- ពិធីសម្ពោធសាខាខេត្តសៀមរាប ក្នុងគោលបំណងពង្រីកបណ្តាញប្រតិបត្តិការ សេវាកម្មធនាគារក្នុងព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ ធនាគារ សាខមប៊ែង ខេមបូឌា បានសម្ពោធដាក់ឲ្យដំណើរការសាខាខេត្តសៀមរាប ដែលមានទីតាំងផ្ទះលេខ ០៦៦៥ ផ្លូវជាតិលេខ៦ សង្កាត់ស្លាក្រាម ខេត្តសៀមរាប។
- ការបង្កើតមជ្ឈមណ្ឌលផ្តល់កម្ចីផ្សារនៅសាខាអូឡាំពិក ធនាគារ សាខមប៊ែង ខេមបូឌា បានធ្វើការបង្កើតមជ្ឈមណ្ឌលផ្តល់កម្ចីផ្សារនៅសាខាអូឡាំពិក ដោយធ្វើការរួមបញ្ចូលគ្នានូវកម្ចីផ្សាររបស់សាខាអូឡាំពិក សាខាព្រះមុនីវង្ស និងនាយកដ្ឋានអាជីវកម្ម។
- ដំណើរការប្រព័ន្ធកម្មវិធីប្រឆាំងការសម្អាតប្រាក់ និងប្រតិបត្តិការគួរឲ្យសង្ស័យ ប្រព័ន្ធកម្មវិធីប្រឆំាងការសម្អាតប្រាក់ និងប្រតិបត្តិការគួរឲ្យសង្ស័យរបស់ ធនាគារ សាខមប៊ែង ខេមបូឌា ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧។