- ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៩ ធនាគារ សាខមប៊ែង បានបើកសម្ពោធដំណើរការសាខាភ្នំពេញ ជាធនាគារបរទេស ទី២៧ ដែលបានធ្វើប្រតិបត្តិការ នៅក្នុង ប្រទេសកម្ពុជា ហើយក៏ជាធនាគារវៀតណាមដំបូងគេបង្អស់ ដែលបានចូលមកវិនិយោគនៅកម្ពុជាផងដែរ។ ក្នុងនាមជាអ្នក ត្រួសត្រាយផ្លូវដំបូងគេចូលក្នុងវិស័យធនាគារនៅប្រទេសកម្ពុជា ធនាគារ សាខមប៊ែង បានរួមចំណែកក្នុងការពង្រឹកទំនាក់ទំនង ពាណិជ្ជកម្មរវាងប្រទេសទាំងពីរគឺ កម្ពុជា និងវៀតណាម។ ព្រឹត្តិការណ៍នេះ បានបញ្ជាក់ពីដំណាក់កាលមួយទៀត ស្តីពីការពង្រីក ខ្លួន របស់ធនាគារនៅក្នុងតំបន់ឥណ្ឌូចិន។