មន្ត្រីគ្រប់គ្រងហានិភ័យ

មន្ត្រីគ្រប់គ្រងហានិភ័យ

ថ្ងៃផុតកំណត់នៃការដាក់ពាក្យ: ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ៥:00 ល្ងាច។

អំពីការងារ

  • ទីតាំងការងារ៖ ទីស្នាក់ការកណ្តាល
  • ចំនួនបុគ្គលិកជ្រើសរើស៖​ ០១​ នាក់
  • ប្រាក់បៀវត្ស៖​ ចរចា

សេចក្ដីលម្អិតពីការងារ

  • បង្កើតនិងណែនាំគោលនយោបាយគ្រប់គ្រងហានិភ័យ។
  • បង្កើតឧបករណ៍ដើម្បីកំណត់និងវាស់វែងហានិភ័យទីផ្សារនិងហានិភ័យសាច់ប្រាក់។
  • ពិនិត្យឡើងវិញនូវដំណើរការអាជីវកម្មទាំងអស់ជាទៀងទាត់។
  • ត្រួតពិនិត្យនិងព្រមានចំពោះចំណាត់ក្រុមបំណុលនិងការផ្តល់ឥណទាន។
  • បង្កើតនិងណែនាំបទបញ្ជាមួយចំនួនទាក់ទងនឹងមុខងារគ្រប់គ្រងហានិភ័យ។
  • ធ្វើរបាយការណ៍ស្តីពីការគ្រប់គ្រងហានិភ័យជាទៀងទាត់។

តម្រូវការនៃមុខតំណែង

  • មានបទពិសោធន៍យ៉ាងហោចណាស់១ឆ្នាំ ក្នុងប្រតិបត្តិការធនាគារដែលទាក់ទងទៅនឹងការគ្រប់គ្រងហានិភ័យឬច្បាប់។
  • បញ្ចប់ថ្នាក់បរិញ្ញាបត្រសេដ្ឋកិច្ច ឬ ធនាគារ និងហិរញ្ញវត្ថុ។
  • ភាសាអង់គ្លេសៈ ល្អ
  • មានចំណេះដឹង និងអាចប្រើប្រាស់កុំព្យូទ័របាន (កម្មវិធី Microsoft Excel និង Ms Word)
  • មានសមត្ថភាពធ្វើការក្រោមសម្ពាធខ្ពស់និងក្នុងក្រុមក៏ដូចជាធ្វើការដោយឯករាជ្យ។
  • បុគ្គលិកលក្ខណៈគួរសមនិងរាក់ទាក់។

ទំនាក់ទំនងដាក់ពាក្យ

បេក្ខជនដែលមានចំណាប់អារម្មណ៍ អាចរៀបចំប្រវត្តិរូបសង្ខេប ព្រឹត្តិប័ត្រពិន្ទុ និងឯកសារពាក់ព័ន្ធដោយភ្ជាប់មកជាមួយនូវ រូបថត ៤x៦ និងបញ្ជាក់ពីតួនាទីដែលចាប់អារម្មណ៍ (​ទម្រង់គំរូ​ពាក្យ​ស្នើ​សុំ​បម្រើ​ការងារ និងប្រវត្តិរូប​សង្ខេប​) រួចផ្ញើរមកកាន់អាសយដ្ឋាន៖

នាយកដ្ឋានធនធានមនុស្ស
ការិយាល័យកណ្តាល​ ធនាគារសាខមប៊ែងខេមបូឌា
អគារលេខ ៦០ ​មហាវិថីព្រះនរោត្តម ​សង្កាត់ជ័យជំនះ ​ខណ្ឌដូនពេញ ​រាជធានីភ្នំពេញ
ទូរសព្ទទំនាក់ទំនង៖ ០២៣​ ២២៣​ ៤២២
ទូរសារ​៖ ០២៣​ ២២៣​ ៤៣៣
អ៊ីម៉ែល៖ hr_sc@sacombank.com
គេហទំព័រ៖ www.sacombank.com.kh

បិទ ​០២៣ ២២៣ ៤២៣ ថ្លៃសេវា អត្រាការប្រាក់ អត្រាប្តូរប្រាក់ ស្នើសុំឥណទាន ផ្ដល់មតិយោបល់ ឱកាសការងារ កម្មវិធីប្រូម៉ូសិន បណ្តាញ​ប្រតិបត្តិការ
Close 023 223 432 Exchange Rate Fee Interest Rate Branch Location Promotions Recruitment Feedback Registration Loan