- ដាក់ឱ្យប្រើប្រាស់ជាផ្លូវការកម្មវិធីធនាគារចល័ត SC mBanking
នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ធនាគារ សាខមប៊ែង ខេមបូឌា បានដាក់ឱ្យដំណើរការជាផ្លូវការកម្មវិធីធនាគារចល័ត SC mBanking ជាមួយបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់។ ជាមួយកម្មវិធី SC mBanking លោកអ្នកអាចពិនិត្យមើលព័ត៌មានគណនីរបស់ខ្លួន អាចធ្វើប្រតិបត្តិការតាមអនឡាញបានយ៉ាងងាយស្រួល និងទទួលបានព័ត៌មានអំពីប្រតិបត្តិការដែលកំពុងតែដំណើរការយ៉ាងរហ័សទាន់ចិត្ត។ កម្មវិធីនេះមិនត្រឹមតែប្រជុំនូវមុខងារទាំងអស់នៃសេវាកម្ម Internet Banking ប៉ុណ្ណោះទេ វាថែមទាំងអនុញ្ញាតឱ្យអតិថិជនអាចគ្រប់គ្រងគណនី ប័ណ្ណបានយ៉ាងងាយ និងផ្ទេរប្រាក់ទៅក្នុង និងក្រៅប្រព័ន្ធនៃធនាគារ សាខមប៊ែង ខេមបូឌា អាចទូទាត់វិក្កយបត្រជាមួយដៃគូសហការជាច្រើន បញ្ចូលលុយទូរសព្ទ និងមុខងារផ្សេងៗជាច្រើនទៀត។