ព័ត៌មាន

ប្រភេទ

សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ដើម្បីអនុវត្តផែនការអាជីវកម្មឆ្នាំ២០២៤

នៅថ្ងៃទី១ ខែ​កុម្ភៈ ឆ្នាំ២០២៤

នៅព្រឹកថ្ងៃអាទិត្យ ទី២៨ ខែមករា ឆ្នាំ២០២៤ ធនាគារ សាខមប៊ែង ខេមបូឌា បានប្រារព្ធដោយជោគជ័យ នូវសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងការអនុវត្តផែនការអាជីវកម្មក្នុងឆ្នាំ២០២៤ នៅសណ្ឋាគារ Sun & Moon Riverside ។



នៅក្នុងអង្គសន្និបាតនេះផងដែរ យើងមានកិត្តិយសទទួលស្វាគមន៍វត្តមាន អស់លោក លោកស្រី ជាថ្នាក់ដឹកនាំនៃធនាគារ សាខមប៊ែង និងអស់លោក លោកស្រីជាសមាជិកក្រុមប្រឹក្សាភិបាល គណៈអគ្គនាយក និងបុគ្គលិកទាំងអស់របស់ធនាគារ សាខមប៊ែង ខេមបូឌា។


ឆ្នាំ២០២៣ ត្រូវបានបញ្ចប់ជាផ្លូវការដោយមានការប្រែប្រួលនិងបញ្ហាប្រឈមសម្រាប់សេដ្ឋកិច្ចពិភពលោកនិយាយជារួម និងប្រទេសកម្ពុជានិយាយដោយឡែក ខណៈពេលដែល ធនាគារ សាខមប៊ែង ខេមបូឌា ក៏ទទួលបាននូវលទ្ធផលគួរឱ្យលើកទឹកចិត្តផងដែរ។ ឈានចូលឆ្នាំ២០២៤ ជាមួយប្រធានបទ “ពង្រឹងប្រតិបត្តិការ និងការបង្កើនល្បឿនអាជីវកម្ម” ថ្នាក់ដឹកនាំនៃធនាគារ សាខមប៊ែង និងធនាគារ សាខមប៊ែង ខេមបូឌា បានចេញគោលនយោបាយផ្តល់នូវដំណោះស្រាយ តម្រង់ទិសសំខាន់ៗ និងការអនុវត្តយ៉ាងខ្លាំងក្លា និងជាពិសេសការផ្តោតសំខាន់ទៅលើដំណោះស្រាយដែលជួយលើកកម្ពស់ និងបង្កើនបទពិសោធន៍ធនាគារឌីជីថលសម្រាប់អតិថិជន។ ឆ្លៀតក្នុងឱកាសនេះផងដែរ ធនាគារ សាខមប៊ែង ខេមបូឌា បានផ្តល់កិត្តិយស និងលិខិតសរសើរដល់បុគ្គលទាំងឡាយដែលបានចូលរួមចំណែកយ៉ាងច្រើន និងសម្រេចបានសមិទ្ធផលដ៏ឆ្នើមក្នុង២០២៣។

































ចែករំលែកទៅកាន់៖

បិទ ​០២៣ ២២៣ ៤២៣ ថ្លៃសេវា អត្រាការប្រាក់ អត្រាប្តូរប្រាក់ ស្នើសុំឥណទាន ផ្ដល់មតិយោបល់ ឱកាសការងារ កម្មវិធីប្រូម៉ូសិន បណ្តាញ​ប្រតិបត្តិការ
Close 023 223 432 Exchange Rate Fee Interest Rate Branch Location Promotions Recruitment Feedback Registration Loan