ព័ត៌មាន

ប្រភេទ

ធនាគារ សាខមប៊ែង ខេមបូឌា បានប្រារព្ធពិធីសន្និបាតបូកសរុបលទ្ធផលការងារ ៦ខែដើមឆ្នាំ ២០២២នៅសណ្ឋាគារ ហៃយ៉ាត់ រីជិន ស៊ី ភ្នំពេញ

នៅថ្ងៃទី១៧ ខែ​សីហា ឆ្នាំ២០២២

ថ្ងៃ​ទី១៣ ខែ​សីហា ឆ្នាំ​២០២២ ធនាគារ សាខមប៊ែង ខេមបូឌា បានប្រារព្ធពិធីសន្និបាតបូកសរុបលទ្ធផលការងារ ៦ខែដើមឆ្នាំ ២០២២ នឹងដំណោះស្រាយអាជីវកម្មប្រកបដោយប្រសិទ្ធភាពរយៈពេល ៦ខែចុងក្រោយនៃឆ្នាំ២០២២ ស្ថិតនៅសណ្ឋាគារ Hyatt Regency ភ្នំពេញ។

អង្គសន្និបាតបានស្វាគមន៍ការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំកំពូលមកពីធនាគារ សាខមប៊ែង វៀតណាម និងការចូលរួមពីថ្នាក់ដឹកនាំកំពូលមកពីធនាគារ សាខមប៊ែង ខេមបូឌា ជាមួយនឹងការចូលរួមនៃសមាជិកក្រុមប្រឹក្សាភិបាល គណៈប្រតិបត្តិ ប្រធាននាយកដ្ឋាន នាយកសាខា និងបុគ្គលិកទាំងអស់នៃធនាគារ សាខមប៊ែង ខេមបូឌា។

ក្នុងបរិយាកាសដ៏ឧឡារឹកនោះដែរ ធនាគារ សាខមប៊ែង ខេមបូឌា ក៏បានទទួលស្គាល់នូវការខិតខំប្រឹងប្រែងរបស់បុគ្គលិកទាំងអស់ និងមានសេចក្តីសោមនស្សរីករាយក្នុងការផ្តល់កិត្តិយស និងផ្តល់រង្វាន់ដល់បណ្តាអង្គភាព ដែលទទួលបានស្នាដៃឆ្នើមក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២២។ ទន្ទឹមនឹងនោះ លទ្ធផលអាជីវកម្មលើគ្រប់ផ្នែករបស់ធនាគារ សាខមប៊ែង ខេមបូឌា ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២២ បានក្លាយជាធនាគារបុត្រសម្ព័ន្ធដ៏ឆ្នើម ទទួលបានទង់ជ័យនិងប័ណ្ណសរសើរ ជាអង្គភាពឆ្នើមក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២២ ពីថ្នាក់ដឹកនាំនៃធនាគារមេ។

ចែករំលែកទៅកាន់៖

បិទ ​០២៣ ២២៣ ៤២៣ ថ្លៃសេវា អត្រាការប្រាក់ អត្រាប្តូរប្រាក់ ស្នើសុំឥណទាន ផ្ដល់មតិយោបល់ ឱកាសការងារ កម្មវិធីប្រូម៉ូសិន បណ្តាញ​ប្រតិបត្តិការ
Close 023 223 432 Exchange Rate Fee Interest Rate Branch Location Promotions Recruitment Feedback Registration Loan