ព័ត៌មាន

ប្រភេទ

ធនាគារ សាខមប៊ែង ខេមបូឌា ឧបត្ថម្ភ គ្រឿងឧបភោគបរិភោគ ម៉ាស់ អាល់កុល និងទឹកសុទ្ធ ជូនដល់គ្រួសារមានជីវភាពក្រីក្រនៅភ្នំពេញ ខេត្តសៀមរាប និងខេត្តកំពុងចាម ក្នុងអំឡុងពេលរីករាលដាលនៃជម្ងឺកូវីដ១៩។

នៅថ្ងៃទី១៤ ខែ​ឧសភា ឆ្នាំ២០២១

ព្រឹកថ្ងៃសុក្រ ទី៣០ ខែមេសា ឆ្នាំ ២០២១ នៅសាលាខណ្ឌដូនពេញ ធនាគារ សាខមប៊ែង ខេមបូឌា បានឧបត្ថម្ភអង្ករចំនួន ៤តោន ជូនដល់ក្រុមគ្រួសារមានជីវភាពក្រីក្រដែលជួបការលំបាកក្នុងអំឡុងពេលនៃការផ្ទុះរាលដាលនៃជម្ងឺកូវីដ១៩ និងការបន្តអនុវត្តវិធានការបិទខ្ទប់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែឧសភា ឆ្នាំ២០២១ ធនាគារ សាខមប៊ែង ខេមបូឌា សាខាអូឡាំពិក បានឧបត្ថម្ភ ម៉ាស់ អាល់កុល និងទឹកសុទ្ធ ជូនដល់ក្រុមគ្រួសារមានជីវភាពក្រីក្រ និងជួបការលំបាកក្នុងអំឡុងពេលនៃការផ្ទុះរាលដាលនៃជម្ងឺកូវីដ១៩ ឆ្លងតាមរយៈសាលាខណ្ឌ ៧មករា រាជធានីភ្នំពេញ។

ថ្មីៗនេះ ធនាគារ សាខមប៊ែង ខេមបូឌា  សាខាខេត្តសៀមរាប និងសាខាខេត្តកំពង់ចាម បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ម៉ាស់ អាល់កុល និងទឹកសុទ្ធ ជូនដល់ក្រុមគ្រួសារដែលមានជីវភាពលំបាកស្ថិតនៅបណ្តាខេត្ត សៀមរាប និងខេត្តកំពង់ចាម។

ធនាគារ សាខមប៊ែង ខេមូឌា សូមចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ ដើម្បីសុវត្ថិភាពរបស់ប្រជាជនកម្ពុជាទូទាំងប្រទេស។

ចែករំលែកទៅកាន់៖

បិទ ​០២៣ ២២៣ ៤២៣ ថ្លៃសេវា អត្រាការប្រាក់ អត្រាប្តូរប្រាក់ ស្នើសុំឥណទាន ផ្ដល់មតិយោបល់ ឱកាសការងារ កម្មវិធីប្រូម៉ូសិន បណ្តាញ​ប្រតិបត្តិការ
Close 023 223 432 Exchange Rate Fee Interest Rate Branch Location Promotions Recruitment Feedback Registration Loan