ព័ត៌មាន

ប្រភេទ

ធនាគារ សាខមប៊ែង ខេមបូឌា បានរៀបចំដំណើរកម្សាន្តប្រចាំឆ្នាំសម្រាប់បុគ្គលិកឆ្នើម ៤ យប់ ៥ ថ្ងៃ នៅទីក្រុងម៉ាកាវ - សេនហ្សេន - ជូហៃ (ប្រទេសចិន)

នៅថ្ងៃទី៦ ខែ​តុលា ឆ្នាំ២០២៣

ចាប់ពីថ្ងៃទី២២ រហូតដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ធនាគារ សាខមប៊ែង ខេមបូឌា បានរៀបចំដំណើរកម្សាន្តទៅក្រៅប្រទេសប្រចាំឆ្នាំសម្រាប់បុគ្គលិកឆ្នើម នេះជាការទទួលស្គាល់ និងជាការថ្លែងអំណរគុណដល់បុគ្គលិកសម្រាប់សមិទ្ធផលឆ្នើមក្នុងឆ្នាំ បានចូលរួមចំណែកដល់ការអភិវឌ្ឍរបស់ធនាគារ សាខមប៊ែង ខេមបូឌា។ ទន្ទឹមនឹងនោះ ក៏ជាឱកាសរឹតចំណងមិត្តភាពរវាងសមាជិកនៃគ្រួសារ ធនាគារ សាខមប៊ែង ខេមបូឌា នៅពេលធ្វើដំណើរកម្សាន្ត ទទួលយកនូវបទពិសោធន៍នៃពេលវេលាដ៏រីករាយជាមួយគ្នាបន្ទាប់ពីបានបំពេញការងារកន្លងមក និងក៏ដូចជាការលះបង់ដ៏អស់ពីចិត្តដើម្បីអង្គភាព។

មិនត្រឹមតែផ្តល់ឱកាសការងារប្រកបដោយស្ថិរភាព បរិយាកាសការងារប្រកបដោយភាពស្វាហាប់ មានភាពច្នៃប្រឌិត និងបង្កលក្ខណៈអំណោយផលសម្រាប់បុគ្គលិកក្នុងការអភិវឌ្ឍខ្លួន និងការដំឡើងមុខតំណែងក្នុងអាជីព។ ធនាគារ សាខមប៊ែង ខេមបូឌា ក៏ផ្តល់ជូននូវគោលនយោបាយសុខុមាលភាព ប្រាក់រង្វាន់ ប្រាក់ឧបត្ថម្ភដ៏ទាក់ទាញសម្រាប់បុគ្គលិកផងដែរ។ ជាពិសេសស សម្រាប់បុគ្គលិកដែលសម្រេចបាននូវសមិទ្ធផលការងារដ៏ល្អប្រសើរក្នុងឆ្នាំ ក្រៅពីទទួលបានរង្វាន់ជាសាច់ប្រាក់ ធនាគារ សាខមប៊ែង ខេមបូឌា ក៏បានឧបត្ថម្ភដំណើរកម្សាន្តក្រៅប្រទេសផងដែរ ទទួលបានបទពិសោធន៍ថ្មីបន្ថែមទៀត និងបង្កើតជាថាមពលដ៏ខ្លាំងក្លា ជាការលើកស្ទួយ និងជំរុញទឹកចិត្តបុគ្គលិកបន្តធ្វើការ ចូលរួមចំណែកក្នុងការសម្រេចបានជោគជ័យបន្ថែមទៀត សម្រាប់ខ្លួនផ្ទាល់នៅធនាគារ សាខមប៊ែង ខេមបូឌា។ កាន់តែប្រសើរទៀតនោះ នៅក្នុងដំណើរកម្សាន្តនោះ បានបន្សល់ទុកនូវអនុស្សាវរីយ៍ល្អៗ និងរបស់បុគ្គលិកគ្រប់ៗរូប ក្នុងអំឡុងពេល ដែលធ្វើការនៅធនាគារ សាខមប៊ែង ខេមបូឌា ជាមួយគ្នា។

លោក Neak Dy ជាបុគ្គលិកផ្នែកលក់ដ៏ឆ្នើមរបស់ធនាគារ សាខមប៊ែង ខេមបូឌា បានចែករំលែកថា៖ «ខ្ញុំពិតជាមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះដំណើរកម្សាន្តមួយនេះ ខ្ញុំមានអារម្មណ៍សប្បាយរីករាយ និងមានភាពកក់ក្តៅណាស់ ព្រោះខ្ញុំបានធ្វើដំណើរជាមួយបងប្អូននៃធនាគារ សាខមប៊ែង ខេមបូឌា និងមិត្តរួមការងារដ៏ជិតស្និតផងដែរ។ នេះហើយធ្វើឱ្យដំណើរកម្សាន្តរបស់ខ្ញុំកាន់តែមានន័យ និងរឹតចំណងមិត្តភាពរវាងបុគ្គលិកជាមួយគ្នា។ សម្រាប់ខ្ញុំផ្ទាល់ ធនាគារ សាខមប៊ែង ខេមបូឌា ប្រៀបបានជាគ្រួសារទីពីររបស់ខ្ញុំ បានផ្តល់ក្តីស្រលាញ់ជាច្រើនដល់រូបខ្ញុំ។ ខ្ញុំបានព្យាយាមយ៉ាងខ្លាំងអស់រយៈពេលជាច្រើនឆ្នាំមក ហើយក៏មានសង្ឃឹមថា ខ្លួនឯងនឹងក្លាយជាបុគ្គលិកដ៏ឆ្នើមមួយរូប ទីបំផុតក៏ វាបានក្លាយជាការពិតសម្រាប់រូបខ្ញុំ។ សូមអរគុណដល់ថ្នាក់ដឹកនាំ និងធនាគារ សាខមប៊ែង ខេមបូឌា ដែលបានទទួលស្គាល់នូវការខិតខំប្រឹងប្រែងរបស់ខ្ញុំ និងផ្តល់ឱ្យខ្ញុំនូវមោទនភាពនេះ”។

រឺក៏ដូចជាអារម្មណ៍របស់កញ្ញា យូរី ជាបុគ្គលិកផ្នែកម្រើសេវាកម្មអតិថិជននៅសាខាព្រះនរោត្តម បានចែករំលែក៖ “ទេសភាពស្រស់ស្អាតហើយទំនើបណាស់។ ដំណើរកម្សាន្តមួយនេះ បាននាំមកឱ្យខ្ញុំនូវអារម្មណ៍ស្រស់ស្រាយ និងក្តីសុខ នៅពេលដែលការខិតខំប្រឹងប្រែងធ្វើការជាមួយលទ្ធផលល្អ ត្រូវបានធនាគារ សាខមប៊ែង ខេមបូឌា ធ្វើការវាយតម្លៃ និងទទួលស្គាល់។ នេះហើយជាការលើកទឹកចិត្តដ៏ធំសម្រាប់ខ្ញុំក្នុងការបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីទទួលបានស្ងើចសរសើរជា បុគ្គលិកឆ្នើម បន្តបន្ទាប់ទៀតក្នុងដំណើរអភិវឌ្ឍន៍ខ្លួន របស់ខ្ញុំផ្ទាល់នៅធនាគារ សាខមប៊ែង ខេមបូឌា ផងដែរចាស៎។ សូមអរគុណច្រើន!”

ការចូលរួមចំណែកទាំងអស់ ទោះច្រើន ឬតិចតួចក្តី ការខិតខំប្រឹងប្រែង តស៊ូ ដើម្បីការអភិវឌ្ឍខ្លួនឯងផ្ទាល់និយាយដោយឡែក និងដើម្បីធនាគារ សាខមប៊ែង ខេមបូឌា និយាយជារួម តែងតែបានធនាគារ សាខមប៊ែង ខេមបូឌា យកចិត្តទុកដាក់ ទទួលស្គាល់ និងវាយតម្លៃខ្ពស់។ ធនាគារ សាខមប៊ែង ខេមបូឌា យើងតែងសង្ឃឹមថាការចែករំលែក និងបទពិសោធន៍គួរឱ្យចាប់អារម្មណ៍ពីបុគ្គលិកឆ្នើម ដែលទទួលបានពីអត្ថប្រយោជន៍ជាច្រើនរបស់ធនាគារ វានឹងអាចក្លាយជា ទុនដ៏សំខាន់ក្នុងការជួយជ្រោមជ្រែង ជម្រុញលើកទឹកចិត្តបន្ថែម ដើម្បីឱ្យបុគ្គលិកទាំងអស់អាចជម្នះរាល់ឧបសគ្គ និងក្លាយជាបុគ្គលិកឆ្នើមក្នុងឆ្នាំ២០២៣ នេះ និងក្នុងឆ្នាំបន្តបន្ទាប់ខាងមុខទៀតផងដែរ។

ចែករំលែកទៅកាន់៖

បិទ ​០២៣ ២២៣ ៤២៣ ថ្លៃសេវា អត្រាការប្រាក់ អត្រាប្តូរប្រាក់ ស្នើសុំឥណទាន ផ្ដល់មតិយោបល់ ឱកាសការងារ កម្មវិធីប្រូម៉ូសិន បណ្តាញ​ប្រតិបត្តិការ
Close 023 223 432 Exchange Rate Fee Interest Rate Branch Location Promotions Recruitment Feedback Registration Loan