- បច្ចុប្បន្នភាពជោគជ័យ និងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធធនាគារស្នូល T24 R21
នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ធនាគារ សាខមប៊ែង ខេមបូឌា ធ្វើបបច្ចុប្បន្នភាពជោគជ័យ និងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធធនាគារស្នូល T24 R21 ដោយជោគជ័យ។
- ធនាគារ សាខមប៊ែង ខេមបូឌា និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៊ិឈិ ឡាយហ្វ៍ បានរៀបចំកម្មវិធីគម្រប់ខួប១ឆ្នាំសម្រាប់ភាពជាដៃគូអាជីវកម្មរវាងក្រុមហ៊ុនទាំងពីរ រួមទាំង ការផ្តល់ពានរង្វាន់ដល់សាខាឆ្នើម
ភ្នំពេញ ថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ ២០២២ – ធនាគារ សាខមប៊ែង ខេមបូឌា និង ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៊ិឈិ ឡាយហ្វ៍ (ខេមបូឌា) បានរៀបចំកម្មវិធីគម្រប់ខួប ១ឆ្នាំ នៃភាពជាដៃគូអាជីវកម្មក្នុងការចែកចាយផលិតផលធានារ៉ាប់រងអាយុជីវិត និង ការសន្សំរយៈពេលវែងជូនដល់គ្រួសារកម្ពុជា។ កម្មវិធីនេះ ក៏រៀបចំឡើងដើម្បីអបអរសាទរដល់សមិទ្ធផល និង ការរួមចំណែកយ៉ាងសំខាន់ពីសំណាក់សាខាឆ្នើមរបស់ធនាគារ សាខមប៊ែង ខេមបូឌា ក្នុងឆ្នាំ២០២១ កន្លងទៅ។
- ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ រវាងធនាគារ សាខមប៊ែង ខេមបូឌា ជាមួយធនាគារ សហគ្រាសធុនតូច និងមធ្យម កម្ពុជា
នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២នេះ ធនាគារ សាខមប៊ែង ខេមបូឌា បានប្រារព្ធនូវពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ដោយជោគជ័យ ជាមួយធនាគារ សហគ្រាសធុនតូច និងមធ្យម កម្ពុជា នៅទីស្នាក់ការកណ្តាលរបស់ធនាគារ សាខមប៊ែង ខេមបូឌា ដែលនេះគឺជាមូលដ្ឋានសម្រាប់យុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងធនាគារ សាខមប៊ែង ខេមបូឌា និងធនាគារ សហគ្រាសធុនតូច និងមធ្យម កម្ពុជា នាពេលខាងមុខ។