ព័ត៌មាន

ប្រភេទ

ធនាគារ សាខមប៊ែង ខេមបូឌា បានរៀបចំកម្មវិធីប្រកួតវាយកុំព្យូទ័រក្រោមប្រធានបទ``Speedy Typing Competition 2021”

នៅថ្ងៃទី១៤ ខែ​កញ្ញា ឆ្នាំ២០២១

ក្នុងគោលបំណងបង្កើត​កម្មវិធីប្រកួតប្រជែងដើម្បីជម្រុញសកម្មភាពប្រឡងប្រណាំងក្នុងអង្គភាព​និងផ្តល់គុណតម្លៃជូនបុគ្គលិកក៏ដូចជាជួយឱ្យបុគ្គលិកក្នុងអង្គភាពរបស់ខ្លួន អាចទទួលបានបទពិសោធន៍ ចំណេះដឹងថ្មីលើបំណិន វាយកុំព្យូទ័រប្រកបដោយល្បឿនលឿន ភាពត្រឹមត្រូវ និងវិធីនៃការបំពេញការងារ ប្រកបដោយជំនាញវិជ្ជាជីវៈ  ចូលរួមពង្រឹងសមត្ថភាព និងប្រសិទ្ធភាពការងារ ថ្មីៗនេះ ធនាគារ សាខមប៊ែង ខេមបូឌា បានរៀបចំកម្មវិធីប្រកួតវាយកុំព្យូទ័រក្រោមប្រធានបទ “Speedy Typing Competition 2021”

ការប្រកួតត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី២៣ ខែសីហា ឆ្នាំ​២០២១ រហូតដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ ជាមួយការចូលរួមយ៉ាងច្រើនកុះករពីបុគ្គលិកគ្រប់ជាន់ថ្នាក់ នៃអង្គភាពមកពីគ្រប់សាខា និងនាយកដ្ឋាននៃធនាគារ សាខមប៊ែង​ ខេមបូឌា។ ជាលក្ខខណ្ឌក្នុងការប្រកួត បេក្ខជនទាំងឡាយត្រូវធ្វើការវាយបញ្ចូលអត្ថបទខ្លីៗ ដែលជាអត្ថបទប្រឡងក្នុងរយៈពេល ៥នាទីក្នុងប្រព័ន្ធផ្ទៃក្នុងនៃធនាគារ សាខមប៊ែង ខេមបូឌា ដោយផ្ទាល់ដើម្បីទទួលបានការផ្តល់ពិន្ទុដោយយោងតាមលក្ខនៈវិនិច្ឆ័យ មួយចំនួនដូចជាល្បឿន(WPM) និងលក្ខនៈវិនិច្ឆ័យ បន្ទាប់បន្សំគឺភាពត្រូវត្រូវនៃអក្ខរាវិរុទ្ធនៃអត្ថបទដែលបេក្ខជនបានធ្វើការវាយបញ្ចូល (Accuracy%)។

បន្ទាប់ពី១សប្តាហ៍នៃការប្រកួតដោយស្វាហាប់ គណៈចាត់តាំងកម្មវិធីបានស្វែងរកឃើញបេក្ខជន៨រួប ដែលមានលទ្ធផលប្រកួតប្រសើជាងគេក្នុងចំណោមបេក្ខជនទាំងឡាយ ដែលបានចូលរួម តំណាងឱ្យស្មារតី ក្លាហានប្រយុទ្ធ របស់យុវវ័យនៃធនាគារ​ សាខមប៊ែង ខេមបូឌា។

សូមអបអរសាទរបេក្ខជនដែលទទួលបានចំណាត់ថ្នាក់ល្អក្នុងវដូវកាលនេះ និងសម្រាប់បេក្ខជនដែលពុំទទួលបានចំណាត់ថ្នាក់ល្អ សូមបន្តការហ្វឹកហាត់ថ្មីបន្ថែមទៀតដើម្បីត្រៀម សមត្ថភាពគ្រប់គ្រាន់សម្រាប់បំណិនវយកុំព្យូទ័រនិងមានឱកាសក្លាយជាអ្នកឈ្នះទទួលបានចំណាត់ថ្នាក់ល្អក្នុងរដូវកាលបន្ទាប់។

ចែករំលែកទៅកាន់៖

បិទ ​០២៣ ២២៣ ៤២៣ ថ្លៃសេវា អត្រាការប្រាក់ អត្រាប្តូរប្រាក់ ស្នើសុំឥណទាន ផ្ដល់មតិយោបល់ ឱកាសការងារ កម្មវិធីប្រូម៉ូសិន បណ្តាញ​ប្រតិបត្តិការ
Close 023 223 432 Exchange Rate Fee Interest Rate Branch Location Promotions Recruitment Feedback Registration Loan