ព័ត៌មាន

ប្រភេទ

ធនាគារ សាខមប៊ែង ខេមបូឌា
ដាក់ដំណើរការជាផ្លូវការ “កម្មវិធីអតិថិជនណែនាំអតិថិជន”

នៅថ្ងៃទី១៨ ខែ​មករា ឆ្នាំ២០២១

ចាប់ពីថ្ងៃទី 4 ខែមករា ឆ្នាំ2021 រហូតដល់ថ្ងៃទី 30 ខែមិថុនា ឆ្នាំ2021 ធនាគារ សាខមប៊ែង ខេមបូឌា នឹងធ្វើការរៀបចំ “កម្មវិធីអតិថិជនណែនាំអតិថិជន”។ ក្នុងនោះអតិថិជនដែលបានណែនាំអតិថិជនថ្មីជោគជ័យដើម្បីប្រើប្រាស់ផលិតផលសេវាកម្មរបស់ធនាគារ សាខមប៊ែង ខេមបូឌា នឹងទទួលបានរង្វាន់រហូតដល់ USD 500/ដង។

I. ប្រាក់បញ្ញើគ្មានកាលកំណត់
សមតុល្យមធ្យម/ខែ (X) រង្វាន់
300.000 USD > X ≥ 100.000 USD 0,03% x (X)
500.000 USD > X ≥ 300.000 USD 0,04% x (X)
X ≥ 500.000 USD 0,05% x (X)
II. ប្រាក់បញ្ញើមានកាលកំណត់
ចំនួនប្រាក់បញ្ញើ កាលកំណត់ រង្វាន់
X ≥ 01 ខែ 0,02% x (X)
≥ 03 ខែ 0,03% x (X)
≥ 09 ខែ 0,04% x (X)
≥ 12 ខែ 0,05% x (X)
III. សេវាកម្ម
សេវាកម្ម ចំនួន រង្វាន់
ការផ្ទេរប្រាក់ទៅក្រៅប្រទេស ≥ USD 1.000.000 /ខែ 5% នៃប្រាក់ចំណេញពីប្រតិបត្តិការ
ការទទួលប្រាក់ពីក្រៅប្រទេស ≥ USD 500.000 /ខែ 10% នៃប្រាក់ចំណេញពីប្រតិបត្តិការ
សេវាបើកប្រាក់បៀវត្ស ≥ 25 បុគ្គលិក USD 0,25 /គណនី

 ខចែង និងលក្ខខណ្ឌ៖

  • រយៈពេលអនុវត្ត៖ ​ចាប់ពីថ្ងៃទី 4 ខែមករា ឆ្នាំ2021 រហូតដល់ថ្ងៃទី 30 ខែមិថុនា ឆ្នាំ2021។
  • ការណែនាំត្រូវបានកំណត់ថាជោគជ័យនៅពេលអតិថិជនដែលលោកអ្នកបានណែនាំ (បងប្អូន មិត្តភក្តិ ដៃគូ…) បានប្រើប្រាស់ជោគជ័យនូវផលិតផល និងសេវាកម្មរបស់ធនាគារ សាខមប៊ែង ខេមបូឌា (គណនីចរន្ត គណនីសន្សំ ការផ្ទេរប្រាក់អន្តរជាតិ សេវាបើកប្រាក់បៀវត្ស)។​
  • អតិថិជនដែលត្រូវបានណែនាំត្រូវតែជាអតិថិជនថ្មីរបស់ធនាគារ សាខមប៊ែង ខេមបូឌា ដោយមិនអនុវត្តចំពោះអតិថិជនដែលមកទំនាក់ទំនងប្រើប្រាស់ផលិតផលសេវាកម្មរបស់ធនាគារដោយខ្លួនឯងនោះទេ។
  • បន្ទាប់ពីបានណែនាំជោគជ័យ អតិថិជនដែលបានណែនាំនឹងទទួលបានរង្វាន់ទៅតាមខចែង និងលក្ខខណ្ឌដែលបានផ្តល់ជូនក្នុងកម្មវិធី។
  • រង្វាន់នឹងត្រូវបានផ្តល់ជូនអតិថិជនដែលបានណែនាំក្រោមទម្រង់ជាកាដូ/ប័ណ្ណទិញទំនិញ។
  • ធនាគារ សាខមប៊ែង ខេមបូឌា មានសិទ្ធិក្នុងការផ្លាស់ប្តូរខចែង និងលក្ខខណ្ឌគ្រប់ពេលវេលាដោយមិនចាំបាច់ជូនដំណឹងមុន។
  • រង្វាន់មិនអាចផ្ទេរទៅឱ្យអ្នកផ្សេងបាននោះទេ។
  • សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងតាមទូរសព្ទលេខ៖ 023 223 423។

ចែករំលែកទៅកាន់៖

បិទ ​០២៣ ២២៣ ៤២៣ ថ្លៃសេវា អត្រាការប្រាក់ អត្រាប្តូរប្រាក់ ស្នើសុំឥណទាន ផ្ដល់មតិយោបល់ ឱកាសការងារ កម្មវិធីប្រូម៉ូសិន បណ្តាញ​ប្រតិបត្តិការ
Close 023 223 432 Exchange Rate Fee Interest Rate Branch Location Promotions Recruitment Feedback Registration Loan