២០២២

By: Sacombank Team

បច្ចុប្បន្នភាពជោគជ័យ និងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធធនាគារស្នូល T24 R21 នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ធនាគារ សាខមប៊ែង ខេមបូឌា ធ្វើបបច្ចុប្បន្នភាពជោគជ័យ និងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធធនាគារស្នូល T24 R21 ដោយជោគជ័យ។ ធនាគារ សាខមប៊ែង ខេមបូឌា និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៊ិឈិ ឡាយហ្វ៍ បានរៀបចំកម្មវិធីគម្រប់ខួប១ឆ្នាំសម្រាប់ភាពជាដៃគូអាជីវកម្មរវាងក្រុមហ៊ុនទាំងពីរ រួមទាំង ការផ្តល់ពានរង្វាន់ដល់សាខាឆ្នើម ភ្នំពេញ ថ្ងៃពុធ ទី១៨ ខែឧសភា...

Read More

២០២១

By: Sacombank Team

អបអរសាទរគម្រប់ខួប ១២ឆ្នាំ របស់ធនាគារ សាខមប៊ែង ខេមបូឌា ធនាគារ សាខមប៊ែង ខេមបូឌា ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៩ ជាធនាគារមានដើមទុន១០០%ពីបរទេសដំបូងគេរបស់ប្រទេសវៀតណាម បានបណ្តាក់ទុនវិនិយោគនៅប្រទេសកម្ពុជា។ អស់រយៈ១២ឆ្នាំមានវត្តមាននៅប្រទេសកម្ពុជា ធនាគារ សាខមប៊ែង ខេមបូឌា កាន់តែបញ្ជាក់ពីតម្លៃនិងជំហរយ៉ាងរឹងមាំរបស់ខ្លួនជាធនាគារលក់រាយ ស្វាហាប់ ទទួលជោគជ័យនៅក្នុងប្រទេសកម្ពុជា។ គិតមកទល់បច្ចុប្បន្ន ធនាគារ សាខមប៊ែង ខេមបូឌា បានពង្រីកបណ្តាញប្រតិបត្តិជាមួយការិយាល័យកណ្តាលចំនួន១ និងសាខាចំនួន៩ បម្រើជូនអតិថិជនសរុបជាង ២១,០០០នាក់ ដែលបណ្តាញប្រតិប្តិការទាំងនោះស្ថិតក្នុងដំបន់ទីប្រជុំជននៃប្រទេសកម្ពុជា។

Read More

២០២០

By: Sacombank Team

ដាក់ឱ្យប្រើប្រាស់ជាផ្លូវការកម្មវិធីធនាគារចល័ត SC mBanking នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ធនាគារ សាខមប៊ែង ខេមបូឌា បានដាក់ឱ្យដំណើរការជាផ្លូវការកម្មវិធីធនាគារចល័ត SC mBanking ជាមួយបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់។ ជាមួយកម្មវិធី SC mBanking លោកអ្នកអាចពិនិត្យមើលព័ត៌មានគណនីរបស់ខ្លួន អាចធ្វើប្រតិបត្តិការតាមអនឡាញបានយ៉ាងងាយស្រួល និងទទួលបានព័ត៌មានអំពីប្រតិបត្តិការដែលកំពុងតែដំណើរការយ៉ាងរហ័សទាន់ចិត្ត។ កម្មវិធីនេះមិនត្រឹមតែប្រជុំនូវមុខងារទាំងអស់នៃសេវាកម្ម Internet Banking ប៉ុណ្ណោះទេ វាថែមទាំងអនុញ្ញាតឱ្យអតិថិជនអាចគ្រប់គ្រងគណនី ប័ណ្ណបានយ៉ាងងាយ និងផ្ទេរប្រាក់ទៅក្នុង និងក្រៅប្រព័ន្ធនៃធនាគារ សាខមប៊ែង ខេមបូឌា...

Read More

២០១៩

By: Sacombank Team

ខួប ១០ ឆ្នាំនៃការបង្កើតធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី ដោយមានការអនុញ្ញាតពី គណៈគ្រប់គ្រងធនាគារមេ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី បានរៀបចំដោយជោគជ័យ នូវ​ខួបអនុស្សាវរីយ៍ ១០ឆ្នាំ នៃការបង្កើតធនាគារ​ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី ។ ១០ឆ្នាំកន្លងផុតទៅ ចាប់ពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៩ ធនាគារ សាខមប៊ែង បានបើក​សម្ពោធ​​សាខាភ្នំពេញ...

Read More

២០១៨

By: Sacombank Team

ពិធីសម្ពោធសាខាព្រះនរោត្តម បន្ទាប់ពីបានទទួលការអនុញ្ញាត និងអាជ្ញាប័ណ្ណធ្វើ​ប្រតិបត្តិ​ការធនាគារពីធនាគារជាតិ​នៃកម្ពុជា នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី បាន​ប្រា​រព្ធកម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់​នូវ សាខា​ព្រះនរោត្តម ដែល​ជាសាខាស្ថិតក្នុង​ការ​រិយាល័យ​កណ្តាល​របស់​ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី។ ​សាខា​​នេះត្រូវបានផ្តាច់​ចេញ​ពីនាយកដ្ឋានផ្សេងៗ​នៃ​ការិ​យា​ល័យ​កណ្តាល ក្នុង​​គោលបំណង​ពង្រឹង​គុណ​ភាព​​ក្នុងការថែទាំក៏​ដូចជា​ការផ្តល់សេវាកម្ម និង​បំពេញ​​តម្រូវ​​ការ​ដល់​អតិថិជន​អំពីប្រតិបត្តិការ​ធនាគារតាម​​រយៈ​ការបង្កើតផលិតផលថ្មីៗ​សម្រាប់អតិថិជន។

Read More

២០១៧

By: Sacombank Team

ពិធីសម្ពោធសាខាខេត្តសៀមរាប ក្នុង​គោល​បំណង​ពង្រីក​បណ្តាញ​ប្រតិបត្តិការ សេវាកម្ម​ធនាគារ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា នៅ​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ២០១៧ ធនាគារ សាខមប៊ែង ខេមបូឌា បាន​សម្ពោធ​ដាក់​ឲ្យ​ដំណើរ​ការ​សាខា​ខេត្ត​សៀមរាប ដែល​មាន​ទី​តាំង​ផ្ទះ​លេខ ០៦៦៥ ផ្លូវ​ជាតិ​លេខ​៦ សង្កាត់​ស្លាក្រាម ខេត្ត​សៀមរាប។ ការបង្កើតមជ្ឈមណ្ឌលផ្តល់កម្ចីផ្សារនៅសាខាអូឡាំពិក ធនាគារ សាខមប៊ែង ខេមបូឌា បាន​ធ្វើ​ការ​បង្កើត​មជ្ឈមណ្ឌល​ផ្តល់​កម្ចី​ផ្សារ​នៅ​សាខា​អូឡាំពិក ដោយ​ធ្វើ​ការ​រួម​បញ្ចូល​គ្នា​នូវ​កម្ចី​ផ្សារ​របស់​សាខា​អូឡាំពិក សាខា​ព្រះមុនីវង្ស និង​នាយកដ្ឋាន​អាជីវកម្ម។ ដំណើរការប្រព័ន្ធកម្មវិធីប្រឆាំងការសម្អាតប្រាក់ និងប្រតិបត្តិការគួរឲ្យសង្ស័យ ប្រព័ន្ធ​កម្មវិធី​ប្រឆំាង​ការ​សម្អាត​ប្រាក់ និង​ប្រតិបត្តិការ​គួរ​ឲ្យ​សង្ស័យ​របស់ ធនាគារ សាខមប៊ែង...

Read More

២០១៥

By: Sacombank Team

កម្ចីដោយប្រើប្លង់ទន់ធ្វើជាទ្រព្យធានា កម្ចី​ដោយ​ប្រើ​ប្លង់​ទន់​ធ្វើ​ជា​ទ្រព្យ​ធានា​ត្រូវ​បាន​ដាក់​ចេញ​នៅ​ក្នុង​កំឡុង​ត្រី​មាស​ទី​ពីរ​​​​ក្នុង​ឆ្នាំ​២០១២។ ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី ទទួលបានពានរង្វាន់ ធនាគារលក់រាយល្អបំផុតប្រចាំឆ្នាំ២០១៥ ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ២០១៥ ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី មាន​កិត្តិយស​ទទួល​បាន​ពាន​រង្វាន់ ធនាគារ​លក់​រាយ​ល្អ​បំផុត​ប្រចាំ​​ឆ្នាំ​២០១៥ ដែល​រៀប​ចំ​ដោយ International Data Group (IDG)។

Read More

២០១៤

By: Sacombank Team

ជម្រុញការផ្តល់ឥណទានខ្នាតតូច ចាប់​តាំង​ពី​ចុង​ឆ្នាំ ២០១៤ មក ធនាគារ សាខមប៊ែង ខេមបូឌា បាន​កែលម្អ និង​ដាក់​ចេញ​ឲ្យ​ប្រើ​ប្រាស់​នូវ​ផលិត​ផល​ឥណទាន​ប្រើ​ប្រាស់​ថ្មីៗ​ដូចជា ឥណទាន​ទិញ​ផ្ទះ ឥណទាន​ជួសជុល​ផ្ទះ ឥណទាន​ទិញ​ឡាន …. ជា​មួយ​នឹង​ការ​ជម្រុញ​ផ្តល់​ឥណទាន​ខ្នាត​តូច​ដោយ​មាន​ការ​ជ្រើស​រើស​ឥណទាន​ផ្សេងៗ​ទៅ​តាម​តម្រូវ​ការ​អតិថិជន​ជា​មួយ​អត្រា​ការ​ប្រាក់​សមរម្យ។ កម្មវិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវប័ណ្ណ ៣ ប្រភេទដល់អតិថិជន នៅ​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ២០១៤ ធនាគារ សាខមប៊ែង ខេមបូឌា បាន​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​នូវ​ប័ណ្ណ ៣ ប្រភេទ ដល់​អតិថិជន រួម​មាន​៖ ប័ណ្ណ​ឥណពន្ធ​ក្នុង​ស្រុក...

Read More

២០១៣

By: Sacombank Team

ថ្ងៃទី០៩  ខែតុលា  ឆ្នាំ២០១៣ ដាក់​ឲ្យ​ប្រើប្រាស់​នូវ​សេវាកម្ម​ធនាគារ​តាម​​អីុនធឺណែត និង​សេវាកម្ម​ធនាគារ​តាម​សារ​ទូរស័ព្ទ ដែល​មាន​លក្ខណៈ​ពិសេស​ជា​ច្រើន និង​ប្រកប​ដោយ​សុវត្ថិភាព​ខ្ពស់ ដែល​ជា​កត្តា​ញ៉ាំង​ឲ្យ​ផលិតផល​-សេវាកម្ម​ធនាគារ​កាន់​តែ​មាន​ភាព​ខុស​ប្លែក​ពី​ធនាគារ​ដទៃ ព្រម​ទាំង បង្កើន​នូវ​លទ្ធភាព​ប្រកួត​ប្រជែង​ដល់ ធនគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី លើ​ទី​ផ្សារ​ក្នុង​តំបន់។ ថ្ងៃទី០១  ខែតុលា  ឆ្នាំ២០១៣ ប្រារព្ធ​ខួប​អនុស្សាវរីយ៍ ០២​ឆ្នាំ ជា​ថ្ងៃ​ដែល​ធនាគារ​បាន​កម្លាយ​ខ្លួន​ពី សាខា​ភ្នំពេញ ទៅ​ជា​ធនាគារ​ពាណិជ្ជ​វិនិយោគ ១០០% ដើម​ទុន​ក្រៅ​ប្រទេស ក្រោម​នាមករណ៍​ហៅ​ថា ធនាគារ សាខមប៊ែង (ខេមបូឌា)...

Read More

២០១២

By: Sacombank Team

ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១២ ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី បាន​ចាប់​អនុវត្ត​នូវ​សេវាកម្ម​ថ្មី​មួយ គឺ​សេវា​ទូទាត់​ពាណិជ្ជកម្ម​តាម​ព្រំដែន ក្នុង​គោល បំណង​តភ្ជាប់​ចំណង​ពាណិជ្ជកម្ម​ឆ្លង​ប្រទេស តាម​រយៈ​ការ​ទូទាត់​ពាណិជ្ជកម្ម​ជា​ប្រភេទ​ប្រាក់​ដុង​វៀតណាម និង​ជម្រុញ​ឲ្យ ពាណិជ្ជករ​កម្ពុជា​ដែល​ប្រើប្រាស់​សេវា​ផ្ទេរ​ប្រាក់​ទូទាត់​ពាណិជ្ជកម្ម​តាម​ព្រំដែន​នេះ ពុំ​ចាំ​បាច់​បើក​គណនី​ប្រភេទ​ប្រាក់​ដុង​ឡើយ​។ ផ្ទុយ​ទៅ​វិញ អ្នក​ផ្គត់ផ្គង់​កម្ពុជា​អាច​ទទួល​បាន​ការ​ទូទាត់​ផ្ទាល់​ពី​អ្នក​ទិញ​នៅ​វៀតណាម​ជា​ប្រាក់​រៀល​។ ការ​អនុវត្តន៍​នូវ​សេវាកម្ម​នេះ បាន​រួម​ចំណែក​ជួយ​ដល់​ការ​ទូទាត់​ពាណិជ្ជកម្ម​ប្រចាំ​ថ្ងៃ របស់​ពាណិជ្ជករ​នៃ​ប្រទេស​ទាំង​ពីរ ព្រម​ទាំង​បង្កើន​នូវ​ប្រសិទ្ធភាព ក្នុង ពាណិជ្ជកម្ម​ផង​ដែរ។ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១២ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ដ៏​ចាំ​បាច់​របស់​អតិថិជន ធនាគារ សាខមប៊ែង...

Read More
បិទ ​០២៣ ២២៣ ៤២៣ ថ្លៃសេវា អត្រាការប្រាក់ អត្រាប្តូរប្រាក់ ស្នើសុំឥណទាន ផ្ដល់មតិយោបល់ ឱកាសការងារ កម្មវិធីប្រូម៉ូសិន បណ្តាញ​ប្រតិបត្តិការ
Close 023 223 432 Exchange Rate Fee Interest Rate Branch Location Promotions Recruitment Feedback Registration Loan