ពត៌មាន

ប្រភេទ

កម្មវិធីគម្រប់ខួប ៨ ឆ្នាំនៃការបង្កើតធនាគារ សាខមប៊ែង ខេមបូឌា

នៅថ្ងៃទី ៨ ខែ​ មករា ឆ្នាំ ២០១៨

នៅ​ថ្ងែ​ទី​២៣ ​ខែ​មិថុនា ​ឆ្នាំ​២០១៧ ​ធនាគារ ​សាខមប៊ែង​ ខេម​បូឌា ​បាន​ប្រារព្ធ​ពិធី​គម្រប់​ខួប​៨​ឆ្នាំ​នៃ​ការ​បង្កើត និង​ដាក់​ឱ្យ​ដំណើរ​ការ​ធនាគារ​របស់​ខ្លួន​នៅ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ (​២៣​/​០៦​/​២០០៩​ – ២៣​/០៦​/២០១៧​) ​នៅ​ទី​ស្នាក់​ការ​កណ្តាល​របស់​ ធនាគារ ​សាខមប៊ែង ​ខេម​បូឌា ​ដែល​មាន​ទី​តាំង​ផ្ទះ​លេខ​ ៦០​ មហា​វិថី​ព្រះ​នរោត្តម ​រាជ​ធានី​ភ្នំពេញ​។ ​ភ្ញៀវ​កិត្តិយស​ដែល​អញ្ជើញ​ចូល​រួម​ក្នុង​កម្មវិធី​នេះ​រួម​មាន​៖​ គណៈ​គ្រប់​គ្រង​ធនាគារ និង​បុគ្គលិក​ទាំងអស់​ជា​មួយ​នឹង​ការ​សម្តែង​នូវ​សិល្បៈ​ ប្រពៃណី​ ​និង​ផ្តល់​ជូន​នូវ​ប័ណ្ណ​សរ​សើរ​ដល់​បុគ្គលិក​ឆ្នើម​ដែល​បាន​រួម​រស់​យូរ​អង្វែង​ជា​មួយ​ធនាគារ​។ ​លើស​ពី​នេះ​ទៅ​ទៀត​បន្ទាប់​ពី​បញ្ចប់​កម្មវិធី​ ធនាគារ​បាន​រៀប​ចំ​កម្ម​វិធី​ពិសារ​ភោជនី​អាហារ​រួម​គ្នា​រវាង​គណៈ​គ្រប់​គ្រង​ និង​បុគ្គលិក​ទាំង​អស់​ដើម្បី​បង្កើន​នូវ​មិត្ត​ភាព​ ​និង​ភាព​ស្និត​ស្នាល​ឱ្យ​កាន់​តែ​ស្អិត​រមួត​ជាង​មុន​បន្ថែម​ទៀត​។​

កម្មវិធីគម្រប់ខួប ៨ ឆ្នាំនៃការបង្កើតធនាគារ សាខមប៊ែង ខេមបូឌា

អស់​រយៈ​ពេល​៨​ឆ្នាំ​មក​ហើយ​ចាប់​តាំង​ពី​ធនាគារ​ សាខមប៊ែង​ ខេមបូឌា​​ ចាប់​ផ្តើម​ដំណើរ​ការ​ក្នុង​ទី​ផ្សារ​ឥណទាន​នៃ​ប្រទេស​កម្ពុជា​។ ​ចាប់​ផ្តើម​ពី​ទី​តាំង​ប្រតិ​បត្តិ​ការ​ចំនួន​ ១​ ក្នុង​ឆ្នាំ ​២០០៩​ បច្ចុប្បន្ន​នេះ ​ធនាគារ​ សាខមប៊ែង ​ខេមបូឌា​ មាន​ទី​ស្នាក់​ការ​កណ្តាល​ចំនួន​ ១​ សាខា​ចំនួន ​៥​ នៅ​ទី​ក្រុង​ភ្នំពេញ​ សាខា​ចំនួន​១ ​នៅ​ខេត្ត​កំពង់​ចាម​ និង​សាខា​ចំនួន​ ១ នៅ​ខេត្ត​កណ្តាល​។​ ដោយ​ទទួល​បាន​នូវ​ការ​គាំ​ទ្រ​ពី​សំណាក់​ និង​សម្លឹង​ឃើញ​នូវ​សក្តា​នុ​ពល​វិស័យ​សេដ្ឋកិច្ច​នៅ​ខេត្ត​សៀមរាប ​ធនាគារ​ សាខមប៊ែង​ ខេមបូឌា​ មាន​ផែន​ការ​បង្កើន​បណ្តាញ​ប្រតិបត្តិការ​របស់​ខ្លួន​នៅ​ខេត្ត​សៀមរាប​ក្នុង​ខែ​កញ្ញា​ឆ្នាំ​២០១៧​។​ សញ្ញា​នៃ​ការ​រីក​ចម្រើន​នេះ​គឺ​អាស្រ័យ​ដោយ​ទទួល​បាន​ការ​គាំ​ទ្រ​ពី​សំណាក់​អតិថិជន​ហើយ​ធនាគារ​ សាខមប៊ែង​ ខេមបូឌា​ សូម​ថ្លែង​អំណរ​គុណ​ដល់​អតិថិ​ជន​ទាំង​អស់​ដែល​តែង​តែ​ជួយ​គាំ​ទ្រ​ជឿ​ជាក់​ធនាគារ​ក្នុង​រយៈ​កាល​កន្លង​មក​ ហើយ​យើង​ខ្ញុំ​សង្ឃឹម​យ៉ាង​មុត​មាំ​ថា​អតិថិជន​ទាំង​អស់​នឹង​បន្ត​គាំ​ទ្រ​ប្រើ​ប្រាស់​ផលិត​ផល​សេវា​កម្ម​របស់​ធនាគារ​យើង​ខ្ញុំ​បន្ត​ទៀត​។

កម្មវិធីគម្រប់ខួប ៨ ឆ្នាំនៃការបង្កើតធនាគារ សាខមប៊ែង ខេមបូឌា​

ចែករំលែកទៅកាន់ :

បិទ ​០២៣ ២២៣ ៤២៣ ថ្លៃសេវា អត្រាការប្រាក់ អត្រាប្តូរប្រាក់ ស្នើសុំឥណទាន ផ្ដល់មតិយោបល់ ឱកាសការងារ កម្មវិធីប្រូម៉ូសិន បណ្តាញ​ប្រតិបត្តិការ
Close 023 223 432 Exchange Rate Fee Interest Rate Branch Location Promotions Recruitment Feedback Registration Loan