នុងស្រុក, ប័ណ្ណឥណពន្ធវីសា, ប័ណ្ណឥណទានវីសាសម្រាប់ធ្វើការទូទាត់។

គណនីប្រាក់បញ្ញើសន្សំអាចភ្ជាប់ជាមួយនឹងគណនីដូចជា៖

  • ភ្ជាប់ជាមួយនឹងគណនីប្រាក់បញ្ញើអនាគតដើម្បីជាគណនីកំណត់
  • ភ្ជាប់ជាមួយនឹងគណនីប្រាក់បញ្ញើមានកាលកំណត់ដើម្បីទទួលការប្រាក់តាមការស្នើសុំរបស់អតិថិជន។

សម្រាប់គណនីប្រាក់បញ្ញើសន្សំ អតិថិជនអាចធ្វើការបើកគណនីមួយដោយមានម្ចាស់គណនីរួម និងមាន​អ្នកទទួលសិទ្ធិច្រើនគ្នា។

សូមអញ្ជើញមកកាន់សាខាណាមួយរបស់ធនាគារសាខមប៊ែងដោយភ្ជាប់ជាមួយនឹងឯកសារដូចជា៖

  • អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនរបស់ម្ចាស់គណនីឬអ្នកទទួលសិទ្ធិ
  • សៀវភៅគណនី
  • សៀវភៅមូលប្បទានប័ត្រ (ប្រសិនមាន)
  • ប័ណ្ណសាខមប៊ែង (ប្រសិនមាន)

គណនីប្រាក់បញ្ញើមានកាលកំណត់ គឺជាគណនីដែលអនុញ្ញាតឲ្យអតិថិជនទទួលបានអាត្រាការប្រាក់ខ្ពស់ទៅលើប្រាក់បញ្ញើ។

បាន, អតិថិជនអាចចេញលិខិតធានាឬលិខិតឥណទានដោយប្រើប្រាស់វិញ្ញាបនបត្របញ្ញើមានកាលកំណត់ជាទ្រព្យបញ្ចាំ។

បាន, អតិថិជនអាចបើកគណនីប្រាក់កម្ចីមានកាលកំណត់សម្រាប់កុមារដែលនៅក្រោមឈ្មោះឪពុកម្តាយ និងកូន។

ពិតជាបាន ដរាបណាកូនរបស់លោកអ្នកមានអាយុចាប់ពី ១៨ឆ្នាំអនុលោមទៅតាមច្បាប់​នៃ​ព្រះរាជាណាចក្រកម្ពុជា។

លោកអ្នកអាចជ្រើសរើសយកការបន្តដោយស្វ័យប្រវត្តិដូចខាងក្រោម៖

  • ការបន្តដោយស្វ័យប្រវត្តិ​​ (ប្រាក់ដើម + ការប្រាក់) នៅចុងកាលកំណត់
  • ការបន្តដោយស្វ័យប្រវត្តិ​​ (ប្រាក់ដើម) នៅចុងកាលកំណត់
  • មិនធ្វើការបន្ត

សូមអញ្ជើញមកកាន់សាខាណាមួយរបស់ធនាគារសាខមប៊ែងដោយភ្ជាប់ជាមួយនឹងឯកសារដូចជា៖

  • អត្តសញ្ញាណប័ណ្ណ / លិខិតឆ្លងដែនរបស់ម្ចាស់គណនីឬអ្នកទទួលសិទ្ធិអាស្រ័យលើលក្ខខណ្ឌ
  • វិញ្ញាបនបត្រប្រាក់បញ្ញើមានកាលកំណត់

អតិថិជនអាចមានម្ចាស់គណនីរួមគ្នា ២​ នាក់ នៅក្នុងវិញ្ញាបនបត្រតែមួយ។

អតិថិជនអាចសម្រេចផ្ដល់សិទ្ធិដល់បុគ្គលដែលទុកចិត្តដើម្បីធ្វើប្រតិបត្តិការលើគណនីប្រាក់បញ្ញើមានកាលកំណត់ជំនួសវិញ។

ក្នុងករណីនេះ អតិថិជនអាចទំនាក់ទំនងទៅកាន់ធនាគារសាខមប៊ែង ខេមបូឌា​ ឬអញ្ជើញទៅកាន់សាខាណាមួយដោយផ្ទាល់ដើម្បីស្នើសុំឱ្យចេញវិញ្ញាបនបត្រប្រាក់បញ្ញើមានកាលកំណត់ជាមួយនឹងតំលៃត្រឹមតែ ៥ ដុល្លារអាមេរិក។

អតិថិជនត្រូវបានអនុញ្ញាតឱ្យបិទគណនីប្រាក់បញ្ញើមានកាលកំណត់ក្នុងករណីដែលមានការបាត់វិញ្ញាបនបត្រ ហើយមិនមានគិតថ្លៃពិន័យនោះទេ។

គណនីប្រាក់បញ្ញើអនាគតគឺជាគម្រោងសន្សំប្រាក់វៃឆ្លាតដែលជួយក្នុងការធានាអនាគតមនុស្សជាទីស្រលាញ់របស់លោកអ្នកដោយដាក់ប្រាក់ចំនួនថេរជាប្រចាំខែ ប្រចាំត្រីមាស ឬប្រចាំឆមាសដើម្បីទទួលបានទឹកប្រាក់ដែលបាន​រំពឹងទុកនាពេលអនាគត។

អាត្រាការប្រាក់របស់គណនីប្រាក់បញ្ញើអនាគតខ្ពស់រហូតដល់ជិត ៦%​ ក្នុងមួយឆ្នាំ អាស្រ័យទៅលើរយៈពេលសន្សំរបស់អតិថិជន។

អតិថិជននឹងទទួលបានអាត្រាការប្រាក់ស្មើនឹងអាត្រាការប្រាក់របស់ឆ្នាំដំបូងក្នុងករណីអតិថិជនបានប្រើប្រាស់គណនីនោះយូរជាងមួយឆ្នាំ។

អតិថិជននឹងទទួលបានអាត្រាការប្រាក់​ 0.50% ក្នុងមួយឆ្នាំសមមូលនឹងគណនីប្រាក់បញ្ញើសន្សំ

ការបិទគណនីប្រាក់បញ្ញើអនាគតមុនកាលកំណត់មិនមានការផាកពិន័យទេ។

ម្ចាស់គណនីមានសិទ្ធិពេញលេញក្នុងការជំនួស ឬបញ្ឈប់អ្នកទទួលអត្ថប្រយោជន៍បានក្នុងករណី​ចាំ​​​​បាច់ ។

អតិថិជនអាចដាក់ប្រាក់ទៅក្នុងគណនីដែលបានកំណត់ ប្រព័ន្ធនឹងធ្វើការផ្ទេរប្រាក់ដោយស្វ័យប្រវត្តិទៅគណនីបញ្ញើអនាគតរបស់លោកអ្នក។ ប្រាក់ដែលលើសពីការកំណត់នឹងត្រូវរក្សាទុក​សម្រាប់កាត់ដោយស្វ័យប្រវត្តិនៅថ្ងៃកំណត់ក្រោយៗទៀត។

លោកអ្នកនៅតែអាចបន្តដាក់ប្រាក់បញ្ញើជាធម្មតាដោយមិនមានការផាកពិន័យ ទោះបីជាមានការខកខានក៏ដោយ។

គណនីចរន្តគឺជាវិធីសាស្រ្តដែលជួយអតិថិជនជាក្រុមហ៊ុនដើម្បីគ្រប់គ្រងការទូទាត់ និងការប្រមូលប្រាក់ពី​ដៃគូជាមួយនឹង​ការចំណាយទាប​បំផុត និងរីករាយជាមួយនឹងសេវាកម្ម​ធនាគារ​ដែលបូកបញ្ចូល​ទាំងការប្រាក់លើប្រាក់សន្សំ។

ការប្រាក់ត្រូវបានគណនាប្រចាំខែ និងបញ្ចូលទៅក្នុងគណនីជាប្រចាំខែដោយផ្អែកលើសមតុល្យពិត​​ប្រាកដ ។

  • លក្ខន្ដិកៈ ឬអនុសារណៈ
  • វិញ្ញាបនប័ត្រចុះបញ្ជី ពាណិជ្ជកម្មក្រុមហ៊ុន​
  • លិខិតបញ្ជាក់ពីការ​ចុះបញ្ជីពន្ធ (ប៉ាតង់)
  • លិខិតបញ្ជាក់ពីក្រសួងពាណិជ្ជកម្ម
  • កំនត់ហេតុអង្គប្រជុំរបស់ក្រុមប្រឹក្សាភិបាល
  • អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន
  • ត្រាក្រុមហ៊ុន

បច្ចុប្បន្ននេះប័ណ្ណរបស់ធនាគារសាខមប៊ែងអាចភ្ជាប់ជាមួយតែគណនីប្រាក់សន្សំតែប៉ុណ្ណោះ។

សូមអញ្ជើញមកកាន់សាខាណាមួយរបស់ធនាគារសាខមប៊ែងដោយភ្ជាប់ជាមួយនឹងឯកសារដូចជា៖

  • អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនរបស់ម្ចាស់គណនីឬអ្នកទទួលសិទ្ធិ
  • ត្រាក្រុមហ៊ុន
  • សៀវភៅមូលប្បទានប័ត្រ (ប្រសិនមាន)
513
បិទ ​០២៣ ២២៣ ៤២៣ ថ្លៃសេវា អត្រាការប្រាក់ អត្រាប្តូរប្រាក់ ស្នើសុំឥណទាន ផ្ដល់មតិយោបល់ ឱកាសការងារ កម្មវិធីប្រូម៉ូសិន បណ្តាញ​ប្រតិបត្តិការ
Close 023 223 432 Exchange Rate Fee Interest Rate Branch Location Promotions Recruitment Feedback Registration Loan