ព័ត៌មាន

ប្រភេទ

អបអរសាទរគម្រប់ខួប១២ឆ្នាំរបស់ធនាគារ សាខមប៊ែង ខេមបូឌា

នៅថ្ងៃទី២៣ ខែ​មិថុនា ឆ្នាំ២០២១

ធនាគារ សាខមប៊ែង ខេមបូឌា ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ​២០០៩ ជាធនាគារមានដើមទុន១០០%ពីបរទេសដំបូងគេរបស់ប្រទេសវៀតណាម បានបណ្តាក់ទុនវិនិយោគនៅប្រទេសកម្ពុជា។ អស់រយៈ១២ឆ្នាំមានវត្តមាននៅប្រទេសកម្ពុជា ធនាគារ សាខមប៊ែង ខេមបូឌា កាន់តែបញ្ជាក់ពីតម្លៃនិងជំហរយ៉ាងរឹងមាំរបស់ខ្លួនជាធនាគារលក់រាយ ស្វាហាប់ ទទួលជោគជ័យនៅក្នុងប្រទេសកម្ពុជា។ គិតមកទល់បច្ចុប្បន្ន ធនាគារ សាខមប៊ែង ខេមបូឌា បានពង្រីកបណ្តាញប្រតិបត្តិជាមួយការិយាល័យកណ្តាលចំនួន១ និងសាខាចំនួន៩ បម្រើជូនអតិថិជនសរុបជាង ២១,០០០នាក់ ដែលបណ្តាញប្រតិប្តិការទាំងនោះស្ថិតក្នុងដំបន់ទីប្រជុំជននៃប្រទេសកម្ពុជា។

ធនគារ សាខមប៊ែង ខេមបូឌា បានផ្តល់ជូនផលិតផល និងសេវាកម្មយ៉ាងសម្បូរបែបសមស្របជាមួយនឹងតម្រូវការរបស់អតិថិជនគ្រប់ប្រភេទ។  ក្នុងនោះផលិតផលប្រាក់បញ្ជើជាមួយនឹងអត្រាការប្រាក់ខ្ពស់ និងភាពបត់បែនក្នុងជម្រើសទទួលយកការប្រាក់ ដូចជាប្រាក់បញ្ញើមានកាលកំណត់បត់បែន ប្រាក់បញ្ញើព្រីមៀម និងប្រាក់បញ្ញើអនាគត ជាដើម។ ទន្ទឹមជាមួយគ្នានេះ ផលិតផលផ្តល់កម្ចីមួយចំនួនក៏ទទួលបានការស្រឡាញ់ពេញចិត្តពីអតិថិជនជាច្រើន ដែលមានដូចជាឥណទានអាជីវកម្ម  ឥណទានសម្រាប់ប្រើប្រាស់ ឥណទានគេហដ្ឋាន ឥណទានទិញរថយន្ត និងឥណទានផ្សារ រួមជាមួយផលិតផលផ្តល់កម្ចីផ្សេងៗជាច្រើនទៀត។ មិនត្រឹមតែប៉ុណ្ណោះធនាគារ សាខមប៊ែងបានផ្តល់សេវាកម្មប្រកបដោយទំនុកចិត្ត ជាពិសេសនោះគឺ​ សេវាផ្ទេរប្រាក់រហ័សបំផុត បានក្លាយជាជម្រើសដ៏ឆ្លាតវៃរបស់អតិថិជន សម្រាប់ការផ្ទេរប្រាក់ទៅក្នុងនិងក្រៅស្រុក ព្រោះមានភាពងាយស្រួល សេវាល្អ និងការផ្តល់ជូនផ្សេងៗជាច្រើនទៀត។

ជាមួយគោលដៅយុទ្ធសាស្ត្រអភិវឌ្ឍខ្លួនក្លាយជាធនាគារឌីជីថល  ធនាគារ សាខមប៊ែង ខេមបូឌា បានដាក់ឱ្យប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបចុងក្រោយបំផុតនៅក្នុងប្រតិបត្តិការជាច្រើន និងការគ្រប់គ្រងធនគារទាំងមូលផងដែរ។ ដោយឡែកនៅក្នុងឆ្នាំ២០២០ ធនាគារ​ សាខមប៊ែង ខេមបូឌា បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការកម្មវិធីធនាគារទូរសព្ទចល័តដែលមានឈ្មោះថា SC mBanking ត្រូវបានទទួលស្គាល់ ជាកម្មវិធីដ៏លេចធ្លោ ព្រោះបានក្លាយជាជំនួយការដ៏ប្រសើរ បង្កើតភាពងាយស្រួល ភាពបត់បែននិងកាត់បន្ថយពេលវេលាធ្វើប្រតិបត្តិការដោយមិនចាំបាច់កាន់ធនាគារធ្វើប្រតិបត្តិការដោយផ្ទាល់។

ក្នុងដំណាក់កាលដ៏លំបាកដែលបណ្តាលមកពីជម្ងឺកូវីដ-១៩​  ធនាគារ សាខមប៊ែង ខេមបូឌា បានមានសកម្មភាពឆ្លើយតបយ៉ាងទាន់ពេលវេលាដោយបានផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុជាច្រើនជួយរំលែកសម្ពាធទុក្ខដែលអតិថិជនកំពុងប្រឈមដូចជាការចរចាការប្រាក់ ការរៀបចំឡើងវិញនូវឯកសារឥណទាន ការសកម្មចូលរួមឧប្តម្ភផ្តល់ជំនួយជូនសហគមន៍ ដើម្បីរំលែកក្តីទុក្ខលំបាកជូនប្រជាជនក្នុងគ្រាអាសន្នមួយនេះ ហើយនេះក៏ជាការសន្យាដ៏មុតមាំ «អភិវឌ្ឍឆ្ពោះទៅមុខទាំងអស់គ្នា» របស់ធនាគារ​ សាខមប៊ែង ខេមបូឌា ទៅកាន់អតិថិជនរបស់ខ្លួនផងដែរ។

ក្នុងឱកាសគម្រប់ខួបអនុស្សាវរីយ៍ ១២ឆ្នាំនៃការបង្កើតរបស់ខ្លួន ធនាគារ សាខមប៊ែង ខេមបូឌា បានដាក់ឱ្យដំណើរការកម្មវិធីប្រូម៉ូសិនពិសេសជាមួយប័ណ្ណឥណទាន វីសា សាខមប៊ែង។ ម្ចាស់ប័ណ្ណថ្មីនឹងទទួលបានការឥតគិតកម្រៃសេវាប្រចាំឆ្នាំក្នុងឆ្នាំដំបូងថែមទាំងទទួលបានទឹកប្រាក់ត្រឡប់វិញ ២០% ក្នុងប្រតិបត្តិការលើកដំបូង។ ជាពិសេសឱកាសទទួលបានប័ណ្ណទិញទំនិញតម្លៃ $៥០ជាច្រើនរង្វាន់ជូនដល់ម្ចាស់ប័ណ្ណទាំងឡាយណាដែលមានតម្លៃប្រតិបត្តិការសរុបខ្ពស់ជាងគេ និងព្រមជាមួយការបញ្ចុះតម្លៃ ៥០%លើកម្រៃសេវាភ្ជាប់គម្រោងបង់រំលស់អត្រាការប្រាក់០%ទៀតផង។

ជាចុងក្រោយធនាគារ សាខមប៊ែង ខេមបូឌា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់ធនាគារជាតិនៃកម្ពុជា អាជ្ញាធរមានសមត្ថកិច្ច អតិថិជន និងដៃគូអាជីវកម្មទាំងឡាយដែលតែងតែយកចិត្តដាក់ ជឿជាក់ និងរួមដំណើរជារៀងរហូតមកជាមួយធនាគារ សាខមប៊ែង ខេមបូឌា ដើម្បីអភិវឌ្ឍឆ្ពោះទៅមុខទាំងអស់គ្នាអស់រយៈពេល ១២ឆ្នាំកន្លងមកនៅលើប្រទេសដ៏ស្រស់ស្អាតមួយនេះ។

ចែករំលែកទៅកាន់៖

បិទ ​០២៣ ២២៣ ៤២៣ ថ្លៃសេវា អត្រាការប្រាក់ អត្រាប្តូរប្រាក់ ស្នើសុំឥណទាន ផ្ដល់មតិយោបល់ ឱកាសការងារ កម្មវិធីប្រូម៉ូសិន បណ្តាញ​ប្រតិបត្តិការ
Close 023 223 432 Exchange Rate Fee Interest Rate Branch Location Promotions Recruitment Feedback Registration Loan