ព័ត៌មាន

ប្រភេទ

អបអរសាទរខួប ១៣ឆ្នាំ របស់ធនាគារ សាខមប៊ែង ខេមបូឌា

នៅថ្ងៃទី២៣ ខែ​មិថុនា ឆ្នាំ២០២២

ធនាគារ សាខមប៊ែង ខេមបូឌា ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៩ ជាធនាគារបុត្រសម្ព័ន្ធនៃធនាគារ សាខមប៊ែង ជាធនាគារពាណិជ្ជឈានមុខគេមួយនៅក្នុងប្រទេសវៀតណាម ដែលមានបុគ្គលិកច្រើនជាង ១៨.៤៦៨ និងមានបណ្តាញប្រតិបត្តិការជាង ៥៦៦កន្លែង នៅក្នុងតំបន់ឥណ្ឌូចិន។ អស់រយៈពេល ១៣ឆ្នាំ នៃការបង្កើត និងអភិវឌ្ឍន៍ ធនាគារ សាខមប៊ែង ខេមបូឌា កាន់តែបញ្ជាក់ពីតម្លៃនិងគោលជំហរយ៉ាងរឹងមាំរបស់ខ្លួនជាធនាគារលក់រាយ ស្វាហាប់ ទទួលជោគជ័យនៅក្នុងប្រទេសកម្ពុជា។ គិតមកទល់បច្ចុប្បន្ន ធនាគារ សាខមប៊ែង ខេមបូឌា មានបុគ្គលិកជិត ៣០០នាក់ បានពង្រីកបណ្តាញប្រតិបត្តិជាមួយការិយាល័យកណ្តាលចំនួន១ និងសាខាចំនួន៩ បម្រើជូនអតិថិជនសរុបជាង ២១,០០០នាក់ ក្នុងប្រទេសកម្ពុជា។

ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ធនា​គារ សា​ខម​ប៊ែ​ង ខេ​ម​បូ​ឌា បាន​ផ្តល់​ជូន​ផលិតផល និង​សេវាកម្ម​យ៉ាង​សម្បូរ​បែប​សម​ស្រប​ជាមួយនឹង​តម្រូវការ​របស់​អតិថិជន​គ្រប់​ប្រភេទ។​​ ក្នុង​នោះ​ផលិតផល​ប្រាក់​ប​ញ្ជើ​ជាមួយនឹង​អត្រា​ការ​ប្រាក់​ខ្ពស់ និង​ភាព​បត់បែន​ក្នុង​ជម្រើស​ទទួល​យកការប្រាក់​ ដូច​ជា​ប្រាក់​បញ្ញើ​មាន​កាលកំណត់​បត់បែន ប្រាក់​បញ្ញើ​ទទួល​បាន​ការ​ប្រាក់កើនតាមលំដាប់ ​។ល។​ ឥណទាន​ផ្តល់​កម្ចី​មួយ​ចំនួន​ក៏​ទទួល​បានការ​និយម​ពេញចិត្ត​ពី​អតិថិជន​ជា​ច្រើន​ ​ដូច​ជា​ឥណទាន​អាជីវកម្ម ឥណទាន​សម្រាប់​ប្រើប្រាស់ ឥណទាន​គេហដ្ឋាន ឥណទាន​ទិញ​រថយន្ត និង​ឥណទានតាម​ផ្សារ រួម​ជាមួយ​ផលិតផល​ផ្តល់​កម្ចី​ផ្សេង​ៗ​ជា​ច្រើន​ទៀត បានបំពេញតម្រូវការហិរញ្ញវត្ថុចម្រុះរបស់អតិថិជន។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ធនាគារ សា​ខម​ប៊ែ​ង ខេមបូឌា បាន​ផ្តល់​សេវាកម្ម​ប្រកបដោយ​ទំនុកចិត្ត ជា​ពិសេស​នោះ​គឺ សេវា​ផ្ទេរ​ប្រាក់​រហ័ស​បំផុត បាន​ក្លាយជា​ជម្រើស​ដ៏​ឆ្លាត​វៃ​របស់​អតិថិជន សម្រាប់​ការ​ផ្ទេរ​ប្រាក់​ទៅ​ក្នុង​ និង​ក្រៅប្រទេស។

ជាមួយនឹងគោលដៅយុទ្ធសាស្ត្រនៃការធ្វើឌីជីថលនីយកម្មរបស់ធនាគារ សាខមប៊ែង ខេមបូឌា បានដាក់ឱ្យដំណើរការ សេវាធនាគារចល័ត (Mobile Banking), សេវាធនាគារតាមអ៊ីនធើណែត (Internet Banking), ម៉ាស៊ីន ATM, ម៉ាស៊ីនឆូតកាត POS ។ល។ បន្តវិនិយោគលើបច្ចេកវិទ្យាក្នុងការគ្រប់គ្រង និងប្រតិបត្តិការរបស់ធនាគារជាបន្តបន្ទាប់។ ធនាគារ សាខមប៊ែង ខេមបូឌា បានបង្កើតឱ្យមានប្រូម៉ូសិនបញ្ញើប្រាក់រៀលជាមួយការប្រាក់ខ្ពស់ កម្មវិធីទូទាត់វិក្កយបត្រថ្លៃភ្លើងទទួលបានប្រាក់១ដុល្លារ ការផ្តល់ជូនពិសេសពីប័ណ្ណឥណទានវីសាសម្រាប់ម្ចាស់ប័ណ្ណថ្មី នេះ​ក៏​ជា​ការ​សន្យា​ដ៏​មុតមាំ «​អភិវឌ្ឍ​ឆ្ពោះទៅ​មុខ​ទាំងអស់​គ្នា​» របស់​ធនាគារ សា​ខម​ប៊ែ​ង ខេ​ម​បូ​ឌា ទៅ​កាន់​អតិថិជន​របស់​ខ្លួន​ផង​ដែរ។

ក្នុង​ដំណាក់កាល​ដ៏​លំបាក​ដែល​បណ្តាល​មក​ពី​ជំងឺ​កូ​វី​ដ​១៩ ធនាគារ សា​ខម​ប៊ែ​ង ខេ​ម​បូ​ឌា បាន​មាន​សកម្មភាព​ឆ្លើយ​តប​យ៉ាង​ទាន់​ពេលវេលា​ដោយ​បាន​ផ្តល់​នូវ​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ជា​ច្រើន​ជួយ​សម្រាលទុក្ខលំបាក​ដែល​អតិថិជន​កំពុង​ប្រឈម​ដូច​ជា​ការ​ចរចា​ការ​ប្រាក់ ការ​រៀបចំ​ឡើង​វិញ​នូវ​ឯកសារ​ឥណទាន ការ​សកម្ម​ចូលរួម​ឧ​ប្ត​ម្ភ​ផ្តល់​ជំនួយ​ជូន​សហគមន៍ ដើម្បី​រំលែក​ក្តី​ទុក្ខ​លំបាក​ជូន​ប្រជាជន​ក្នុង​គ្រាមួយ​នេះ។ ក្នុងរយៈពេល ១៣ឆ្នាំនៃការបង្កើត និងអភិវឌ្ឍន៍ ធនាគារ សាខមប៊ែង ខេមបូឌា បានកសាងក្រុមបុគ្គលិកវ័យក្មេង ស្វាហាប់ ពោរពេញដោយបញ្ញាស្មារតីទំនួលខុសត្រូវខ្ពស់ បម្រើអតិថិជនប្រកបដោយការយកចិត្តទុកដាក់​ និងទទួលបានការស្រឡាញ់ពេញចិត្តពីអតិថិជននិងបានណែនាំអតិថិជនផ្សេងៗមានសក្តានុពលមកធ្វើប្រតិបត្តិការជាមួយធនាគារ។ 

ឈរលើមូលដ្ឋានដែលសម្រេចបានជាក់ស្តែង ឆ្នាំ២០២២ជាមួយនឹងឱកាស និងបញ្ហាប្រឈមជាច្រើន បុគ្គលិករបស់ធនាគារ សាខមប៊ែង ខេមបូឌា បន្តប្តេជ្ញាចិត្តខិតខំប្រឹងប្រែងធ្វើឱ្យធនាគារ សាខមប៊ែង ខេមបូឌា ក្លាយជាធនាគារលក់រាយ​ពហុមុខងារ ទំនើបទាន់សម័យនៅទីផ្សារកម្ពុជា ការរៀបចំប្រព័ន្ធគ្រប់គ្រងកាន់តែខ្លាំងនិងរឹងមាំ បន្តជម្រុញសកម្មភាពអាជីវកម្ម ដើម្បីនាំមកនូវតម្លៃវិជ្ជមាន លើកកម្ពស់អត្ថប្រយោជន៍ជូនអតិថិជន ដៃគូអាជីវកម្ម និងបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ធនាគារ សាខមប៊ែង ខេមបូឌា។ 

ក្នុងឱកាសគម្រប់ខួប ១៣ឆ្នាំ នៃការបង្កើតធនាគារ សាខមប៊ែង ខេមបូឌា (ថ្ងៃទី២៣ មិថុនា ឆ្នាំ២០០៩ – ថ្ងៃទី២៣ មិថុនា ឆ្នាំ២០២២) ធនាគារ សាខមប៊ែង ខេមបូឌា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារជាតិនៃកម្ពុជា បណ្តាគ្រឺះស្ថាន អតិថិជន និង​ដៃគូ​អាជីវកម្ម​ទាំងឡាយ ​ដែល​តែងតែ​ជឿជាក់និង​រួម​ដំណើរ​ជា​រៀង​រហូត​មក​ជាមួយ​ធនាគារ សា​ខម​ប៊ែ​ង ខេ​ម​បូ​ឌា ដើម្បី​ “អភិវឌ្ឍ​ឆ្ពោះទៅ​មុខ​ទាំងអស់​គ្នា​” អស់​រយៈពេល ១៣​ឆ្នាំ​ កន្លង​មក​នៅ​លើទឹកដីសុវណ្ណភូមិដ៏​ស្រស់​ស្អាត​មួយនេះ៕

ចែករំលែកទៅកាន់៖

បិទ ​០២៣ ២២៣ ៤២៣ ថ្លៃសេវា អត្រាការប្រាក់ អត្រាប្តូរប្រាក់ ស្នើសុំឥណទាន ផ្ដល់មតិយោបល់ ឱកាសការងារ កម្មវិធីប្រូម៉ូសិន បណ្តាញ​ប្រតិបត្តិការ
Close 023 223 432 Exchange Rate Fee Interest Rate Branch Location Promotions Recruitment Feedback Registration Loan