444
MENUMENU

ម៉ាស៊ីន ឆូតកាត (POS) ធនាគារ សាខមប៊ែង ខេមបូឌា

គ្រប់គ្រងសហគ្រាសរបស់លោកអ្នកប្រកបដោយភាពវៃឆ្លាត

អត្ថប្រយោជន៍

  • ស្លាកយីហោសហគ្រាស និងម៉ាកផលិតផលរបស់លោកអ្នកនឹងត្រូវបានលើកកម្ពស់ជាងមុន ដោយសារការដំឡើងសេវាទូទាត់ដោយម៉ាស៊ីនឆូតកាត បន្ថែមទៅទៀតនោះអាចជួយបន្ថែមប្រភេទសេវាទូទាត់មួយទៀតជូនអតិថិជនផងដែរ។
  • ការគ្រប់គ្រងប្រតិបត្តិការទូទាត់តាមរយៈប័ណ្ណ​ អាចជួយសន្សំសំចៃ ងាយស្រួល និងមានសុវត្ថិភាពជាងការប្រើប្រាស់សាច់ប្រាក់។ ដូចជាកាត់បន្ថយកំហុសឆ្គង ឬការខាតបង់ផ្សេងៗ និងកាត់បន្ថយកម្រៃសេវាសម្រាប់ការគ្រប់គ្រង ការរាប់ និងការដឹកជញ្ជូនសាច់ប្រាក់ ។ល។ បន្ថែមពីនេះទៀត ពេលអតិថិជនធ្វើការទូទាត់ជាមួយម៉ាស៊ីនឆូតកាតធនាគារ សាខមប៊ែង ខេមបូឌា នោះប្រាក់ចំណូលបានពីការលក់របស់លោកអ្នកនឹងទទួលបានការប្រាក់របស់ធនាគារថែមទៀតផង។
  • ជួយបង្កើនប្រាក់ចំណូលពីការលក់​៖ បច្ចុប្បន្នអតិថិជនភាគច្រើននិយមប្រើប្រាស់សេវាមទូទាត់ជាមួយម៉ាស៊ីនឆូតកាត ដូច្នេះហើយពួកគេតែងតែស្វែងរកទីតាំងលក់ទំនិញណាដែលទទួលការទូទាត់ដោយប្រើប័ណ្ណ។ មួយវិញទៀតតាមការសង្កេតបានឱ្យឃើញថាការទូទាត់ដោយប្រើប្រាស់ប័ណ្ណមានចំនួនច្រើនជាងការទូទាត់ជាមួយសាច់ប្រាក់ ដោយសារអតិថិជនមិនចាំបាច់យកទឹកប្រាក់មកតាមខ្លួនច្រើន។
  • ទទួលបានការប្រឹក្សាយោបល់ និងការដំឡើងម៉ាស៊ីនឆូតកាតរបស់ ធនាគារ សាខមប៊ែងខេមបូឌា ដោយមិនមានការគិតកម្រៃសេវាអ្វីទាំងអស់។

លក្ខខណ្ឌ និងបែបបទ

  • អតិថិជនគោលដៅ
    • សហគ្រាសរបស់រដ្ឋ និងឯកជនទាំងក្នុងនិងក្រៅប្រទេស និងក្រុមហ៊ុនបណ្តាក់ទុនពាណិជ្ជកម្ម ឬផ្តល់សេវាកម្មស្របច្បាប់នៅកម្ពុជា។
    • អាជីវកម្មគ្រួសារ ឯកត្តជនដែលមានសញ្ជាតិកម្ពុជា និងជនបរទេសដែលកំពុងប្រកបអាជីវកម្ម ឬផ្តល់សេវាកម្មស្របច្បាប់នៅកម្ពុជា។
  • លក្ខខណ្ឌដើម្បីចុះឈ្មោះ
    • មានទីតាំងអាជីវកម្ម និងត្រូវបានចុះបញ្ជីអាជីវកម្មស្របតាមច្បាប់របស់ប្រទេសកម្ពុជា។
    • ចុះកិច្ចសន្យាទទួលសេវាទូទាត់ជាមួយធនាគារ សាខមប៊ែង ខេមបូឌា និងប្តេជ្ញាយល់ស្របតាមច្បាប់ និងការកំណត់របស់សមាគមប័ណ្ណអន្តរជាតិ និងរបស់ធនាគារ សាខមប៊ែង ខេមបូឌា ពាក់ពន្ធ័នឹងការទទួលទូទាត់ជាមួយប័ណ្ណ។
    • មិនមានក្នុងបញ្ជីអង្គភាពទទួលការទូទាត់ដែលមានហានិភ័យខ្ពស់ ឬត្រូវបានហាមមិនឱ្យប្រើប្រាស់សេវាទូទាត់តាមប័ណ្ណ តាមសេចក្តីប្រកាសរបស់សមាគមប័ណ្ណអន្តរជាតិ។
    • មិនមានក្នុងបញ្ជីដែលជាទីតាំងមានឥណទានអាក្រក់។
    • មានគណនីជាមួយធនាគារ។
  • បែបបទដើម្បីចុះឈ្មោះប្រើប្រាស់ប័ណ្ណ
    • ឯកសារ វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្មថតចម្លង ដែលមានការបញ្ជាក់ពីការថតចម្លងត្រឹមត្រូវតាមច្បាប់ដើម។
    • ឯកសារច្បាប់ថតចម្លង អត្តសញ្ញាណប័ណ្ណរបស់អ្នកតំណាង។
    • លិខិតផ្ទេរសិទ្ធិរបស់អង្គភាពទៅអ្នកតំណាងណាមួយ លើការចុះកិច្ចសន្យា និងធ្វើប្រតិបត្តិការជាមួយធនាគារ។
    • កិច្ចសន្យាទទួលការទូទាត់តាមប័ណ្ណជាមួយធនាគារ សាខមប៊ែង ខេមបូឌា។
    • ឯកសារផ្សេងទៀតតាមការស្នើសុំរបស់ធនាគារ សាខមប៊ែង ខេមបូឌា។

ដំណើរការទូទាត់កាត និងរបៀបឆូតកាត

  • ជំហានទី១៖ ជូនដំណឹងទៅម្ចាស់ប័ណ្ណ ពីចំនួនទឹកប្រាក់ដែលត្រូវទូទាត់
  • ជំហានទី២៖ ពិនិត្យមើលប័​ណ្ណ ( អាចជាប័ណ្ណម៉ាញ៉េទិច ឬប័ណ្ណបន្ទះ Chip ត្រូវតែពិនិត្យឱ្យច្បាស់លាស់ បង្ការករណីអតិថិជនប្រើប្រាស់ប័ណ្ណក្លែងក្លាយ)។
  • ជំហានទី៣៖ ធ្វើប្រតិបត្តិការនៅលើម៉ាស៊ីនឆូតកាត
    • ឆូតប័ណ្ណ៖ ប័ណ្ណដែលជាបន្ទះ Chip ឬប័ណ្ណម៉ាញ៉េទិច មានវិធីទូទាត់ផ្សេងគ្នា ។ ប្រសិនបើជាបន្ទះ Chip ត្រូវបញ្ជូលប័ណ្ណទៅកន្លែងដែលអាន Chip របស់ម៉ាស៊ីនហើយទុកប័ណ្ណឱ្យនៅស្ងៀមរហូតដល់ប្រតិបត្តិការបានជោគជ័យ។ ប្រសិនបើជាម៉ាញ៉េទិចត្រូវឆូតប័ណ្ណនៅកន្លែងឆូតនៅលើម៉ាស៊ីន។
    • អនុវត្តបន្តទៀតតាមការណែនាំនៅលើម៉ាស៊ីនឆូតកាត។
  • ជំហានទី៤៖ ប្រគល់ប័ណ្ណត្រឡប់ជូនអតិថិជន និងធ្វើការបោះពុម្ពវិក្កយបត្រ
  • ជំហានទី៥៖ បូកសរុបប្រតិបត្តិការ។

កំណត់សម្គាល់

  • ប្រភេទប័ណ្ណដែលអាចធ្វើការទូទាត់ដោយម៉ាស៊ីនឆូតកាតរបស់ ធនាគារ សាខមប៊ែង ខេមបូឌា មាន៖ ប្រភេទប័ណ្ណក្នុងស្រុកទាំងអស់ ប្រភេទប័ណ្ណវីសា Debit និងវីសា Credit ដែលចេញដោយធនាគារ សាខមប៊ែង ខេមបូឌា និងគ្រប់ប្រភេទប័ណ្ណ វីសា (Visa) ដែលចេញដោយធនាគារនៅប្រទេសកម្ពុជា និង កាតវិសា (Visa) ទាំងអស់ទូទាំងពិភពលោក។
  • អង្គភាពដែលទទួលការទូទាត់ប័ណ្ណត្រូវធ្វើការបូកសរុបប្រតិបត្តិការភ្លាមនៅក្នុងថ្ងៃដែលកើតមានប្រតិបត្តិការ។ ត្រួតពិនិត្យចំនួនវិក្កយបត្រ ចំនួនទឹកប្រាក់រវាងវិក្កយបត្រសរុប និងវិក្កយបត្រនីមួយៗ។
  • បោះពុម្ភវិក្កយបត្រហើយត្រូវមានហត្ថលេខារបស់ម្ចាស់ប័ណ្ណ និងធ្វើការរក្សាទុកតាមការកំណត់របស់ ធនាគារ សាខមប៊ែង ខេមបូឌា។
  • មិនតម្រូវឱ្យធ្វើការទារប្រាក់បន្ថែមពីម្ចាស់ប័ណ្ណឡើយ។
  • មិនទទួលយកការទូទាត់ជាមួយនឹងប័ណ្ណដែលត្រូវបានបដិសេធទូទាត់។
  • ករណីសង្ស័យថាមានប័ណ្ណក្លែងក្លាយ នោះត្រូវធ្វើការទំនាក់ទំនងមកកាន់ភ្នាក់ងារបម្រើអតិថិជន របស់ធនាគារសាខមប៊ែង ខេមបូឌា ៧ថ្ងៃក្នុងមួយសប្តាហ៍។

ដើម្បីទទួលបានសេវាកម្មពិសេសជាច្រើន តាមតម្រូវការរបស់លោកអ្នក

ផលិតផលដែលពាក់ព័ន្ធ

444
បិទ ​០២៣ ២២៣ ៤២៣ ថ្លៃសេវា អត្រាការប្រាក់ អត្រាប្តូរប្រាក់ ស្នើសុំឥណទាន ផ្ដល់មតិយោបល់ ឱកាសការងារ កម្មវិធីប្រូម៉ូសិន បណ្តាញ​ប្រតិបត្តិការ
Close 023 223 432 Exchange Rate Fee Interest Rate Branch Location Promotions Recruitment Feedback Registration Loan