ព័ត៌មាន

ប្រភេទ

ធនាគារ សាខមប៊ែង ខេមបូឌា បន្តចែករំលែកក្តីស្រឡាញ់តាមរយៈកម្មវិធីសប្បុរសធម៌
“ភាពកក់ក្តៅក្នុងឆ្នាំថ្មី”

នៅថ្ងៃទី២៧ ខែ​មករា ឆ្នាំ២០២២

នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ នៅទីស្នាក់ការនៃសមាគមខ្មែរ-វៀតណាមនៅកម្ពុជា ធនាគារ សាខមប៊ែង ខេមបូឌា បានរៀបចំឡើងនូវកម្មវិធីសប្បុរសធម៌ «ភាពកក់ក្តៅក្នុងឆ្នាំថ្មី» ឆ្លងតាមរយៈកម្មវិធីនេះផងដែរ ថ្នាក់ដឹកនាំនៃធនាគារ សាខមប៊ែង ខេមបូឌា បានអញ្ជើញសួរសុខទុក្ខ សំណេះសំណាល និងជូនអំណោយចំនួន ១០០កញ្ចប់ដល់ ១០០ក្រុមគ្រួសារដែលមានជីវភាពក្រីក្រ កំពុងរស់នៅតាមបណ្តាសង្កាត់ ខណ្ឌ ក្នុងរាជធានីភ្នំពេញ។

ចាប់ពីថ្ងៃទី០៨ ខែមករា រហូតដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ ធនាគារ សាខមប៊ែង បានរៀបចំឡើងនូវកម្មវិធីសប្បុរសធម៌ «ភាពកក់ក្តៅក្នុងឆ្នាំថ្មី លើកទី១៩» ដែលត្រូវរៀបចំឡើងនៅប្រទេសទាំង៣គឺ ប្រទេសវៀតណាម ប្រទេសឡាវ និងប្រទេសកម្ពុជា ជាមួយចំនួនថវិកាសរុបរហូតដល់ ២៦០.០០០ (ពីរសែនប្រាំមួយម៉ឺន) ដុល្លារអាមេរិក។

ក្រៅពីចូលរួមលើកស្ទួយសេដ្ឋកិច្ច ធនាគារ សាខមប៊ែង ខេមបូឌា តែងតែចូលរួមជាមួយបណ្តាអង្គភាពស្ថាប័នក្នុងសង្គម ចែករំលែក្តីស្រឡាញ់ សម្រាលទុក្ខលំបាកដល់ប្រជាពលរដ្ឋ និងជាការលើកទឹកចិត្តដល់បងប្អូនក្រុមគ្រួសារដែលមានជីវភាពក្រីក្រ នាទិឃរដូវនឹងឈានមកដល់ក្នុងពេលខាងមុខ ក៏ដូចជាអបអរសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២២។

ជាមួយពាក្យស្លោក “អភិវឌ្ឍឆ្ពោះទៅមុខទាំងអស់គ្នា” ក្រៅពីកម្មវិធីចែកអំណោយ “ភាពកក់ក្តៅក្នុងឆ្នាំថ្មី” ធនាគារ សាខមប៊ែង ថែមទាំងបានរៀបចំនូវកម្មវិធីដើម្បីសហគមន៍ផ្សេងៗជាច្រើនទៀត ដូចជាកម្មវិធីបរិច្ចាគឈាមដើម្បីមនុស្សធម៌ «ចែករំលែកចេញពីបេះដូង» កម្មវិធីរត់ « សាខមប៊ែង រត់ដើម្បីសហគមន៍» អាហារូបករណ៍ «បណ្តុះក្តីសុបិន» ។ល។

ចែករំលែកទៅកាន់៖

បិទ ​០២៣ ២២៣ ៤២៣ ថ្លៃសេវា អត្រាការប្រាក់ អត្រាប្តូរប្រាក់ ស្នើសុំឥណទាន ផ្ដល់មតិយោបល់ ឱកាសការងារ កម្មវិធីប្រូម៉ូសិន បណ្តាញ​ប្រតិបត្តិការ
Close 023 223 432 Exchange Rate Fee Interest Rate Branch Location Promotions Recruitment Feedback Registration Loan