ព័ត៌មាន

ប្រភេទ

ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី រៀបចំការប្រកួតបាល់ទាត់ពានរង្វាន់ សាខមប៊ែង ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី២០១៨

នៅថ្ងៃទី ១០ ខែ​ មេសា ឆ្នាំ ២០១៨

ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ដែល​នឹង​ខិត​ជិត​ចូល​មក​ដល់ និង​ដើម្បី​បង្កើន​ភាព​ស្និទ្ធស្នាល​រវាង​បុគ្គលិក និង​បុគ្គលិក បុគ្គលិក និង​ថ្នាក់​ដឹក​នាំ ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី បាន រៀប​ចំ​កម្មវិធី​ប្រកួត​បាល់​ទាត់​ពាន​រង្វាន់​សាខមប៊ែង ចាប់​ពី​ថ្ងៃ​ទី ២៦ ខែ​មីនា ឆ្នាំ​២០១៨ រហូត​ដល់​ថ្ងៃ​ទី០៥ ខែមេសា ឆ្នាំ២០១៨ ជា​រៀង​រាល់​ថ្ងៃ​ចន្ទ និង​ថ្ងៃ​ព្រហស្បតិ៍ នៅវេលាម៉ោង ៦ល្ងាច។ តាម​រយៈ​ការ​ប្រកួត​នេះ​ដែរ បុគ្គលិក​ធនាគារ​សាខមប៊ែង​ខេមបូឌា បាន​បង្កើត​នូវ​ទី​លាន​ប្រកួត​មួយ​ដែល​ប្រកប​ដោយ​ភាព​សប្បាយរីករាយ​មាន​ការ​សហការ​គ្នា និង​មាន​ភាព​ស្និទ្ធស្នាល។ នៅ​ក្នុង​ពេល​ខាង​មុខ ថ្នាក់​ដឹក​នាំ​ធនាគារ សាខមប៊ែង ខេមបូឌា នឹង​បន្ត​បង្កើត​ជា​កម្មវិធី​កីឡា​កម្សាន្ត​សប្បាយៗ និង​មាន​អត្ថប្រយោជន៍​សម្រាប់​បុគ្គលិក​ក្រោយ​ពី​ធ្វើការងារ​ស្មុគស្មាញ​ពេញ​មួយ​ថ្ងៃ។

ការសម្តែងសិល្បះរបស់បុគ្គលិក ធនាគារ សាខមប៊ែង ខេមបូឌាក្នុងកម្មវិធីបើកការប្រកួតបាល់ទាត់
ការសម្តែងសិល្បៈរបស់បុគ្គលិក ធនាគារ សាខមប៊ែង ខេមបូឌា ក្នុងកម្មវិធីបើកការប្រកួតបាល់ទាត់

កម្មវធីបើកការប្រកួតបាល់ទាត់ពានរង្វាន់សាខមប៊ែង
កម្មវធីបើកការប្រកួតបាល់ទាត់ពានរង្វាន់សាខមប៊ែង

កម្រងរូបថតអនុស្សាវរីយរវាងកីឡាករ និងអ្នកគាំទ្រ
កម្រងរូបថតអនុស្សាវរីយ៍រវាងកីឡាករ និងអ្នកគាំទ្រ

ក្រុមដែលទទួលបានពានរង្វាន់ក្នុងការប្រកួតបាល់ទាត់ពានរង្វាន់សាខមប៊ែង
ក្រុមដែលទទួលបានពានរង្វាន់ក្នុងការប្រកួតបាល់ទាត់ពានរង្វាន់សាខមប៊ែង

ចែករំលែកទៅកាន់៖

បិទ ​០២៣ ២២៣ ៤២៣ ថ្លៃសេវា អត្រាការប្រាក់ អត្រាប្តូរប្រាក់ ស្នើសុំឥណទាន ផ្ដល់មតិយោបល់ ឱកាសការងារ កម្មវិធីប្រូម៉ូសិន បណ្តាញ​ប្រតិបត្តិការ
Close 023 223 432 Exchange Rate Fee Interest Rate Branch Location Promotions Recruitment Feedback Registration Loan