ព័ត៌មាន

ប្រភេទ

ធនាគារ សាខមប៊េង ខេមបូឌា រៀបចំកម្មវិធីប្រកួតបាល់់ទាត់ពានរង្វាន់ សាខមប៊ែង ខេមបូឌា ឆ្នាំ២០២២

នៅថ្ងៃទី១៤ ខែ​កក្កដា ឆ្នាំ២០២២

ដើម្បីអបអរសាទរខួបទី១៣​ឆ្នាំ របស់ធនាគារ សាខមប៊ែង ខេមបូឌា ព្រមទាំងបង្កើតបានជាទីលានកម្សាន្តមួយដែលប្រកបដោយសុខភាព បង្កើនសាមគ្គីភាព ជម្រុញសម្រេចបានជោគជ័យនូវផែនការអាជីវកម្មឆ្នាំ២០២២ ធនាគារ សាខមប៊ែង ខេមបូឌា បានរៀបចំឡើងនូវការប្រកួតបាល់់ទាត់ពានរង្វាន់ សាខមប៊ែង ខេមបូឌា ឆ្នាំ២០២២ នៅទីលានបាល់ទាត់នៃវិទ្យាល័យព្រះស៊ីសុវត្ថិ។

ក្នុងរដូវកាលនេះផងដែរ មានការចូលរួមប្រកួតពី៤ក្រុម មកពីបណ្តានាយកដ្ឋាន និងសាខានៃធនាគារ សាខមប៊ែង ខេមបូឌា ដែលមានដូចជា ក្រុម Business Loan ក្រុម Mobile Banking ក្រុម Money Transfer និងក្រុម CASA ។
បន្ទាប់ពីមានការប្រកួតយ៉ាងស្វិតស្វាញ ពានជើងឯក Mini Football Cup ឆ្នាំ២០២២ បានទៅក្រុម Mobile Banking ។
ចំណាត់ថ្នាក់ក្រុមមានដូចខាងក្រោម៖
ក្រុមជើងឯក បានទៅក្រុម Mobile Banking
ក្រុមលេខខ២ បានទៅក្រុម Business Loan
ក្រុមលេខខ៣ បានទៅក្រុម Money Transfer និងក្រុម​​ CASA

ចែករំលែកទៅកាន់៖

បិទ ​០២៣ ២២៣ ៤២៣ ថ្លៃសេវា អត្រាការប្រាក់ អត្រាប្តូរប្រាក់ ស្នើសុំឥណទាន ផ្ដល់មតិយោបល់ ឱកាសការងារ កម្មវិធីប្រូម៉ូសិន បណ្តាញ​ប្រតិបត្តិការ
Close 023 223 432 Exchange Rate Fee Interest Rate Branch Location Promotions Recruitment Feedback Registration Loan