ព័ត៌មាន

ប្រភេទ

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ រវាងធនាគារ សាខមប៊ែង ខេមបូឌា ជាមួយធនាគារ សហគ្រាសធុនតូច និងមធ្យម កម្ពុជា

នៅថ្ងៃទី២០ ខែ​មេសា ឆ្នាំ២០២២

នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២នេះ ធនាគារ សាខមប៊ែង ខេមបូឌា បានប្រារព្ធនូវពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ដោយជោគជ័យ ជាមួយធនាគារ សហគ្រាសធុនតូច និងមធ្យម កម្ពុជា នៅទីស្នាក់ការកណ្តាលរបស់ធនាគារ សាខមប៊ែង ខេមបូឌា ដែលនេះគឺជាមូលដ្ឋានសម្រាប់យុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងធនាគារ សាខមប៊ែង ខេមបូឌា និងធនាគារ សហគ្រាសធុនតូច និងមធ្យម កម្ពុជា នាពេលខាងមុខ។

កិច្ចសហប្រតិបត្តិការមួយនេះ នឹងជាជំហរដ៏មុតមាំមួយក្នុងការរួមដៃគ្នាជួយគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមប្រកបដោយប្រសិទ្ធភាព បន្ទាប់ពីទទួលរងនូវផលប៉ះពាល់នៃជម្ងឺកូវីដ១៩។ ធនាគារ សាខមប៊ែង ខេមបូឌា បានដាក់ចេញនូវកញ្ចប់ប្រាក់កម្ចីពិសេសជាមួយនឹងការប្រាក់ប្រកួតប្រជែង និងសង្ឃឹមយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការដ៏រឹងមាំមួយនេះនឹងជួយឱ្យសហគ្រាសធុនតូច និងមធ្យមទាំងអស់ទទួលបាននូវកញ្ចប់ហិរញ្ញប្បទានប្រកបដោយប្រសិទ្ធភាព ពីធនាគារ សាខមប៊ែង ខេមបូឌា និងធនាគារ សហគ្រាសធុនតូច និងមធ្យម កម្ពុជា ផងដែរ។

ចែករំលែកទៅកាន់៖

បិទ ​០២៣ ២២៣ ៤២៣ ថ្លៃសេវា អត្រាការប្រាក់ អត្រាប្តូរប្រាក់ ស្នើសុំឥណទាន ផ្ដល់មតិយោបល់ ឱកាសការងារ កម្មវិធីប្រូម៉ូសិន បណ្តាញ​ប្រតិបត្តិការ
Close 023 223 432 Exchange Rate Fee Interest Rate Branch Location Promotions Recruitment Feedback Registration Loan