ព័ត៌មាន

ប្រភេទ

សន្និបាតបូកសរុបប្រតិបត្តិការអាជីវកម្មឆ្នាំ២០២១

នៅថ្ងៃទី១០ ខែ​មករា ឆ្នាំ២០២២

នៅថ្ងៃពុធ ទី០៥ ខែមករា ឆ្នាំ២០២២ ធនាគារ សាខមប៊ែង ខេមបូឌា បានប្រារព្ធពិធីសន្និបាតបូកសរុបប្រតិបត្តិការអាជីវកម្មឆ្នាំ២០២១ និងកំណត់់ទិសដៅអាជីវកម្មឆ្នាំ២០២២ នៅទីស្នាក់ការកណ្តាល ដែលមានអាស័យដ្ឋាននៅមហាវិថីព្រះនរោត្តម។ អង្គសន្និបាតបានស្វាគមន៍ការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃធនាគារសាខមប៊ែង លោក Ha Ton Trung Hanh – សមាជិកក្រុមប្រឹក្សាត្រួតពិនិត្យនៃធនាគារ សាខមប៊ែង។ លោក Ha Van Trung – អគ្គនាយករង និងជានាយកផ្នែកនៃនធនាគារ សាខមប៊ែង ។ ចំពោះខាងធនាគារ សាខមប៊ែង ខេមបូឌា មានការអញ្ជើញចូលរួមពីសំណាក់លោក Trinh Van Ty – ប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារ សាខមប៊ែង ខេមបូឌា។ លោក Nguyen Thuc Vinh – ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ សាខមប៊ែង ឡាវ និងជាសមាជិកឯករាជ្យនៃក្រុមប្រឹក្សាភិបាលធនាគារ សាខមប៊ែង ខេមបូឌា។ លោក Nguyen Nhi Thanh – អនុប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកធនាគារ សាខមប៊ែង ខេមបូឌា។ រួមជាមួយនឹងសមាជិកក្រុមប្រឹក្សាភិបាល អ្នកគ្រប់គ្រង ប្រធាននាយកដ្ឋាន នាយកសាខា និងបុគ្គលិកឆ្នើមទាំងអស់របស់ ធនាគារ សាខមប៊ែង ខេមបូឌា។

ក្នុងឆ្នាំ២០២១ ខឿនសេដ្ឋកិច្ចនៃពិភពលោកបានបន្តរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងូរពីជម្ងឺកូវីដ-១៩។ ឈរលើស្ថានភាពដ៏លំបាកយ៉ាងនេះក៏ដោយ ធនាគារ សាខមប៊ែង ខេមបូឌា នៅតែអាចស្វះស្វែងរកនូវដំណោះស្រាយទាន់ពេល និងសម្រេចបានជោគជ័យតាមផែនការដែលបានកំណត់ និងជាមហាកិត្តិយសដែលធនាគារ សាខមប៊ែង ខេមបូឌា បានទទួលចំណាត់ថ្នាក់ជា “អង្គភាពឆ្នើម”ឆ្នាំ២០២១។

នៅក្នុងសន្និបាតនេះផងដែរ លោក Phung Thai Phung – សមាជិកក្រុមប្រឹក្សាភិបាល និងជាអគ្គនាយករង ធនាគារ សាខមប៊ែង ខេមបូឌា បានបង្ហាញពីរបាយការណ៍ដោយសង្ខេបលទ្ធផលអាជីវកម្មឆ្នាំ២០២១ និងផែនការអនុវត្តនៅឆ្នាំ២០២២ របស់ធនាគារ សាខមប៊ែង ខេមបូឌា។ អង្គសន្និបាតបានសំណេះសំណាល់ក្រោមប្រធានបទ៖ “ធ្វើយ៉ាងណាដើម្បីអាចពង្រីកវិសាលភាពអាជីវកម្ម បង្កើនប្រសិទ្ធភាពប្រតិបត្តិការ ពង្រឹងការគ្រប់គ្រងហានិភ័យ និងអនុវត្តផែនការអាជីវកម្មជោគជ័យលើគ្រប់ជ្រុងជ្រោយនៅឆ្នាំ២០២២” ។

ក្នុងបរិយាកាសដ៏ឧឡារឹកអធិកអធមនោះដែរ ធនាគារ សាខមប៊ែង ខេមបូឌា បានផ្តល់កិត្តិយស និងធ្វើការប្រគល់ជូននូវប័ណ្ណសរសើរនិងរង្វាន់ជាច្រើនជូនដល់អង្គភាព និងបុគ្គលិកឆ្នើមប្រចាំឆ្នាំ២០២១ នេះជាការកត់សម្គាល់ និងការលើកទឹកចិត្ត ជូនដល់បុគ្គលិករបស់ខ្លួនដែលបានលះបង់ទាំងកម្លាំងកាយចិត្ត និងចូលរួមចំណែកកសាងលទ្ធផលដ៏ប្រសើរ ដោយមិនចេះហត់នឿយ អស់រយៈពេលមួយឆ្នាំកន្លងមកនេះ។

ទន្ទឹមនឹងនោះ ធនាគារ សាខមប៊ែង ខេមបូឌា ក៏បានរៀបចំពិធីប្រគល់ផែនការអាជីវកម្មនៅឆ្នាំ២០២២ ដល់អង្គភាពទាំងឡាយ ដើម្បីជាការជម្រុញការប្រឡងប្រណាំងក្នុងអង្គភាពរបស់ខ្លួន និងគោលដៅឆ្ពោះទៅមុខសម្រេចបានលើសពីផែនការដែលបានដាក់ចេញនៅឆ្នាំ២០២២។

អង្គបូកសរុបន្និបាតបូកសរុប មានមតិយោបល់និងចង្អុលការពីសំណាក់ថ្នាក់ដឹកនាំនៃធនាគារមេ សាខមប៊ែង និង ក្រុមប្រឹក្សានៃធនាគារ សាខមប៊ែង ខេមបូឌា ។ ទាំងនេះជាមូលដ្ឋានដ៏រឹងមាំរួមចំណែកធ្វើឱ្យធនាគារ សាខមប៊ែង ខេមបូឌា សម្រេចបានជោគជ័យថ្មីៗបន្ថែមទៀតនាពេលខាងមុខនេះ។

សន្និបាតបូកសរុបប្រតិបត្តិការអាជីវកម្មឆ្នាំ២០២១ របស់ធនគារ សាខមប៊ែង ខេមបូឌា ត្រូវបានបញ្ចប់ដោយជោគជ័យ ក្នុងបរិយាកាសសប្បាយរីករាយ និងអបអរសាទរយ៉ាងក្រៃឡែងពីសំណាក់អ្នកចូលរួម។ រាល់មតិយោបល់និងចង្អុលការរបស់ថ្នាក់ដឹកនាំធនាគារ ត្រូវបានលើកឡើងដើម្បីជាការរួបរួមកម្លាំងចិត្តនៃបុគ្កលិកទាំងឡាយនៃធនាគារ សាខមប៊ែង ខេមបូឌា អាចបន្តពួតដៃគ្នាពុះពារ ជម្នះរាល់ឧបសគ្គ ដើម្បីឈានទៅសម្រេច

ចែករំលែកទៅកាន់៖

បិទ ​០២៣ ២២៣ ៤២៣ អត្រាប្តូរប្រាក់ អត្រាការប្រាក់ បណ្តាញ​ប្រតិបត្តិការ ព័ត៌មានប្រូម៉ូសិន ឱកាសការងារ ទម្រង់ផ្ដល់មតិយោបល់ ស្នើសុំឥណទាន
Close 023 223 432 Exchange Rate Interest Rate Branch Location Promotions Recruitment Feedback Form Registration Loan