ធនាគារ សាខមប៊ែង ខេមបូឌា ផ្តល់ជូនកញ្ចប់ប្រូម៉ូសិនពិសេស សម្រាប់អតិថិជនឥណ្ឌូចិន ជាការតភ្ជាប់និងជំរុញកំណើនពាណិជ្ជកម្មនៅក្នុងតំបន់

17/03/2025 -
30/06/2025
18 ថ្ងៃ 10:10:-590
ផុតកំណត់
គ្រប់សាខា

ភ្នំពេញ, ខែឧសភា ឆ្នាំ២០២៥ – ស្ថិតក្នុងបរិបទសេដ្ឋកិច្ចឥណ្ឌូចិនរួមមានកម្ពុជា ឡាវ និងវៀតណាម កំពុងមានការរីកលូតលាស់ខ្លាំង ការនាំចេញនាំចូលនៃប្រទេសទាំងបី បាននឹងកំពុងបន្តរីកចម្រើន ឥតឈប់ឈរ ទាំងទំហំអាជីវកម្ម និងភាពស៊ីជម្រៅនៃកិច្ចសហប្រតិបត្តិការលើអាជីវកម្មនៃប្រទេសទាំងបី។ ដើរតួជាធនាគារ ឈានមុខគេមួយក្នុងការតភ្ជាប់ហិរញ្ញវត្ថុក្នុងតំបន់ ធនាគារ សាខមប៊ែង ខេមបូឌា បានដាក់ឱ្យដំណើរការ កម្មវិធីប្រូម៉ូសិនពិសេស ក្នុងគោលបំណងរួមដំណើរ និងគាំទ្រអតិថិជន ដើម្បីកាត់បន្ថយការចំណាយលើថ្លៃសេវា និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការអាជីវកម្មរវាងប្រទេសទាំងបីនៃតំបន់ឥណ្ឌូចិន ចាប់ពីថ្ងៃទី១៧ ខែមីនា រហូតដល់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។

ការផ្តល់ជូនកញ្ចប់ហិរញ្ញវត្ថុជាក់ស្តែង លើកទឹកចិត្តអតិថិជនក្រុមហ៊ុន និងបុគ្គល

  • បញ្ចុះតម្លៃរហូតដល់ 30% សម្រាប់ថ្លៃសេវាផ្ទេរប្រាក់ចូល និងចេញក្នុងប្រព័ន្ធ Sacombank រវាងប្រទេសកម្ពុជា វៀតណាម និងឡាវ ជួយកាត់បន្ថយច្រើនលើការចំណាយប្រតិបត្តិការឆ្លងព្រំដែន។
  • បញ្ចុះអត្រាការប្រាក់កម្ចីអតិបរមា 1% សម្រាប់អតិថិជនមានអាជីវកម្ម រវាងប្រទេសកម្ពុជា វៀតណាម និងឡាវ គាំទ្រលទ្ធភាពទទួលបានដើមទុនដែលមានភាពបត់បែន និងប្រកួតប្រជែង។
  • បញ្ចុះតម្លៃ 30% លើថ្លៃសេវាធានា LC និងការផ្ទេរប្រាក់ក្នុងស្រុក សម្រាប់អតិថិជន ដែលមានប្រតិបត្តិការរវាងប្រទេសកម្ពុជា វៀតណាម និងឡាវ យើងចូលរួមដំណើរជាមួយអាជីវកម្មក្នុងប្រតិបត្តិការសំខាន់ៗ។

បណ្តាញតភ្ជាប់ឥណ្ឌូចិន – សេវាហិរញ្ញវត្ថុដែលល្អប្រសើរ

តាមរយៈបញ្តាញប្រតិបត្តិការធំទូលាយរបស់ធនាគារ សាខមប៊ែង ដែលមាន ៥៦៦ទីតាំងស្ថិតនៅក្នុងប្រទេស វៀតណាម កម្ពុជា និងឡាវ ធនាគារ សាខមប៊ែង ខេមបូឌា មិនត្រឹមតែផ្តល់សេវាផ្ទេរប្រាក់ ទទួលប្រាក់ រហ័សបំផុត ផ្តល់ការគាំទ្រដំណើរការប្រតិបត្តិការរបស់អតិថិជនបានលឿនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានានូវសុវត្ថិភាពខ្ពស់ រក្សាការសម្ងាត់ ភាពងាយស្រួល ដើម្បីឆ្លើយតបរាល់តម្រូវការរបស់អតិជិជន។

ជំហររឹងមាំនៅក្នុងលំហូរពាណិជ្ជកម្មរវាងកម្ពុជា – វៀតណាម – ឡាវ

យោងតាមទិន្នន័យដែលបានចេញផ្សាយដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ក្នុងឆ្នាំ 2024 ទំហំពាណិជ្ជកម្មទ្វេភាគីសរុបរវាងកម្ពុជា និងវៀតណាមសម្រេចបាន 7.7 ពាន់លានដុល្លារអាមេរិក ស្មើនឹង 14.10% នៃទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជា (សម្រេចបាន 54.6 ពាន់លានដុល្លារអាមេរិក)។

គួរកត់សម្គាល់ថាធនាគារ សាខមប៊ែង ខេមបូឌា បានកត់ត្រាចំណូលប្រតិបត្តិការ សរុបទាក់ទងនឹង ពាណិជ្ជកម្មទ្វេភាគីចំនួន 2.47 ពាន់លានដុល្លារអាមេរិក (ក្នុងនោះចំណូលប្រតិបត្តិការនាំចេញតាមរយៈធនាគារ សាខមប៊ែង ខេមបូឌា ឈានដល់ 2 ពាន់លានដុល្លារអាមេរិក)។ តួលេខនេះគឺស្មើនឹង 32.08% នៃទំហំពាណិជ្ជកម្មសរុបរវាងប្រទេសទាំងពីរ ដែលបង្ហាញពីតួនាទីដ៏សំខាន់របស់ធនាគារ សាខមប៊ែង ខេមបូឌា ក្នុងការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុ និងការទូទាត់ប្រកបដោយប្រសិទ្ធភាព រួមចំណែកដល់ការពន្លឿនលំហូរនៃទំនិញ និងសេវាកម្មរវាងកម្ពុជា និងវៀតណាម។

ទោះបីជាទំហំពាណិជ្ជកម្ម និងប្រតិបត្តិការរវាងកម្ពុជា និងឡាវ នៅមានកម្រិតក៏ដោយ ប៉ុន្តែនៅតែមានសក្តានុពល ច្រើននាពេលខាងមុខ ហើយធនាគារ សាខមប៊ែង ខេមបូឌា បាននិងកំពុងបន្តការតភ្ជាប់បណ្តាសហគ្រាស ដើម្បីបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរតាមរយៈវត្តមានរបស់ខ្លួន ហើយរំពឹងថានឹងមានកំណើន ដ៏ខ្លាំងក្លា បន្ថែមទៀតនៅឆ្នាំ 2025 ក៏ដូចជាឆ្នាំបន្តបន្ទាប់ទៀត។

ធនាគារ សាខមប៊ែង ខេមបូឌា – ដៃគូហិរញ្ញវត្ថុដែលសហគ្រាសឥណ្ឌូចិន ជឿទុកចិត្ត

ជាមួយនឹងបទពិសោធន៍ និងមូលដ្ឋានគ្រឹះដ៏រឹងមាំនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុក្នុងតំបន់ ធនាគារ សាខមប៊ែង ខេមបូឌា នៅតែបន្តបញ្ជាក់ពីជំហររបស់ខ្លួនជាដៃគូហិរញ្ញវត្ថុឈានមុខគេក្នុងការតភ្ជាប់ពាណិជ្ជកម្មរវាងប្រទេសឥណ្ឌូចិនទាំងបី ដោយប្តេជ្ញារួមដំណើរជាមួយអតិថិជន ដើម្បីជម្នះរាល់បញ្ហាប្រឈម ចាប់យកឱកាស និងអភិវឌ្ឍប្រកបដោយចីរភាព។

👉 សូមចូលទៅកាន់គេហទំព័ររបស់យើង ឬទាក់ទងសាខារបស់យើងនៅថ្ងៃនេះ ដើម្បីរីករាយជាមួយនឹងការផ្តល់ជូនដ៏អស្ចារ្យទាំងនេះ។

📞 Hotline: 023 223 423 / 0978 223 423
🌐 www.sacombank.com.kh
ធនាគារ សាខមប៊ែង ខេមបូឌា – តភ្ជាប់នូវសក្តានុពល រួមដំណើរយូរអង្វែងជាមួយលោកអ្នក

ទំនាក់ទំនង

ពួកយើងនៅទីនេះដើម្បីជួយលោកអ្នក!