ព័ត៌មាន

ប្រភេទ

ធនាគារ សាខមប៊ែង ខេមបូឌា បានរៀបចំសិក្ខាសាលាស្តីពីជំនាញផ្នែកលក់

នៅថ្ងៃទី៦ ខែ​វិច្ឆិកា ឆ្នាំ២០២៣

នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ ធនាគារ សាខមប៊ែង ខេមបូឌា បានរៀបចំសិក្ខាសាលាស្តីពីជំនាញផ្នែកលក់ ដោយមាន លោក Chhoun Chhen – អគ្គនាយករង ធនាគារ សាខមប៊ែង ខេមបូឌា និងលោក Song Nam Khorng – ប្រធាននាយកដ្ខានអាជីវកម្ម ជាវាគ្មិនចែករំលែកក្នុងកម្មវិធី និងវត្តមានចូលរួមពីគណៈអគ្គនាយក និងបុគ្គលិកផ្នែកលក់ទាំង ៩ សាខា ព្រមទាំងនាយកដ្ឋានអាជីវកម្មនៅការិយាល័យកណ្តាលផងដែរ។

សិក្ខាសាលាផ្តោតសំខាន់ទៅលើគោលដៅនៃការជួយបុគ្គលិកក្នុងវិស័យអាជីវកម្មឱ្យយល់ច្បាស់អំពីសមត្ថភាពផ្នែកលក់ និងនិន្នាការលក់បែបទំនើបទាន់សម័យ សារៈសំខាន់នៃវិធីសាស្រ្តលក់ ក៏ដូចជាជំហាននីមួយៗក្នុងដំណើរការលក់ប្រកបដោយវិជ្ជាជីវៈ។

ជាកិច្ចចាប់ផ្តើមនៃកម្មវិធី លោក Phung Thai Phung – អគ្គនាយក បានធ្វើសេចក្តីថ្លែងការណ៍ដោយសង្កត់ធ្ងន់លើសារៈសំខាន់ និងភាពបន្ទាន់នៃការបំពាក់បំប៉នបន្ថែមនូវចំណេះជំនាញ ដើម្បីថែរក្សា និងពង្រីកអតិថិជនដល់បុគ្គលិកទាំងអស់ និងសង្ឃឹមថា ជាមួយការយកចិត្តទុកដាក់ រៀបចំនូវខ្លឹមសារនៃកម្មវិធីរបស់ក្រុមការងារ កម្មវិធីចែករំលែកនឹងនាំមកនូវចំណេះដឹង និងបទពិសោធន៍ដែលមានប្រយោជន៍បន្ថែមទៀត ដើម្បីឱ្យបុគ្គលិកផ្នែកលក់អាចអនុវត្តប្រកបដោយទំនុកចិត្តក្នុងការងារលក់ប្រចាំថ្ងៃ និងសម្រេចបាននូវគោលដៅដែលបានកំណត់ ទន្ទឹមនឹងនោះជួយអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន ភាពក្លាហាន ស្វាហាប់របស់បុគ្គលិកផ្នែកលក់មួយរូប។ សិក្ខាសាលានេះជាវគ្គដំបូងទាក់ទងនឹងវិស័យការលក់ ដែលត្រូវបានធនាគារ រៀបចំធ្វើឡើងជាបន្តបន្ទាប់ទៀត នាពេលខាងមុខ។

បន្ទាប់ពីនោះ លោក Chhoun Chhen បានធ្វើបទបង្ហាញអំពីខ្លឹមសារនៃការយល់ដឹងត្រឹមត្រូវអំពីសមត្ថភាពការលក់ និងនិន្នាការលក់បែបទំនើប ទាន់សម័យ។ តាមលំនាំនៃខ្លឹមសារ ដូចជាការកំណត់អតិថិជនដែលមានស្រាប់ អតិថិជនសក្តានុពល កំណត់តាមតម្រូវការរបស់ក្រុមអតិថិជននីមួយៗសម្រាប់ផលិតផល និងសេវាកម្មរបស់ធនាគារ និងវិធីសាស្ត្រជំរុញការចែករំលែកនូវតម្រូវការពីអតិថិជន ដើម្បីអាចផ្តល់នូវដំណោះស្រាយសមស្រប ។ល។ បុគ្គលិកផ្នែកលក់ កាន់តែយល់ស៊ីជម្រៅទៅក្នុងខ្លឹមសារដែលបានចែករំលែក ពីមួយជំហានទៅមួយជំហាន តាមរយៈការសាកសួរសំណួរ ចម្លើយ បង្កើតឧទាហ៍ជាមួយស្ថានភាពនានាដែលអាចកើតមាននៅពេលអនុវត្តជាក់ស្តែង បានបង្កើននូវបរិយាកាសភាពរស់រវើក ក៏ដូចជាផ្តល់ភាពងាយស្រួលក្នុងការចាប់យកនូវខ្លឹមសារចំណេះដឹងដែលបានចែករំលែក ដើម្បីអាចយកមកអនុវត្តជាក់ស្តែងក្នុងការលក់នៃបុគ្គលិកគ្រប់រូប។

សិក្ខាសាលាបានបន្ត ជាមួយការចែករំលែករបស់លោក Song Nam Khorng អំពីដំណើរការលក់ប្រកបដោយវិជ្ជាជីវៈ។ ជំហាននៃដំណើរការលក់ មុនពេលលក់ – ក្នុងពេលលក់ – ក្រោយពេលលក់ និងចាប់តាំងដំណាក់កាលនៃការផ្តើមទំនាក់ទំនងជាមួយអតិថិជនលើកដំបូង រហូតដល់ជំហានបិទការលក់ គឺសុទ្ធសឹងតែត្រូវបានចែករំលែកដោយអស់ពីចិត្ត ប្រកបដោយភាពលម្អិតលម្អន់ និងបណ្តាសំណួរត្រូវបានចោទសួរ ដើម្បីធានាថារាល់ “បុគ្គលិកផ្នែកលក់របស់ធនាគារ សាខមប៊ែង ខេមបូឌា” ចាប់យកបានត្រឹមត្រូវ និងពេញលេញនូវវិធីសាស្រ្តអនុវត្តច្បាស់លាស់ និងមានប្រសិទ្ធភាពក្នុងកាលៈទេសៈពិតជាក់ស្តែង។ នេះហើយជា គោលបំណងដ៏ធំមួយ នៃកម្មវិធីចែករំលែកផងដែរ។


សិក្ខាសាលានេះបានប្រព្រឹត្តទៅក្នុងបរិយាកាសសប្បាយរីករាយ ហើយក៏មានការផ្ចិតផ្ចង់ យកចិត្តទុកដាក់ខ្ពស់ និងទទួលបានការចូលរួមយ៉ាងសកម្ម និងស្វាហាប់ពី បុគ្គលិកផ្នែកលក់ក្នុងស្មារតីស្ថាបនា ចោទជាសំណួរ និងចម្លើយ ដើម្បីរួមគ្នាចែករំលែកចំណេះដឹង ជំនាញ បទពិសោធន៍ក្នុងការលក់ ជាពិសេសការផ្លាស់ប្តូរនិន្នាការលក់ក្នុងយុគសម័យ ព័ត៌មានវិទ្យាអភិវឌ្ឍជឿនលឿន និងខ្លាំងក្លា ដូចនាពេលបច្ចុប្បន្ន។

ដូចលោក Sean Sitha នាយកសាខាព្រះនរោត្តម បានមានមតិថា៖ “ប្រធានបទនៃវគ្គចែករំលែកមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អ្នកលក់ វាបាននាំមកនូវចំណេះដឹងដ៏មានប្រយោជន៍ក្នុងការលក់ ដែលជាបទពិសោធន៍ត្រូវបានចងក្រងពីបណ្តាអ្នកលក់ជោគជ័យ បានដាក់ឱ្យអនុវត្តនូវរបៀបរៀបចំការលក់ប្រកបដោយវិជ្ជាជីវៈ។ សង្ឃឹមថានៅពេលខាងមុខនេះ នឹងមានវគ្គចែករំលែកដ៏មានប្រយោជន៍បន្ថែមដូចនេះទៀត។”

លោកស្រី Sum Samey – ប្រធាននាយកដ្ឋានគណនេយ្យ និងបេឡា នៃសាខាផ្សារហេងលី ដែលបានចូលរួមសិក្ខាសាលា បានចែករំលែកផងដែរថា៖ “សិក្ខាសាលានេះល្អណាស់សម្រាប់បុគ្គលិកផ្នែកលក់ ខ្លឹមសារបទបង្ហាញគឺល្អ បើអាចចូលរួមសិក្ខាសាលាអំពីប្រធានបទដែលស៊ីជម្រៅបែបនេះ បានកាន់តែច្រើន គឺពិតជាល្អមែនទែន»។


ជាមួយនឹងការវាយតម្លៃដ៏ល្អ ពីសំណាក់បុគ្គលិកផ្នែកលក់ ចាប់តាំងពីថ្នាក់គ្រប់គ្រងដល់បុគ្គលិក បានបង្ហាញពីប្រសិទ្ធភាពនៃខ្លឹមសារដែលបានចែករំលែក បានបង្ហាញអំពីជោគជ័យ ដែលក្រុមការងារបានផ្ចិតផ្ចង់ចងក្រង និងរៀបចំឡើង នេះគឺជាកម្លាំងចលករដ៏ធំធេងមួយ សម្រាប់ធនាគារ សាខមប៊ែង ខេមបូឌា បន្តរៀបចំនូវកម្មវិធី សិក្ខាសាលាចែករំលែក ឆ្លើយតប បំពេញតាមតម្រូវការនៃការលើកកម្ពស់សមត្ថភាព កម្លាំងស្នូលនៃក្រុមបុគ្គលិកផ្នែកលក់ ក៏ដូចជាបុគ្គលិកគ្រប់រូបក្នុងចរន្តដំណើរប្រតិបត្តិការ។


ការធ្វើអាជីវកម្មមិនមែនងាយស្រួលនោះទេ វាតម្រូវ និងទាមទារឱ្យមានការតស៊ូ អត់ធ្មត់ និងការខិតខំបឹ្រងប្រែងជាប្រចាំ ដើម្បីកសាងទំនាក់ទំនង និងកសាងទំនុកចិត្តជាមួយអតិថិជន។ ដំណើរដ៏វែងឆ្ងាយពោរពេញដោយឧបសគ្គ ដើម្បីអាចទទួលបានផលដូចអ្វីដែលបានរំពឹងទុក នៅពេលដែលគោលដៅអាជីវកម្មដំបូង លេចចេញរូបរាងជាបណ្តើរៗ ជាការលើកទឹកចិត្ត និងពិតជាមានអត្ថន័យដ៏ធំធេង សម្រាប់បុគ្គលិកផ្នែកលក់ ដើម្បីជំរុញការយកឈ្នះលើឧបសគ្គទាំងឡាយ សម្រេចលើសពីគោលដៅផែនការដែលបានកំណត់។
យើងទន្ទឹងរង់ចាំលទ្ធផលដ៏អស្ចារ្យរបស់ “បុគ្គលិកផ្នែកលក់នៃធនាគារ សាខមប៊ែង ខេមបូឌា” ក្នុងឆ្នាំ២០២៣ ទាំងអស់គ្នា៕

ចែករំលែកទៅកាន់៖

បិទ ​០២៣ ២២៣ ៤២៣ ថ្លៃសេវា អត្រាការប្រាក់ អត្រាប្តូរប្រាក់ ស្នើសុំឥណទាន ផ្ដល់មតិយោបល់ ឱកាសការងារ កម្មវិធីប្រូម៉ូសិន បណ្តាញ​ប្រតិបត្តិការ
Close 023 223 432 Exchange Rate Fee Interest Rate Branch Location Promotions Recruitment Feedback Registration Loan