ព័ត៌មាន

ប្រភេទ

ធនាគារ សាខមប៊ែង ខេមបូឌា និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៊ិឈិ ឡាយហ្វ៍ បានរៀបចំកម្មវិធីគម្រប់ខួប១ឆ្នាំសម្រាប់ភាពជាដៃគូអាជីវកម្មរវាងក្រុមហ៊ុនទាំងពីរ រួមទាំង ការផ្តល់ពានរង្វាន់ដល់សាខាឆ្នើម

នៅថ្ងៃទី២៣ ខែ​ឧសភា ឆ្នាំ២០២២

ភ្នំពេញ ថ្ងៃពុធ ទី១៨​ ខែឧសភា ឆ្នាំ ២០២២ – ធនាគារ សាខមប៊ែង ខេមបូឌា  និង ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៊ិឈិ ឡាយហ្វ៍ (ខេមបូឌា) បានរៀបចំកម្មវិធីគម្រប់ខួប ១ឆ្នាំ នៃភាពជាដៃគូអាជីវកម្មក្នុងការចែកចាយផលិតផលធានារ៉ាប់រងអាយុជីវិត និង ការសន្សំរយៈពេលវែងជូនដល់គ្រួសារកម្ពុជា។ កម្មវិធីនេះ ក៏រៀបចំឡើងដើម្បីអបអរសាទរដល់សមិទ្ធផល និង ការរួមចំណែកយ៉ាងសំខាន់ពីសំណាក់សាខាឆ្នើមរបស់ធនាគារ សាខមប៊ែង ខេមបូឌា ក្នុងឆ្នាំ២០២១កន្លងទៅ។

កម្មវិធីនេះ មានការអញ្ជើញចូលរួមពី លោក Nguyen Nhi Thanh អនុប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកធនាគារ   សាខមប៊ែង ខេមបូឌា និងលោក អាឡិន ថៃ អគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ រួមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើននាក់មកពីក្រុមហ៊ុនទាំងពីរ ដូចជា ប្រធានផ្នែកអភិវឌ្ឍអាជីវកម្មដៃគូ និងអ្នក​ប្រឹក្សាផែនការហិរញ្ញវត្ថុ។

លោក Nguyen Nhi Thanh អនុប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយក ធនាគារ សាខមប៊ែង ខេមបូឌា មានប្រសាសន៍ថា៖យើងពិតជាមានក្តីសោមនស្សរីករាយខ្លាំងណាស់នៅពេលបានឃើញនូវ    លទ្ធផលជាផ្លែផ្កាដ៏គាប់ប្រសើរនៃភាពជាដៃគូមួយនេះ។ ពិតប្រាកដណាស់ យើងនឹងបន្តវា និងប្តេជ្ញាចិត្តធ្វើឱ្យភាពជាដៃគូរវាងក្រុមហ៊ុនទាំងពីរកាន់តែរីកចម្រើន និងយូរអង្វែងដើម្បីអាចបន្តផ្តល់មកនូវផលិត ផល​សេវាកម្មធនាគារដែលមានគុណភាពកាន់តែប្រសើរ និងឆ្លើយតបទៅនឹងតម្រូវអតិថិជននៃក្រុមហ៊ុនទាំងពីរ។”

លោក Nguyen Nhi Thanh បានបន្តទៀតថា៖ “ក្នុងឆ្នាំដំបូងនេះ ធនាគារ សាខមប៊ែង ខេមបូឌា និង ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៊ិឈិ ឡាយហ្វ៍ (ខេមបូឌា) បានដាក់ដំណើរការផលិតផលធានារ៉ាប់រង Bancassurance ជាមួយនឹងកម្មវិធីពិសេសជាច្រើនសម្រាប់អតិថិជន និងបុគ្គលិក។ គម្រោងការពារដែលផ្តល់ជូនដល់អតិថិជនរបស់យើងគឺមានលើសពី ៥.៥ លានដុល្លារអាមេរិក។  នេះគឺជា តួលេខដ៏ល្អប្រសើរគួរឱ្យចាប់អារម្មណ៍ ចំពោះការចាប់ដៃគូអាជីវកម្ម នៅក្នុងអំឡុងពេលរីករាលដាល នៃជំងឺកូវីត-១៩។

ចែករំលែកទៅកាន់៖

បិទ ​០២៣ ២២៣ ៤២៣ ថ្លៃសេវា អត្រាការប្រាក់ អត្រាប្តូរប្រាក់ ស្នើសុំឥណទាន ផ្ដល់មតិយោបល់ ឱកាសការងារ កម្មវិធីប្រូម៉ូសិន បណ្តាញ​ប្រតិបត្តិការ
Close 023 223 432 Exchange Rate Fee Interest Rate Branch Location Promotions Recruitment Feedback Registration Loan