- ជម្រុញការផ្តល់ឥណទានខ្នាតតូច ចាប់តាំងពីចុងឆ្នាំ ២០១៤ មក ធនាគារ សាខមប៊ែង ខេមបូឌា បានកែលម្អ និងដាក់ចេញឲ្យប្រើប្រាស់នូវផលិតផលឥណទានប្រើប្រាស់ថ្មីៗដូចជា ឥណទានទិញផ្ទះ ឥណទានជួសជុលផ្ទះ ឥណទានទិញឡាន …. ជាមួយនឹងការជម្រុញផ្តល់ឥណទានខ្នាតតូចដោយមានការជ្រើសរើសឥណទានផ្សេងៗទៅតាមតម្រូវការអតិថិជនជាមួយអត្រាការប្រាក់សមរម្យ។
- កម្មវិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវប័ណ្ណ ៣ ប្រភេទដល់អតិថិជន នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៤ ធនាគារ សាខមប៊ែង ខេមបូឌា បានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវប័ណ្ណ ៣ ប្រភេទ ដល់អតិថិជន រួមមាន៖ ប័ណ្ណឥណពន្ធក្នុងស្រុក ប័ណ្ណឥណពន្ធវិសា និងប័ណ្ណឥណទានវិសា ដើម្បី ផ្តល់បន្ថែមដល់អតិថិជន នូវដំណោះស្រាយទូទាត់ប្រកបដោយភាពងាយស្រួល និងសុវត្ថិភាព។
- ផលិតផលប្រាក់បញ្ញើថ្មី៖ ប្រាក់បញ្ញើសម្រាប់អនាគត នៅថ្ងៃទី ១៦ ខែកក្កដា ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី បានដាក់អោយប្រើប្រាស់ជាផ្លូវការនូវផលិតផល “ប្រាក់បញ្ញើសម្រាប់អនាគត”។ នេះជាប្រភេទប្រាក់បញ្ញើមានកាលកំណត់ ត្រូវបានបើកក្រោយរូបភាពជាការដាក់ប្រាក់ជាប្រចាំតាមកាលកំណត់ ដើម្បីទទួលបានទឹកប្រាក់ដែលចង់បាននាថ្ងៃអនាគត។
- សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី ធ្វើការសម្ពោធសាខាតាខ្មៅ បន្ទាប់ពីទទួលបានអាជ្ញាប័ណ្ណជាផ្លូវការ ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី បានប្រារព្វពិធីសម្ពោធទីតាំងទី៨ ជាមួយនឹងពិធីកាត់ខ្សែបូ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៤ នៅក្រុងតាខ្មៅ ខេត្តកណ្តាល ដែលជាតំបន់សេដ្ឋកិច្ចសក្តានុពលថ្មីមួយ ជាប់ព្រំប្រទល់ជាមួយរាជធានីភ្នំពេញ។