ព័ត៌មាន

ប្រភេទ

កម្មវិធី “Banking Contest – Easy to Win”

នៅថ្ងៃទី៨ ខែ​មករា ឆ្នាំ២០១៨

ធនាគារ​ សាខមប៊ែង​ ខេមបូឌា​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​ប្រជែង​ឆ្លើយ​សំណួរ​ដែល​មាន​ឈ្មោះ​ថា​ “Banking Contest – Easy to Win” ​ចាប់​ពី​ថ្ងៃ​ទី​០១​ ​ខែ​មិថុនា​ ឆ្នាំ​២០១៦​ រហូត​ដល់​ ថ្ងៃ​ទី​៣១​ ខែ​ធ្នូ​ ​ឆ្នាំ​២០១៦​ ដើម្បី​ផ្តល់​ឱកាស​ដល់​អតិថិជន​ក្នុង​ការ​ឆ្លើយ​សំណួរ​ស្តី​ពី​ ​ធនាគារ​ ​សាខមប៊ែង​ ខេមបូឌា​តាម​រយៈ​ទំព័រ​ហ្វេស​បុក​របស់​ខ្លួន​ផ្ទាល់​។​កម្មវិធី​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ដើម្បី​ផ្សព្វ​ផ្សាយ​នូវ​ផលិត​ផល​សេវា​កម្ម​របស់​ធនាគារ​ដើម្បី​ឱ្យ​ប្រជា​ពលរដ្ឋ​បាន​ដឹង​។​កម្មវិធី​នេះ​បាន​ទទួល​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​អតិថិជន​យ៉ាង​ច្រើន​កុះ​ករ​ជា​ពិសេស​ពី​សំណាក់​ Fan ​Pageរបស់​ធនាគារ​ផ្ទាល់​តែ​ម្តង​។​ ចំនួន​អ្នក​ចូល​រួម​ក្នុង​កម្មវិធី​នេះ​មាន​រហូត​ដល់​ ​៥.១៨៨​ ​នាក់ និង​ចំនួន​អ្នក​ដែល​យក​ចិត្ត​ទុក​ដាក់​កើន​ដល់​ ​១៤.៥២៣​ ​នាក់​។​ ការ​ប្រកួត​ប្រជែង​ត្រូវ​បាន​បែង​ចែក​ជា​ ​៧​ដំណាក់​កាល​ដើម្បី​ចាប់​ឆ្នោត​សម្រាប់​អ្នក​ដែល​បាន​ឆ្លើយ​ត្រឹម​ត្រូវ​ ហើយ​ការ​ចាប់​ឆ្នោត​ចុង​ក្រោយ​នឹង​មាន​គម្រោង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី​០៥​ ខែ​មករា​ ឆ្នាំ​២០១៧​ និង​ផ្តល់​រង្វាន់​នៅ​ថ្ងៃ​ទី​​១៣​ ខែ​មករា​ ឆ្នាំ២០១៧​។​ រាល់​កម្មវិធី​ម្តង​ៗ​តែង​តែ​មាន​​ការ​ចូល​រួម​ពី​សំណាក់​គណៈ​គ្រប់​គ្រង​ធនាគារ​ បុគ្គលិក​ ​និង​តារា​ចម្រៀង​ តារា​សម្តែង​ ពិធីករ​ ​ពិធីការិនី​ល្បី​ៗ​ជា​ច្រើន​ទៀត​ដូច​ជា​៖ ​លោក​សុគន្ធ ​ធារាយុ ​កញ្ញា​ សុភា​ លីនដា កញ្ញា សុខ សុម៉ាវត្តី កញ្ញា នី មុន្នីនាទ កញ្ញា ភីន តេពី ​និង​កញ្ញា​ ម៉ាយ៉ា។ រង្វាន់​ក្នុង​កម្មវិធី​រួម​មាន​៖

  • រង្វាន់ទី ១៖ JBL Flip 3
  • រង្វាន់ទី ២៖ JBL Clip+ JBL headset, JBL Go
  • រង្វាន់ទី ៣៖ សំបុត្រកុនចំនួន ២
  • រង្វាន់លើកទឹកចិត្ត៖ អាវភ្លៀង

កម្មវិធី Banking Contest – Easy to Win​

ធនាគារ សាខមប៊ែង ខេមបូឌា​ សូម​ថ្លែង​អំណរ​គុណ​ដល់​អតិថិជន​ទាំង​អស់​ជា​ពិ​សេស​ Fan Page ​របស់​ធនាគារ​ដែល​តែង​តែ​គាំ​ទ្រ​នូវ​កម្ម​វិធី​នេះ​តាំង​ពី​ដើម​រៀង​មក​។​ ​ធនា​គារ​ សាខមប៊ែង ​ខេមបូឌា​ សន្យា​ថា​នឹង​នាំ​មក​ជូន​អតិ​ថិ​ជន​នូវ​កម្ម​វិធី​គួរ​ឱ្យ​ចាប់​អារម្មណ៍​ជាង​នេះ​ទៀត​ក្នុង​​ពេល​ខាង​មុខ​នេះ​ដើម្បី​បង្កើន​ចំណង​ទាក់​ទង​រវាង​ធនាគារ ​និង​អតិថិជន​ទាំង​អស់​។​

កម្មវិធី Banking Contest – Easy to Win​

កម្មវិធី Banking Contest – Easy to Win​

កម្មវិធី Banking Contest – Easy to Win​

កម្មវិធី Banking Contest – Easy to Win​

កម្មវិធី Banking Contest – Easy to Win​

កម្មវិធី Banking Contest – Easy to Win​

កម្មវិធី Banking Contest – Easy to Win​

កម្មវិធី Banking Contest – Easy to Win​

កម្មវិធី Banking Contest – Easy to Win​

កម្មវិធី Banking Contest – Easy to Win​

កម្មវិធី Banking Contest – Easy to Win​

កម្មវិធី Banking Contest – Easy to Win​

កម្មវិធី Banking Contest – Easy to Win​

កម្មវិធី Banking Contest – Easy to Win​

កម្មវិធី Banking Contest – Easy to Win​

កម្មវិធី Banking Contest – Easy to Win​

កម្មវិធី Banking Contest – Easy to Win​

កម្មវិធី Banking Contest – Easy to Win​

ចែករំលែកទៅកាន់៖

បិទ ​០២៣ ២២៣ ៤២៣ ថ្លៃសេវា អត្រាការប្រាក់ អត្រាប្តូរប្រាក់ ស្នើសុំឥណទាន ផ្ដល់មតិយោបល់ ឱកាសការងារ កម្មវិធីប្រូម៉ូសិន បណ្តាញ​ប្រតិបត្តិការ
Close 023 223 432 Exchange Rate Fee Interest Rate Branch Location Promotions Recruitment Feedback Registration Loan