ដាក់ប្រាក់កាន់តែច្រើន ទទួលបានប្រាក់់កាន់តែច្រើន!
ចូលរួមលើកតម្កើងរូបិយប័ណ្ណជាតិ លើកតម្កើងប្រាក់រៀលខ្មែរទាំងអស់គ្នា! រីករាយជាមួយប្រាក់បញ្ញើប្រាក់រៀល ជាមួយសាខមប៊ែង ខេមបូឌា និងអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ! ដាក់ប្រាក់បញ្ញើកាន់តែច្រើន ទទួលបានអត្រាការប្រាក់កាន់តែខ្ពស់ភ្លាមៗ។ ចាប់ផ្តើមដាក់ប្រាក់បញ្ញើឥឡូវនេះ និងទទួលបានវិញនូវអត្រាការប្រាក់ដែលមានភាពប្រកួតប្រជែងខ្ពស់ ព្រមទាំងអត្ថប្រយោជន៍ជាច្រើនបន្ថែមទៀត! កម្មវិធីប្រូម៉ូសិននេះ មានសុពលភាពក្នុងកំឡុងពេល ៦ខែ ចាប់ពីថ្ងៃចន្ទ 01/03/2020 រហូតដល់ 31/08/2020។
អត្ថប្រយោជន៍
- ទទួលបានអត្រាការប្រាក់ពិសេសរហូតដល់ ០,៤% បន្ថែមពីកម្មវិធី ដោយគ្រាន់តែបើកគណនីប្រាក់បញ្ញើមានកាលកំណត់។
- មានច្រើនជម្រើសដើម្បីដកការប្រាក់៖ ដកការប្រាក់មុន ដកការប្រាក់ប្រចាំខែ ប្រចាំត្រីមាស ឬនៅចុងកាលកំណត់។
- ចំពោះការបិទគណនីមុនកាលកំណត់ទទួលបានការប្រាក់អាស្រ័យលើរយៈពេលដាក់ប្រាក់បញ្ញើជាក់ស្តែង។
- វិញ្ញាបនបត្រប្រាក់បញ្ញើមានកាលកំណត់អាចប្រើប្រាស់ជាទ្រព្យធានាសម្រាប់ឥណទានរយៈពេលខ្លី បញ្ជាក់សមត្ថភាពហិរញ្ញវត្ថុ ឬសេវាធនាគារផ្សេងទៀត។
| ចំនួនប្រាក់បញ្ញើ |
អត្រាការប្រាក់ពិសេសបន្ថែម |
| 2.000.000 – 40.000.000 |
0.20% |
| >40.000.000 – 200.000.000 |
0.30% |
| >= 200.000.000 |
0.40% |
លក្ខខណ្ឌអនុវត្ត
- អនុវត្តសម្រាប់តែប្រាក់រៀល ជាមួយចំនួនប្រាក់បញ្ញើដំបូងចាប់ពី 2,000,000 រៀលឡើងទៅ។
- រយៈពេលដាក់ប្រាក់មានចាប់ពី ៦ខែ ដល់ ២៤ខែ។
- មិនអនុវត្តសម្រាប់ប្រាក់បញ្ញើព្រីមៀម ប្រាក់បញ្ញើមានកាលកំណត់បត់បែន និងប្រាក់បញ្ញើអនាគត។
- អតិថិជននឹងទទួលបានអត្រាការប្រាក់ដែលមាននៅលើតារាងអត្រាការប្រាក់ស្របជាមួយនឹងរយៈពេលដាក់ប្រាក់បញ្ញើជាក់ស្តែងសម្រាប់ការបិទមុនកាលកំណត់។
- ធនាគារ សាខមប៊ែង ខេមបូឌា សូមរក្សាសិទ្ធិក្នុងការកែប្រែ លុបចោល ឬបន្ថែមផ្នែកណាមួយនៅក្នុងលក្ខខណ្ឌអនុវត្តដោយមិនចាំបាច់ជូនដំណឹងជាមុន។