ធនាគារ សាខមប៊ែង ខេមបូឌា ប្រារព្ធពិធីសម្ពោធជាផ្លូវការអគារការិយាល័យថ្មី សាខាខេត្តកំពង់ចាម

នៅថ្ងៃទី១៧ ខែ​កក្កដា ឆ្នាំ២០២៦

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២៦ ធនាគារ សាខមប៊ែង ខេមបូឌា បានប្រារព្ធពិធីសម្ពោធជាផ្លូវការអគារការិយាល័យថ្មី សាខាខេត្តកំពង់ចាម ប្រកបដោយបរិយាកាសអធិកអធម និងសប្បាយរីករាយ។ ពិធីនេះប្រព្រឹត្តទៅក្រោមវត្តមានតំណាងធនាគារជាតិ នៃកម្ពុជា អាជ្ញាធរមូលដ្ឋាន ខេត្តកំពង់ចាម ព្រមទាំងគណៈគ្រប់គ្រង បុគ្គលិក និងភ្ញៀវកិត្តិយសជាច្រើនរូប។

អគារការិយាល័យថ្មីនេះ ត្រូវបានរៀបចំឡើងដើម្បីឆ្លើយតបនឹងតម្រូវការដែលកំពុងកើនឡើងរបស់អតិថិជនក្នុងខេត្តកំពង់ចាម និងតំបន់ជិតខាង ដោយផ្តល់នូវបរិយាកាសកាន់តែទំនើប ផាសុកភាព និងសេវាកម្មធនាគារប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និងវិជ្ជាជីវៈខ្ពស់។

ដើម្បីអបអរសាទរការសម្ពោធអគារការិយាល័យថ្មីនេះ ធនាគារ សាខមប៊ែង ខេមបូឌា មានកម្មវិធីផ្តល់ជូនពិសេសសម្រាប់អតិថិជន រួមមាន៖
🎁 កាដូអនុស្សាវរីយ៍៖ អតិថិជនដែលអញ្ជើញមកប្រើប្រាស់សេវាកម្មនៅសាខាផ្ទាល់។
💸 ប្រូម៉ូសិនពិសេស៖ ឥតគិតថ្លៃសេវាផ្ទេរប្រាក់ពីធនាគារ សាខមប៊ែង វៀតណាម និងឡាវ មកកាន់ ធនាគារ សាខមប៊ែង ខេមបូឌា រហូតដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២៦។

យើងខ្ញុំប្តេជ្ញាបន្តផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុដ៏ទំនើប រហ័ស សុវត្ថិភាព និងប្រកបដោយភាពជឿជាក់ ដើម្បីគាំទ្រដល់ការរីកចម្រើនរបស់អតិថិជន និងអាជីវកម្មក្នុងខេត្តកំពង់ចាម។ សូមអញ្ជើញអតិថិជនទាំងអស់មកទស្សនា និងទទួលយកបទពិសោធន៍សេវាធនាគារកាន់តែទំនើប នៅអគារការិយាល័យថ្មីរបស់យើង។

🕒 ម៉ោងបម្រើសេវាកម្ម៖ ថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ | ម៉ោង ៨:០០ ព្រឹក – ៤:០០ ល្ងាច
🏦 អាសយដ្ឋាន៖ អាគារលេខ ២៨២ ផ្លូវជាតិលេខ ៧ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម
📍 ទីតាំងសាខា៖ https://maps.app.goo.gl/pAozsKpnMQiUDdFv7?g_st=ic
☎️ទូរសព្ទ៖ 023 223 423 | 0978 223 423
🌐 គេហទំព័រ៖ www.sacombank.com.kh