- ខួប ១០ ឆ្នាំនៃការបង្កើតធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី ដោយមានការអនុញ្ញាតពី គណៈគ្រប់គ្រងធនាគារមេ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី បានរៀបចំដោយជោគជ័យ នូវខួបអនុស្សាវរីយ៍ ១០ឆ្នាំ នៃការបង្កើតធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី ។ ១០ឆ្នាំកន្លងផុតទៅ ចាប់ពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៩ ធនាគារ សាខមប៊ែង បានបើកសម្ពោធសាខាភ្នំពេញ ដែលជាធនាគារពាណិជ្ជដំបូងគេរបស់វៀតណាម ដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ បោះជំហានដំបូងគេនេះ គឺជាលក្ខខណ្ឌមួយដ៏ល្អសម្រាប់ធនាគារ សាខមប៊ែង ដើម្បីកសាងរូបភាពដ៏គួរអោយចាប់អារម្មណ៍ដល់អតិថិជននៅលើទឹកដីកម្ពុជា ដែលសម្បូរដោយប្រាង្គប្រាសាទដ៏ស្រស់ស្អាត ព្រមទាំងផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុដ៏ទូលំទូលាយដល់អតិថិជន និងសហគមន៍អ្នកជំនួញកម្ពុជា – វៀតណាម។