ព័ត៌មាន

ប្រភេទ

បុគ្គលិកម្នាក់ៗគឺជាបំណែកដ៏ល្អឥតខ្ចោះ

នៅថ្ងៃទី២៩ ខែ​ធ្នូ ឆ្នាំ២០២៣


ជាមួយនឹងពាក្យស្លោក ធនធានមនុស្សគឺជាស្នូលនៃការអភិវឌ្ឍប្រកបដោយចីរភាពរបស់ធនាគារ សាខមប៊ែង ខេមបូឌា។ ជាពិសេសពាក្យស្លោកនេះតែងត្រូវបានបង្ហាញឡើងយ៉ាងច្បាស់តាមរយៈការផ្តល់ប្រាក់បៀវត្ស ប្រាក់រង្វាន់ ប្រាក់ឧបត្ថម្ភ អត្ថប្រយោជន៍ គោលការណ៍ធានារ៉ាប់រង ។ល។ ទាំងអស់នេះតែងត្រូវបានធនាគារ សាខមប៊ែង ខេមបូឌា ផ្តល់អាទិភាពជាចម្បងនៅក្នុងគោលនយោបាយធនធានមនុស្ស ដើម្បីទាក់ទាញបុគ្គលិកដែលមានទេពកោសល្យមកបម្រើការងារក្នុងអង្គភាព។ ទន្ទឹមនឹងនោះ ការពិនិត្យថែទាំសុខភាពជាប្រចាំសម្រាប់បុគ្គលិកទាំងអស់ តែងត្រូវបានធនាគារ សាខមប៊ែង ខេមបូឌា យកចិត្តទុកដាក់យ៉ាងខ្លាំង។


ក្នុងឆ្នាំ២០២៣ ធនាគារ សាខមប៊ែង ខេមបូឌា បន្តការប្តេជ្ញាជាមួយបុគ្គលិក តាមរយៈការអនុវត្តនូវកញ្ចប់ពិនិត្យសុខភាពប្រកបដោយគុណភាព និងប្រសិទ្ធភាព។ កញ្ចប់ថែទាំនេះមិនត្រឹមតែជាសកម្មភាពប្រចាំឆ្នាំប៉ុណ្ណោះទេ ថែមទាំងជាជំនួយដ៏សំខាន់ក្នុងការពិនិត្យរកឃើញ និងព្យាបាលជម្ងឺបានទាន់ពេលវេលា។ ទាំងអស់នេះ គឺក្នុងគោលបំណង ធានាឱ្យបុគ្គលិកគ្រប់រូបរបស់ធនាគារ សាខមប៊ែង ខេមបូឌា ទទួលបានសុខភាពល្អ និងអាចបន្តធ្វើការដោយមានទំនុកចិត្ត ព្រោះបុគ្គលិកម្នាក់ៗគឺជាផ្នែកមួយដ៏សំខាន់ និងមិនអាចខ្វះបាននៅក្នុងដំណើរការរអភិវឌ្ឍរបស់ធនាគារ សាខមប៊ែង ខេមបូឌា ។


ចាប់ពីថ្ងៃទី២៥ រហូតដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ធនាគារ សាខមប៊ែង ខេមបូឌា បានសហការជាមួយមន្ទីរសម្រាកព្យាបាលវិសារ ដើម្បីរៀបចំការពិនិត្យសុខភាពសម្រាប់បុគ្គលិកជាង ២៧០នាក់ នៃធនាគារទាំងមូល។ កញ្ចប់ពិនិត្យសុខភាពសម្រាប់បុគ្គលិកធនាគារ សាខមប៊ែង ខេមបូឌា រួមមានដូចជា ការពិនិត្យសុខភាពទូទៅ ការវិភាគគ្រាប់ឈាម ពិនិត្យជំងឺទឹកនោមផ្អែម ពិនិត្យមុខងារតម្រងនោម ពិនិត្យមុខងារថ្លើម ពិនិត្យក្រុមខ្លាញ់ល្អ និងក្រុមខ្លាញ់អាក្រក់ក្នុងឈាម ថតសួត អេកូពោះ ថតកាំរស្មីអ៊ិច ។ល។ និងពិគ្រោះយោបល់ជាមួយគ្រូពេទ្យអំពីសុខភាព ពិនិត្យរកមើលជំងឺ និងការព្យាបាលទាន់ពេលវេលា ការណែនាំអំពីរបបអាហារសមរម្យ សម្រាប់បុគ្គលិកគ្រប់រូប។






ចែករំលែកទៅកាន់៖

បិទ ​០២៣ ២២៣ ៤២៣ ថ្លៃសេវា អត្រាការប្រាក់ អត្រាប្តូរប្រាក់ ស្នើសុំឥណទាន ផ្ដល់មតិយោបល់ ឱកាសការងារ កម្មវិធីប្រូម៉ូសិន បណ្តាញ​ប្រតិបត្តិការ
Close 023 223 432 Exchange Rate Fee Interest Rate Branch Location Promotions Recruitment Feedback Registration Loan