ព័ត៌មាន

ប្រភេទ

ធនាគារ សាខមប៊ែង ខេមបូឌា ចែករំលែកក្តីស្រឡាញ់តាមរយៈកម្មវិធីសប្បុរសធម៌ «ភាពកក់ក្តៅក្នុងឆ្នាំថ្មី»

នៅថ្ងៃទី២២ ខែ​មករា ឆ្នាំ២០២១

ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នៅទីស្នាក់ការនៃសមាគមខ្មែរ-វៀតណាមនៅកម្ពុជា ធនាគារ សាខមប៊ែង ខេមបូឌា បានរៀបចំឡើងនូវកម្មវិធីសប្បុរសធម៌ «ភាពកក់ក្តៅក្នុងឆ្នាំថ្មី» ឆ្លងតាមរយៈកម្មវិធីនេះផងដែរ ថ្នាក់ដឹកនាំនៃធនាគារ សាខមប៊ែង ខេមបូឌា បានអញ្ជើញសួរសុខទុក្ខ សំណេះសំណាលជាមួយបងប្អូន និងជូនអំណោយចំនួន ១០០កញ្ចប់ ជូនដល់បងប្អូនក្រុមគ្រួសារដែលមានជីវភាពក្រីក្រ ដែលកំពុងរស់នៅតាមបណ្តាសង្កាត់ ខណ្ឌក្នុងរាជធានីភ្នំពេញ។

ចាប់ពីថ្ងៃទី១៨ ខែមករា រហូតដល់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ធនាគារ សាខមប៊ែង បានរៀបចំឡើងនូវកម្មវិធីសប្បុរសធម៌ «ភាពកក់ក្តៅក្នុងឆ្នាំថ្មី លើកទី១៨» ដែលត្រូវរៀបចំឡើងនៅ ៥២ខេត្តក្រុងនៃប្រទេសទាំង៣គឺ ប្រទេសវៀតណាម ប្រទេសឡាវ និងប្រទេសកម្ពុជា ជាមួយចំនួនថវិការសរុបរហូតដល់២០០.០០០ (ម្ភៃម៉ឺន) ដុល្លារអាមេរិក ។

អស់រយៈពេល ១៨ឆ្នាំកន្លងមក ធនាគារ សាខមប៊ែង បានចំណាយថវិការសរុបជាង ៣.០០០.០០០ (បីលាន)ដុល្លារអាមេរិក ចូលរួមជាមួយបណ្តាអង្គភាពស្ថាប័នក្នុងសង្គម ចែករំលែក្តីស្រឡាញ់ សម្រាលក្តីទុក្ខលំបាក និងលើកទឹកចិត្តដល់បងប្អូនក្រុមគ្រួសារដែលមានជីវភាពក្រីក្រ នារដូវបុណ្យចូលឆ្នាំថ្មីខិតជិតមកដល់។

ជាមួយពាក្យស្លោក «អភិវឌ្ឍឆ្ពោះទៅមុខទាំងអស់គ្នា» ទន្ទឹមជាមួយកម្មវិធីសប្បុរសធម៌ «ភាពកក់ក្តៅក្នុងឆ្នាំថ្មី» ធនាគារ សាខមប៊ែង ថែមទាំងបានរៀបចំឡើងនូវកម្មវិធីដើម្បីសហគមន៍ផ្សេងៗជាប្រចាំ ដូចជាកម្មវិធីផ្តល់ឈាមដើម្បីមនុស្សធម៌ «ចែករំលែកចេញពីបេះដូង» កម្មវិធីរត់ «ជាមួយធនាគារ សាខមប៊ែង រត់ដើម្បីសហគមន៍» អាហារូបករណ៍ «បណ្តុះក្តីសុបិន» ។ល។

ក្រៅពីនោះ នៅឆ្នាំ២០២០កន្លងមក ធនាគារ សាខមប៊ែង បានចូលរួមបរិច្ចាគថវិការជាង១.០០០.០០០ (មួយលាន) ដុល្លារអាមេរិក សម្រាប់សកម្មភាពប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ ឧបត្ថម្ភនូវម៉ាស់ពេទ្យ សម្ភារៈពេទ្យជូនដល់ស្ថាប័នជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺឆ្លង និងចូលរួមស្តារឡើងវិញនូវជីវភាពបងប្អូនបន្ទាប់ពីទទួលរងទុក្ខលំបាកពីគ្រោះមហន្តរាយ ដែលមាននៅប្រទេសទាំងបីនៃឧបទ្វីបឥណ្ឌូចិន៖ វៀតណាម-ឡាវ-កម្ពុជា។

Telegram

ចែករំលែកទៅកាន់៖

បិទ ​០២៣ ២២៣ ៤២៣ ថ្លៃសេវា អត្រាការប្រាក់ អត្រាប្តូរប្រាក់ ស្នើសុំឥណទាន ផ្ដល់មតិយោបល់ ឱកាសការងារ កម្មវិធីប្រូម៉ូសិន បណ្តាញ​ប្រតិបត្តិការ
Close 023 223 432 Exchange Rate Fee Interest Rate Branch Location Promotions Recruitment Feedback Registration Loan