ប្រភេទ

ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី ប្រារព្ធនូវកម្មវិធី “ភាពកក់ក្តៅក្នុងឆ្នាំថ្មី”

នៅថ្ងៃទី១០ ខែ​មករា ឆ្នាំ២០២០

នា​ថ្ងៃ​ទី​០៨ ខែ​មក​រា ឆ្នាំ​២០២០ ទី​តាំង​ស្ថិត​នៅ​សមា​គម​ខ្មែរ​-​វៀត​ណាម​នៅ​កម្ពុជា តំ​ណាង​ធនា​គារ សា​ខម​ប៊ែង (ខេម​បូ​ឌា) ភី​អិល​ស៊ី ប្រ​គល់​អំ​ណោយ​ជូន​ដល់​១០០​គ្រួសារ​ដែល​មាន​ជួប​ការ​លំ​បាក​ក្នុង​ជីវ​ភាព​រស់​នៅ ដែល​កំ​ពុង​រស់​នៅ​តាម​បណ្តា​សង្កាត់ ខណ្ឌ ក្នុង​រាជ​ធា​នី​ភ្នំ​ពេញ ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា នា​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី ឆ្នាំ​ឆូត ២០២០។

ប្រធានក្រុមប្រឹក្សាភិបាលធនាគារសាខមប៊ែង (ខេមបូឌា) ភីអិលស៊ី ប្រកល់អំណោយជូនដល់សមាគមខ្មែរ វៀតណាម
លោក Trinh Van Ty – ប្រ​ធាន​ក្រុម​ប្រឹ​ក្សា​ភិ​បាល​ធនា​គារ សា​ខម​ប៊ែង (ខេម​បូ​ឌា) ភី​អិល​ស៊ី ប្រ​គល់​អំ​ណោយ​ជូន​ដល់​សមា​គម​ខ្មែរ​-​វៀត​ណាម។

យោង​តាម​ភ្នាក់​ងារ​ព័ត៌​មាន​វៀត​ណាម​ប្រ​ចាំ​នៅ​ទី​ក្រុង​ភ្នំ​ពេញ​បាន​ឱ្យ​ដឹង​ថា សម្រាប់​កញ្ចប់​អំ​ណោយ​នី​មួយ​ៗ រួម​មាន​លុយ អង្ករ គ្រឿង​ឧប​ភោគ​និង​គ្រឿង​បរិ​ភោគ។ ពិ​ធី​ប្រ​គល់​អំ​ណោយ មាន​ការ​ចូល​រួម​របស់​តំ​ណាង​នា​យក​ដ្ឋាន​កិច្ច​ការ​សហ​គមន៍ ស្ថាន​ទូត​វៀត​ណាម​ប្រ​ចាំ​នៅ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា ថ្នាក់​ដឹក​នាំ​នៃ​សមា​គម​ខ្មែរ​-​វៀត​ណាម​នៅ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា និង​ថ្នាក់​ដឹក​នាំ​ធនា​គារ សា​ខម​ប៊ែង ផង​ដែរ។
ថ្លែង​ក្នុង​ពិ​ធី​ប្រ​គល់​អំ​ណោយ​ប្រ​ធាន​សមា​គមន៍ខ្មែរ – វៀត​ណាម​នៅ​កម្ពុជា – លោក Chau Van Chi បាន​ថ្លែង​ពី​ការ​គាំ​ទ្រ​របស់​សមា​គមន៍ដល់សហគមន៍ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះនិងស្ថានភាពលំបាករបស់ប្រជាជនវៀតណាមនៅកម្ពុជាដែលត្រូវការជំនួយនិងការគាំទ្រពីសប្បុរសជននៅគ្រប់ទិសទី។
លោក Le Van Ron- អគ្គ​នា​យក​រង​ធនា​គារ សា​ខម​ប៊ែង បាន​ផ្ញើ​សារ​ជូន​ពរ​ដល់​ប្រ​ជា​ជន​វៀត​ណាម​ដែល​កំ​ពុង​រស់​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា​និង​ចែក​រំ​លែក​ការ​លំ​បាក​របស់​ប្រ​ជា​ជន​ដែល​រស់​នៅ​ឆ្ងាយ​ពី​ស្រុក​កំ​ណើត​នៅ​ពេល​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ជាតិ​ជិត​មក​ដល់។

អគ្គនាយករងធនាគារ សាខមប៊ែង ប្រគល់អំណោយជូនដល់បងប្អូនខ្មែរមានដើមកំណើតវៀតណាមនៅទីស្នាក់ការសមាគមខ្មែរ-វៀតណាម
លោក Le Van Ron- អគ្គ​នា​យក​រង​ធនា​គារ សា​ខម​ប៊ែង ប្រ​គល់​អំ​ណោយ​ជូន​ដល់​បង​ប្អូន​ខ្មែរ​មាន​ដើម​កំ​ណើត​វៀត​ណាម​នៅ​ទី​ស្នាក់​ការ​សមា​គមខ្មែរ-វៀត​ណាម​។

អំ​ណោយ​នៃ​កម្ម​វិ​ធី «ភាព​កក់​ក្តៅ​ក្នុងឆ្នាំ​ថ្មី​​» សម្រាប់​ជូន​ដល់​បង​ប្អូន​ខ្មែរ​មាន​ដើម​កំ​ណើត​វៀត​ណាម ដែល​កំពុង​រស់​នៅ​តាម​បណ្តា​ខណ្ឌ សង្កាត់​នៃ​រាជ​ធា​នី​ភ្នំ​ពេញ និង​ប្រ​ភព​ថ​វិ​កា​នៃ​កម្ម​វិ​ធី​នេះ ត្រូវ​បាន​ដក​ស្រង់​ចេញ​ពី​មូល​និ​ធិ​សុ​ខុ​មាល​ភាព មូល​និ​ធិ​សហ​ជីព រួម​ជា​មួយ​នឹង​ការ​រួម​ចំ​ណែក​របស់​សមូ​ហភាព​បុគ្គ​លិក​នៅ​ក្នុង​ប្រ​ព័ន្ធ​ទាំង​មូល។

ឆ្នាំ​២០២០ ជា​ឆ្នាំ​លើក​ទី​១៧ ដែល​ធនា​គារ សា​ខម​ប៊ែង បាន​ប្រារព្ធ​ឡើង​នូវ​កម្ម​វិ​ធី «ភាព​កក់​ក្តៅ​ក្នុង​ឆ្នាំ​ថ្មី​» និង​បាន​ចំ​ណាយ​ថ​វិ​ការ​មាន​ចំ​នួន​សរុប​ជិត ៣,០០០,០០០ ដុល្លារ​អា​មេ​រិក ដើម្បី​ចូល​រួម​ជា​មួយ​នឹង​អង្គ​ការ​សង្គម​នា​នា​ធ្វើ​ការ​ចែក​រំ​លែក​ការ​លំ​បាក​ជម្រុញ​និង​នាំ​មក​នូវ​បរិ​យា​កាស​សប្បាយ​រីក​រាយ​ដល់​បង​ប្អូន​ដែល​មាន​ការ​លំ​បាក​ក្នុង​ជី​វភាព​រស់​នៅ​ប្រ​ចាំ​ថ្ងៃ​នា​ឱ​កាស​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ជាតិ​វៀត​ណាម អំ​ណោយ​ដ៏​មាន​អត្ថ​ន័យ​ជា​លើក​ដំបូង​ត្រូវ​បាន​បញ្ជូន​ទៅ​ឱ្យ​បង​ប្អូន​ដែល​មាន​ដើម​កំ​ណើត​វៀត​ណាម​រស់​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា និង​ឡាវ។

រូមភាពបង្ហាញសកម្មភាពនានានៃកម្មវិធី៖

បុគ្គលិកធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី រៀបចំកញ្ចប់អំណោយសម្រាប់កម្មវិធី។
បុគ្គ​លិក​ធនា​គារ សា​ខម​ប៊ែង (ខេម​បូ​ឌា) ភី​អិល​ស៊ី រៀប​ចំ​កញ្ចប់​អំ​ណោយ​សម្រាប់​កម្ម​វិ​ធី។

អគ្គនាយករងធនាគារ សាខមប៊ែង ប្រគល់អំណោយជូនដល់ក្រុមគ្រួសារខ្មែរដើមកំណើតរៀតណាម ដែលមានជីវភាពក្រីក្រនៅទីស្នាក់ការនៃសមាគមខ្មែរ-វៀតណាម។
លោក Ha Van Trung – អគ្គ​នា​យក​រង​ធនា​គារ សា​ខម​ប៊ែង ប្រ​គល់​អំ​ណោយ​ជូន​ដល់​ក្រុម​គ្រួ​សារ​ខ្មែរ​ដើម​កំ​ណើត​រៀត​ណាម ដែល​មាន​ជី​វ​ភាព​ក្រី​ក្រ​នៅ​ទី​ស្នាក់​ការ​នៃ​សមា​គមន៍​ខ្មែរ​-​វៀត​ណាម។

អនុប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី ប្រគល់អំណោយជូនដល់ក្រុមគ្រួសារខ្មែរដើមកំណើតរៀតណាម
លោក Nguyen Nhi Thanh – អនុ​ប្រ​ធាន​ក្រុម​ប្រឹ​ក្សា​ភិ​បាល និង​ជា​អគ្គ​នា​យក​ធនា​គារ សា​ខម​ប៊ែង (ខេម​បូ​ឌា) ភី​អិល​ស៊ី ប្រ​គល់​អំ​ណោយ​ជូន​ដល់​ក្រុម​គ្រួ​សារ​​ខ្មែរ​ដើម​កំ​ណើត​រៀត​ណាម ដែល​មាន​ជីវ​ភាព​ក្រី​ក្រ​នៅ​ទី​ស្នាក់​ការ​នៃ​សមាគមន៍​ខ្មែរ​-​វៀត​ណាម។

ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ សាខមប៊ែង ឡាវ និងជាសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ នៃធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី
លោក Nguyen Thuc Vinh – ប្រ​ធាន​ក្រុម​ប្រឹ​ក្សា​ភិ​បាល ធនា​គារ សា​ខម​ប៊ែង ឡាវ និងជា​សមា​ជិក​ក្រុម​ប្រឹ​ក្សា​ភិ​បាល​ឯក​រាជ្យ នៃ​ធនា​គារ សា​ខម​ប៊ែង​ ​​​​​(ខេម​បូ​ឌា) ភី​អិល​ស៊ី ប្រ​គល់​អំ​ណោយ​ជូន​ដល់​ក្រុម​គ្រួសារ​ខ្មែរ​ដើម​កំ​ណើត​រៀត​ណាម ដែល​មាន​ជីវភាព​ក្រី​ក្រ​នៅ​ទី​ស្នាក់​ការ​នៃ​សមាគមន៍​ខ្មែរ-វៀត​ណាម​។

ថ្នាក់ដឹកនាំធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី ថតរូបអនុស្សាវរីយ៍ ជាមួយថ្នាក់ដឹកនាំនៃសមាគមខ្មែរ-វៀតណាមនៅព្រះរាជាណាចក្រកម្ពុជា។
ថ្នាក់​ដឹក​នាំ​ធនា​គារ សា​ខម​ប៊ែង (ខេម​បូ​ឌា) ភី​អិល​ស៊ី ថត​រូប​អនុស្សាវ​រីយ៍ ជា​មួយ​ថ្នាក់​ដឹក​នាំ​នៃ​សមាគមន៍​ខ្មែរ​-​វៀត​ណាម​នៅ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា។

ចែករំលែកទៅកាន់៖

បិទ ​០២៣ ២២៣ ៤២៣ ថ្លៃសេវា អត្រាការប្រាក់ អត្រាប្តូរប្រាក់ ស្នើសុំឥណទាន ផ្ដល់មតិយោបល់ ឱកាសការងារ កម្មវិធីប្រូម៉ូសិន បណ្តាញ​ប្រតិបត្តិការ
Close 023 223 432 Exchange Rate Fee Interest Rate Branch Location Promotions Recruitment Feedback Registration Loan