ព័ត៌មាន

ប្រភេទ

ពិធីចុះហត្ថលេខា លើអនុស្សារណៈនៃការយោគយល់គ្នារវាង ធនាគារ សាខមប៊ែង ខេមបូឌា និង ក្រុមហ៊ុន ឃីង ថេកណឡជី

ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០

នៅ​ថ្ងៃ​ទី​០៣ ខែ​មិថុ​នា ឆ្នាំ​២០២០ ធនាគារ សា​ខម​ប៊ែង (ខេម​បូឌា) ភី​អិល​ស៊ី បាន​ប្រារព្វ​ពិធី​ចុះហត្ថ​លេខា​ភាព​ជា​ដៃ​គូ​ជា​ផ្លូវ​ការ​ជា​មួយ​ក្រុម​ហ៊ុនOpenNet​(ឃីង​ថេកណឡជី) ដែល​ជា​ក្រុម​ហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​សេវាកម្ម​អ៊ីនធើណែត​ដែល​ល្អ​បំផុត​ក្នុង​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា ក្នុង​គោល​បំណង​ពង្រីក​បណ្តាញ​ប្រតិបត្តិការ​អាជីវកម្ម​នៃ​ទ្វេភាគី។ ពិ​ធី​ចុះហត្ថ​លេខា​ត្រូវ​បាន​ប្រារព្វ​ឡើង​នៅ​ការិយា​ល័យ​កណ្តាល​នៃធនាគារ​សា​ខមប៊ែង​ខេម​បូឌា ដែល​មាន​អាសយដ្ឋាន​ស្ថិត​នៅ​អគារ​លេខ៦០​មហា​វិថី​ព្រះ​នរោត្តម។​ជា​មួយ​កិច្ច​សហប្រតិបត្តិការ​មួយនេះ អតិថិជន​ទាំង​ទ្វេភាគី​អាច​ទទួល​បាន​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​ពី​ភាព​សម្បូរ​បែប​នៃ​ផលិតផល សេវា​កម្ម ធនាគារ និង​អ៊ីនធើណែត។

ធនាគារ សាខមប៊ែង ខេមបូឌា និង ក្រុមហ៊ុន ឃីង ថេកណឡជី ក្នុងអង្គពិធី

លោក Nguyen Nhi Thanh – អនុប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកធនាគារ សាខមប៊ែង ខេមបូឌា និង លោក Dinh Quang Tuan – អគ្គនាយកក្រុមហ៊ុន ឃីង ថេកណឡជី។

វត្តមានថ្នាក់ដឹកនាំនៃធនាគារ សាខមប៊ែង ខេមបូឌា និង ក្រុមហ៊ុន ឃីង ថេកណឡជី ក្នុងអង្គពិធី

ស្តី​ពី​ការ​ផ្តល់​ជូន​ពិសេសរ​បស់​ធនាគារ សា​ខម​ប៊ែង (ខេម​បូឌា) ភី​អិល​ស៊ី និង​ក្រុម​ហ៊ុន OPENNET សម្រាប់​អតិថិជន

ក្នុង​គោល​បំណង​ផ្តល់​នូវ​អត្ថប្រយោជន៍​ឱ្យ​បាន​ច្រើន​ជាង​មុន ធនាគារ សា​ខម​ប៊ែង (ខេម​បូឌា) ភីអិលស៊ី មាន​កិត្តិយស​ជម្រាប់​ជូន​ដល់​អតិថិជន​ទាំង​អស់​ឱ្យ​បាន​ជ្រាប​ពី​ការ​អនុវត្ត​ផ្តល់​ជូន​ពិសេស​របស់​ធនាគារ សា​ខម​ប៊ែង (ខេម​បូឌា) ភីអិលស៊ី និង​ក្រុម​ហ៊ុន OPENNET សម្រាប់​អតិថិជន​ដូច​ខាង​ក្រោម៖

ល.រ

ខ្លឹម​សារ​នៃ​ការ​ផ្តល់​ជូន​ពិសេស​សម្រាប់​អតិថិជន

I

ការ​ផ្តល់​ជូន​ពិសេស​ពី​ធនាគារ សា​ខម​ប៊ែង (ខេម​បូឌា) ភីអិលស៊ី ចំពោះ​អតិថិជន​របស់​ក្រុមហ៊ុន OPENNET

មិន​គិត​ថ្លៃ​ដាក់​ប្រាក់ និង​ផ្ទេរ​ប្រាក់​ចូល​ក្នុង​គណនី​របស់​ក្រុមហ៊ុន OPENNET។

បញ្ចុះ ៥០% នៃ​កម្រៃ​សេវា​ប្រ​ចាំ​ឆ្នាំ​ចំ​ពោះ​ឆ្នាំ​ដំ​បូង​របស់​ប័ណ្ណ​ទូទាត់ និង​ប័ណ្ណ​ឥណ​ទាន។

បញ្ចុះ ៥០% នៃ​កម្រៃ​សេ​វា​ប្រើ​ប្រាស់ Internet banking ចំពោះ​ឆ្នាំ​ដំបូង​ក្នុង​ខែ​ខូប​កំណើត​របស់អតិថិជន។

II

ការ​ផ្តល់​ជូន​ពិសេស​ពី​ក្រុមហ៊ុន OPENNET ចំពោះ​អតិថិជន​របស់​ធនាគារ សា​ខម​ប៊ែង (ខេម​បូឌា) ភីអិលស៊ី

មិន​គិត​ថ្លៃ​ក្នុង​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​ប្រើ​ប្រាស់​ខ្សែ​បណ្តាញ​អ៊ីនធើណែត​ជា​មួយ​ល្បឿន​លឿន​ជាង​មុនពី ADSL ទៅ​ខ្សែ​អុប​ទិច FTTH.

មិន​គិត​ថ្លៃ​តម្លើង និង​ផ្តល់​នូវ​ឧបករណ៍​ប្រើ​ប្រាស់ WIFI នៅ​ពេល​មាន​ឥណទាន​គេហដ្ឋាន​នៅ​ធនាគារ សា​ខមប៊ែង (ខេម​បូឌា) ភីអិលស៊ី។

មិន​គិត​ថ្លៃ​ចំនួន​មួយ​ខែ​សម្រាប់​កម្រៃ​សេវា​ប្រើ​ប្រាស់​សេវា​អ៊ីនធើណែត ឬ​រង្វាន់​ផ្សេង​ទៀត​នៅ​ថ្ងៃខួប កំណើត​របស់​អតិថិជន។

បញ្ចុះ ៥ ដុល្លារ​អាមេរិក​សម្រាប់​ការ​ទូទាត់​លើក​ដំបូង​នៃ​ថ្លៃ​សេវាកម្ម និង​បញ្ចុះ ៤ ដុល្លារ​អាមេរិក​សម្រាប់​ការ បង់​បន្ទាប់​នៅ​ពេល​ទូទាត់​នៅ​ធនាគារ​សា​ខមប៊ែង (ខេម​បូឌា) ភីអិលស៊ី។ មិន​អនុវត្ត​ព្រមគ្នា នូវ​ការ​ផ្តល់​ជូន​ពិសេស​នេះ​ជា​មួយ ចំណុច II.៣ ខាង​លើ។

ចែករំលែកទៅកាន់៖

បិទ ​០២៣ ២២៣ ៤២៣ ថ្លៃសេវា អត្រាការប្រាក់ អត្រាប្តូរប្រាក់ ស្នើសុំឥណទាន ផ្ដល់មតិយោបល់ ឱកាសការងារ កម្មវិធីប្រូម៉ូសិន បណ្តាញ​ប្រតិបត្តិការ
Close 023 223 432 Exchange Rate Fee Interest Rate Branch Location Promotions Recruitment Feedback Registration Loan