ព័ត៌មាន

ប្រភេទ

ធនាគារ សាខមប៊ែង ខេមបូឌា ឧបត្ថម្ភទឹកអាល់កុលលាងដៃជូនដល់ផ្សារមួយចំនួននៅរាជធានីភ្នំពេញ ដើម្បីចូលរួមបង្ការការពារមេរោគកូវីដ-១៩

នៅថ្ងៃទី២៩ ខែ​មិនា ឆ្នាំ២០២១

ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩ ធនាគារ សាខមប៊ែង ខេមបូឌា បានឧបត្ថម្ភទឹកអាល់កុលលាងដៃជូនដល់គណៈកម្មការផ្សារ មួយចំនួនក្នុងរាជធានីភ្នំពេញ រួមមាន៖ ផ្សារធំថ្មី ផ្សារអូរឫស្សី ផ្សារបឹងកេងកង ផ្សារទួលទំពូង ជាដើម។

ធនាគារ សាខមប៊ែង ខេមបូឌា គោរពតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា យ៉ាងខ្ជាប់ខ្ជួនដើម្បីធានាដល់សុខសុវត្ថិភាពអតិថិជន។ រួមគ្នាអនុវត្តវិធានការ ៣កុំ ៣ការពារ ដើម្បីសុខសុវត្ថិភាពសហគមន៍។

ចែករំលែកទៅកាន់៖