- ពិធីសម្ពោធសាខាព្រះនរោត្តម បន្ទាប់ពីបានទទួលការអនុញ្ញាត និងអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការធនាគារពីធនាគារជាតិនៃកម្ពុជា នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី បានប្រារព្ធកម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវ សាខាព្រះនរោត្តម ដែលជាសាខាស្ថិតក្នុងការរិយាល័យកណ្តាលរបស់ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី។ សាខានេះត្រូវបានផ្តាច់ចេញពីនាយកដ្ឋានផ្សេងៗនៃការិយាល័យកណ្តាល ក្នុងគោលបំណងពង្រឹងគុណភាពក្នុងការថែទាំក៏ដូចជាការផ្តល់សេវាកម្ម និងបំពេញតម្រូវការដល់អតិថិជនអំពីប្រតិបត្តិការធនាគារតាមរយៈការបង្កើតផលិតផលថ្មីៗសម្រាប់អតិថិជន។