ព័ត៌មាន

ប្រភេទ

អបអរសាទរគម្រប់ខួប ១៤ឆ្នាំរបស់ធនាគារ សាខមប៊ែង ខេមបូឌា

នៅថ្ងៃទី២៣ ខែ​មិថុនា ឆ្នាំ២០២៣

ធនាគារ សាខមប៊ែង ខេមបូឌា ត្រូវបានបង្កើតឡើងនៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ​២០០៩ ជាធនាគារមានដើមទុន ១០០% ពីបរទេសដំបូងគេរបស់ប្រទេសវៀតណាម បានបណ្តាក់ទុនវិនិយោគនៅប្រទេសកម្ពុជា ។ អស់រយៈ ១៤ ឆ្នាំមានវត្តមាននៅប្រទេសកម្ពុជា ធនាគារ សាខមប៊ែង ខេមបូឌា កាន់តែបញ្ជាក់ពីតម្លៃនិងជំហរយ៉ាងរឹងមាំរបស់ខ្លួនជាធនាគារលក់រាយ ស្វាហាប់ ទទួលជោគជ័យនៅក្នុងប្រទេសកម្ពុជា។ គិត​មក​ទល់​បច្ចុប្បន្ន ធនាគារ សា​ខម​ប៊ែ​ង ខេ​ម​បូ​ឌា មាន​បុគ្គលិក​ជិត ៣០០​ នាក់ បាន​ពង្រីក​បណ្តាញ​ប្រតិបត្តិ​ជាមួយ​ការិយាល័យ​កណ្តាលចំនួន​ ១ និង​សាខា​ចំនួន​ ៩ បម្រើ​ជូន​សរុប​ជាង ២៣,០០០ ​​អតិថិជន ក្នុង​ប្រទេស​កម្ពុជា ។

ធនគារ សាខមប៊ែង ខេមបូឌា បានផ្តល់ជូនផលិតផល និងសេវាកម្មយ៉ាងសម្បូរបែបសមស្របជាមួយនឹងតម្រូវការរបស់អតិថិជនគ្រប់ប្រភេទ ។  ក្នុងនោះផលិតផលប្រាក់បញ្ញើជាមួយនឹងអត្រាការប្រាក់ខ្ពស់ និងភាពបត់បែនក្នុងជម្រើសទទួលយកការប្រាក់ ដូចជាប្រាក់បញ្ញើមានកាលកំណត់បត់បែន ប្រាក់បញ្ញើព្រីមៀម និងប្រាក់បញ្ញើអនាគត ជាដើម ។ ទន្ទឹមជាមួយគ្នានេះ ផលិតផលផ្តល់កម្ចីមួយចំនួនក៏ទទួលបានការស្រឡាញ់ពេញចិត្តពីអតិថិជនជាច្រើន ដែលមានដូចជាឥណទានអាជីវកម្ម  ឥណទានសម្រាប់ប្រើប្រាស់ ឥណទានគេហដ្ឋាន ឥណទានទិញរថយន្ត និងឥណទានផ្សារ រួមជាមួយផលិតផលផ្តល់កម្ចីផ្សេងៗជាច្រើនទៀត ។ មិនត្រឹមតែប៉ុណ្ណោះ ធនាគារ សាខមប៊ែង ខេមបូឌា ​បានផ្តល់សេវាកម្មប្រកបដោយទំនុកចិត្ត ជាពិសេសនោះគឺ​ សេវាផ្ទេរប្រាក់រហ័សបំផុត បានក្លាយជាជម្រើសដ៏ឆ្លាតវៃរបស់អតិថិជន សម្រាប់ការផ្ទេរប្រាក់ទៅក្នុងនិងក្រៅស្រុក។  ក្នុងឱកាសគម្រប់ខួប ១៤ឆ្នាំនៃការបង្កើត ធនាគារ សាខមប៊ែង ខេមបូឌា បានដាក់ឱ្យដំណើរការប្រូម៉ូសិនប្រាក់បញ្ញើពិសេសសម្រាប់រយៈពេលខ្លី ចាប់ពី ១ខែ រហូតដល់ ៦ខែ លោកអ្នកនឹងទទួលបានអត្រាការប្រាក់ដ៏ទាក់ទាញរហូតដល់ ៥.៩០% សម្រាប់ប្រាក់រៀល និង ៥.៤០% សម្រាប់ប្រាក់ដុល្លារអាមេរិក។

ទន្ទឹមនឹងនោះ​ ធនាគារ សាខមប៊ែង ខេមបូឌា បានដាក់ឱ្យដំណើរការកម្មវិធីប្រូម៉ូសិនពិសេសជាមួយប័ណ្ណឥណទាន វីសា សាខមប៊ែង ។ ដោយអតិថិជនគ្រាន់ចុះឈ្មោះប្រើប្រាស់ប័ណ្ណ និងចំណាយយ៉ាងតិច ២០ដុល្លារ ម្ចាស់ប័ណ្ណនឹងទទួលបានទឹកប្រាក់មកវិញរហូតដល់ ៣ដុល្លារ និងឱកាសឈ្នះរង្វាន់ប័ណ្ណដំណើរកម្សាន្តមានតម្លៃ ៣០០ដុល្លារ រង្វាន់សំបុត្រយន្តហោះ មានតម្លៃ ១៥០ដុល្លារ   និងរង្វាន់វ៉ាលីកង់រុញ មានតម្លៃ ១០០ដុល្លារ ជាច្រើនរង្វាន់ និងព្រមជាមួយការបញ្ចុះតម្លៃ ៥០% លើកម្រៃសេវាភ្ជាប់គម្រោងបង់រំលស់អត្រាការប្រាក់ ០% ទៀតផង។

ធនាគារ សាខមប៊ែង ខេមបូឌា សូមថ្លែងអំណរគុណចំពោះការរួមចំណែកដ៏ធំធេងរបស់បុគ្គលិកទាំងអស់ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់ ជួយជ្រោមជ្រែងពីធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរគ្រប់ជាន់ថ្នាក់។ សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះដៃគូសហការ និងអតិថិជនដែលបានរួមដំណើរជាមួយយើងខ្ញុំនៅគ្រប់ដំណាក់កាលនីមួយៗកន្លងមក ដើម្បីអភិវឌ្ឍឆ្ពោះទៅមុខទាំងអស់គ្នាអស់រយៈពេល ១៤ឆ្នាំ នៅក្នុងប្រទេសដ៏ស្រស់ស្អាតមួយនេះ ៕

ចែករំលែកទៅកាន់៖

បិទ ​០២៣ ២២៣ ៤២៣ ថ្លៃសេវា អត្រាការប្រាក់ អត្រាប្តូរប្រាក់ ស្នើសុំឥណទាន ផ្ដល់មតិយោបល់ ឱកាសការងារ កម្មវិធីប្រូម៉ូសិន បណ្តាញ​ប្រតិបត្តិការ
Close 023 223 432 Exchange Rate Fee Interest Rate Branch Location Promotions Recruitment Feedback Registration Loan