បុគ្គលិកផ្នែកលក់ និងទំនាក់ទំនងអាជីវកម្ម

បុគ្គលិកផ្នែកលក់ និងទំនាក់ទំនងអាជីវកម្ម

ផុតកំណត់ឈប់ទទួល​ពាក្យ​ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨

អំពីការងារ

  • ទីតាំងការងារ៖ កំពង់ចាម
  • ចំនួនបុគ្គលិកជ្រើសរើស៖​ ០១​ នាក់
  • ប្រាក់បៀវត្ស៖​ ចរចា

សេចក្ដីលម្អិតពីការងារ

  • ចូលរួមយុទ្ធនាការ ផ្សព្វផ្សាយផ្សេងៗដែលទាក់ទងនឹងផលិតផលសេវាកម្មធនាគារ
  • ចុះជួបទំនាក់ទំនងអតិថិជន និងសាធារណៈជនឲ្យបានដឹង និងពន្យល់អំពីផលិតផល សេវាកម្មធនាគារ
  • ដោះស្រាយនូវរាល់បញ្ហាដែលបានកើតមានឡើង
  • រៀបចំរបាយការណ៍

តម្រូវការនៃមុខតំណែង

  • មានសញ្ញាបត្រផ្នែកទីផ្សារ/គ្រប់គ្រង ឬជំនាញដែលពាក់ព័ន្ធចាប់ពីបរិញ្ញាបត្ររងឡើងទៅ
  • មានកាយសម្បទាល្អ មានកិរិយាមារយាទថ្លៃថ្នូរ ​រួសរាយរាក់ទាក់ និង​ស្មោះត្រង់
  • មានជំនាញក្នុងការដោះស្រាយបញ្ហា និងអាចធ្វើការក្រោមសម្ពាធ ដែលប្រកបដោយទំនួលខុសត្រូវខ្ពស់
  • មានការទំនាក់ទំនងល្អ មានភាពអត់ធ្មត់ ភាពបត់បែន និងអាចធ្វើការងារជាក្រុមបាន
  • ជំនាញ​ប្រាស្រ័យ​ទាក់ទង​ជា​ភាសា​អង់គ្លេស (ទាំង​ការនិយាយ និង​ការសរសេរ​)
  • ចេះប្រើប្រាសកម្មវិធី Word & Excel Power Point និង Internet
  • មានបទពិសោធន៍ការងារយ៉ាងតិចមួយឆ្នាំ

ទំនាក់ទំនងដាក់ពាក្យ

បេក្ខជនដែលមានចំណាប់អារម្មណ៍ អាចរៀបចំប្រវត្តិរូបសង្ខេប ព្រឹត្តិប័ត្រពិន្ទុ និងឯកសារពាក់ព័ន្ធដោយភ្ជាប់មកជាមួយនូវ រូបថត ៤x៦ និងបញ្ជាក់ពីតួនាទីដែលចាប់អារម្មណ៍ (​ទម្រង់គំរូ​ពាក្យ​ស្នើ​សុំ​បម្រើ​ការងារ និងប្រវត្តិរូប​សង្ខេប​) រួចផ្ញើរមកកាន់អាសយដ្ឋាន៖

នាយកដ្ឋានធនធានមនុស្ស
ការិយាល័យកណ្តាល​ ធនាគារសាខមប៊ែងខេមបូឌា
អគារលេខ ៦០ ​មហាវិថីព្រះនរោត្តម ​សង្កាត់ជ័យជំនះ ​ខណ្ឌដូនពេញ ​រាជធានីភ្នំពេញ
ទូរសព្ទទំនាក់ទំនង៖ ០២៣​ ២២៣​ ៤២២
ទូរសារ​៖ ០២៣​ ២២៣​ ៤៣៣
អ៊ីម៉ែល៖ hr_sc@sacombank.com
គេហទំព័រ៖ www.sacombank.com.kh

បិទ ​០២៣ ២២៣ ៤២៣ ថ្លៃសេវា អត្រាការប្រាក់ អត្រាប្តូរប្រាក់ ស្នើសុំឥណទាន ផ្ដល់មតិយោបល់ ឱកាសការងារ កម្មវិធីប្រូម៉ូសិន បណ្តាញ​ប្រតិបត្តិការ
Close 023 223 432 Exchange Rate Fee Interest Rate Branch Location Promotions Recruitment Feedback Registration Loan