ព័ត៌មាន

ប្រភេទ

ធនាគារសាខមប៊ែងខេមបូឌា រៀបចំកម្មវិធីសប្បុរសធម៌ ភាពកក់ក្តៅក្នុងឆ្នាំថ្មី ឆ្នាំរោង២០២៤ នៅខេត្តបាត់ដំបង ប្រទេសកម្ពុជា

នៅថ្ងៃទី២ ខែ​កុម្ភៈ ឆ្នាំ២០២៤

នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ ធនាគារសាខមប៊ែងខេមបូឌា បានសហការជាមួយ ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្ត
បាត់ដំបង សមាគមខ្មែរ-វៀតណាមនៅខេត្តបាត់ដំបង អាជ្ញាធម៌មានសម្ថកិច្ចមូលដ្ឋាន បានរៀបចំកម្មវិធីសប្បុរសធម៌ “ភាពកក់ក្តៅក្នុងឆ្នាំថ្មី” លើកទី២១ – ឆ្នាំរោង២០២៤ ដោយនាំយកនូវអំណោយជាច្រើនជូនដល់បងប្អូនដែលមានជីវភាពលំបាកនៅខេត្តបាត់ដំបង ប្រទេសកម្ពុជា។

ធនាគារសាខមប៊ែងខេមបូឌា បានចុះសួរសុខទុក្ខ លើកទឹកចិត្ត និងផ្តល់អំណោយឆ្នាំថ្មីប្រពៃណីវៀតណាមចំនួន ៥០០ គ្រួសារ។ អំណោយនីមួយៗ មានតម្លៃ ៨០,០០០រៀល រួមមានថវិកាចំនួន ២០,០០០រៀល និងគ្រឿងបរិភោគ ភេសជ្ជៈ សម្រាប់តម្រូវការប្រចាំថ្ងៃ ចំនួន ៦០,០០០រៀល។ សរុបថវិកា មានចំនួន ៤០,០០០,០០០ រៀល ដល់គ្រួសារដែលមានជីវ
ភាពលំបាកនៅខេត្តបាត់ដំបង ប្រទេសកម្ពុជា។

កម្មវិធីសប្បុរសធម៌ “ភាពកក់ក្តៅក្នុងឆ្នាំថ្មី” លើកទី២១ ត្រូវបានរៀបចំឡើងដោយធនាគារសាខមប៊ែង ចំនួន ៥១ខេត្ត-ក្រុង នៅទូទាំងប្រទេសវៀតណាម ប្រទេសឡាវ និងកម្ពុជា ជាមួយនឹងថវិកាជាង ១.៤ ពាន់លានរៀល។ អស់រយៈពេល ២១ឆ្នាំ នៃការអនុវត្ត ធនាគារសាខមប៊ែង បានចំណាយថវិកាជាង ១៥.៦ ពាន់លានរៀល រួមចំណែកជាមួយស្ថាប័ននានាក្នុងសង្គម ដើម្បីចែករំលែកទុក្ខលំបាកលើកទឹកចិត្ត និងនាំមកនូវភាពសប្បាយរីករាយ ក្នុងរដូវឆ្នាំថ្មីទៅកាន់គ្រួសារដែលមានជីវភាពលំបាក។

ជាមួយពាក្យស្លោក “អភិវឌ្ឍឆ្ពោះទៅមុខទាំងអស់គ្នា” បន្ទាប់ពីទទួលបាននូវសមិទ្ធិផលដ៏ត្រចះត្រចង់ក្នុងអាជីវកម្ម ធនាគារ
សាខមប៊ែង តែងតែយកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយក្តីស្រឡាញ់ និងការចែករំលែកជាមួយសហគមន៍ រួមជាមួយនឹង “ភាពកក់ក្តៅក្នុងឆ្នាំថ្មី” ជារាងរាល់ឆ្នាំ។ ធនាគារសាខមប៊ែង បានរៀបចំនូវកម្មវិធីដ៏មានអត្ថន័យផ្សេងៗ ជាច្រើនទៀតដូចជាកម្មវិធី
បរិច្ចាគឈាមដើម្បីមនុស្សធម៌ «ចែករំលែកចេញពីបេះដូង» អាហារូបករណ៍ «បណ្តុះក្តីសុបិន» កម្មវិធីរត់ «រត់ដើម្បីសហគមន៍» ។ល។ ក្នុងគោលបំណងចូលរួមកសាងផ្ទះវប្បធម៌សហគមន៍ជាច្រើន។









































ចែករំលែកទៅកាន់៖

បិទ ​០២៣ ២២៣ ៤២៣ ថ្លៃសេវា អត្រាការប្រាក់ អត្រាប្តូរប្រាក់ ស្នើសុំឥណទាន ផ្ដល់មតិយោបល់ ឱកាសការងារ កម្មវិធីប្រូម៉ូសិន បណ្តាញ​ប្រតិបត្តិការ
Close 023 223 432 Exchange Rate Fee Interest Rate Branch Location Promotions Recruitment Feedback Registration Loan