444
MENUMENU

ប័ណ្ណឥណទានវីសា

ទទួលយកជីវិតបែបទាន់សម័យ និងការបញ្ចុះតម្លៃដ៏អស្ចារ្យជាមួយប័ណ្ណឥណទានវីសាធនាគារ​​ សាខមប៊ែង- ជាកញ្ចប់ហិរញ្ញវត្ថុបម្រុងដ៏ចាំបាច់សម្រាប់គ្រប់តម្រូវការទិញទំនិញរបស់លោកអ្នក។

អត្ថប្រយោជន៍

  • លែង​បារម្ភ​ពី​ការ​ប្តូរ​ប្រាក់​នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​។​
  • មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​គ្រប់​គ្រង​ការ​ចំណាយ​ផ្ទាល់​ខ្លួន​របស់​អ្នក​។​
  • កាន់​តែ​ពិសេស​ចំពោះ​គ្រួសារ​ដែល​មាន​សមាជិក​ ឬ​កូន​ដែល​កំពុង​ស្នាក់​នៅ​ ឬ​សិក្សា​នៅ​ក្រៅ​ប្រទេស​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ទូទាត់​ថ្លៃ​សាលា​ និង​ការ​ចំណាយ​របស់​កូនៗ​។​
  • ទទូល​បាន​កម្រិត​ឥណទាន​រហូត​ដល់​ ១៥,០០០​ ដុល្លារ​អាមេរិច​ជាមួយ​នឹង​ប័ណ្ណ​ឥណទាន​សាខមប៊ែង​ក្លាសិក​ (Classic​)។
  • ធ្វើ​ការ​បញ្ជា​ទិញ​ទំនិញ​មុន​រួច​ធ្វើការ​ទូទាត់​តាម​ក្រោយ​រហូត​ដល់​ ៥៥​ ថ្ងៃ​ដោយ​គ្មាន​ការ​ប្រាក់​។
  • អាច​ដក​សាច់​ប្រាក់​បាន​រហូត​ដល់​ទៅ​ ៥០%​ នៃ​កម្រិត​ឥណទាន​នៅ​គ្រប់​ម៉ាស៊ីន​អេធីអឹម​ (​ATM​) ​​ដែល​មាន​និមិត្ត​សញ្ញា​ (VISA​) ទាំង​ក្នុង និង​ក្រៅ​ប្រទេស​គ្រប់​ពេល​វេលា។
  • អាច​ធ្វើការ​ទូទាត់​ចំណាយ​ផ្សេងៗ​ដូច​ជា​ទិញ​ទំនិញ កក់​សំបុត្រ​យន្តហោះ ​ឬ​កក់​បន្ទប់​សណ្ឋាគារ​នៅ​តាម​ម៉ាស៊ីន​ឆូតកាត​រាប់​លាន​គ្រឿង​នៅ​ជុំវិញ​ពិភពលោក​ និង​តាម​ប្រពន្ធ័​អុីនធើណែត។
  • ទទួល​បាន​ការ​បញ្ចុះ​តំលៃ​រហូត​ដល់​ ៥០% នៅ​តាម​ហាង​ទិញ​ទំនិញ ភោជនីយដ្ឋាន​ សណ្ឋាគារ កន្លែង​កម្សាន្ដ​ សាលារៀន​ ដែល​បាន​ចូល​រួមកម្មវិធី​ សាខមប៊ែង​ផ្លាស​ដែល​មាន​ស្លាក​សញ្ញា​សាខមប៊ែង​ផ្លាស​ (ព័ត៌មានបន្ថែម)​។
  • មាន​ភ្នាក់ងារ​ចាំ​បម្រើ​អតិថិជន​ ២៤​ម៉ោង​ក្នុង​មួយថ្ងៃ និង៧ថ្ងៃក្នុងមួយ​សប្តាហ៍តាមរយះលេខ៖ (​៨៥៥​)​ ២៣​ ២២៣​​ ៤២៣

លក្ខខណ្ឌក្នុងការស្នើសុំប័ណ្ណ

  • ប័ណ្ណចម្បង​៖ ឯកត្តជន​ចាប់​ពី​អាយុ​​ ១៨​ដល់ ៦៥ឆ្នាំ ដែល​មាន​​អាសយដ្ឋាន​អចិន្ត្រៃយ៍​/​អាសយដ្ឋាន​កំពុង​ស្នាក់​នៅ​​​​​បណ្តោះ​អាសន្ន​ដែល​មាន ធនាគារ ​សាខមប៊ែង ​(​ខេមប៊ូឌា​)​ កំពុង​ប្រតិបត្តិការ​។​
  • ប័ណ្ណរង​៖ ឯកត្តជន​ចាប់​ពី​អាយុ ១៨​ដល់​ ៦៥​ឆ្នាំ​។​
  • ត្រូវ​មាន​អតីតភាព​ការ​ងារ​នៅ​​​​ក្នុង​អង្គភាព​មួយ​យ៉ាង​តិច ០៦​ខែ ឡើង​ទៅ​ (​មិន​គិត​រយៈ​ពេល​សាកល្បង​ការងារ​)​។​
  • មាន​ប្រាក់​ចំណូលយ៉ាង​តិច ៤០០ដុល្លារអាមេរិក​/​ខែ​ ប្រសិន​បើ​និយោជក​កំពុង​បំពេញ​​ការងារ​នៅ​រាជ​ធានី​ភ្នំពេញ​និង​មាន​​ប្រាក់​ចំណូល​យ៉ាង​តិច ៣០០​ដុល្លារអាមេរិក​/​ខែ​ ប្រសិន​បើ​និយោជក​កំពុង​បំពេញ​ការ​ងារ​នៅ​តាម​បណ្តា​ខេត្ត​/​ក្រុង​ក្រៅ​ពី​រាជ​ធានី​ភ្នំពេញ​ដែល​មាន​ ធនាគារ​ សាខមប៊ែង​ (​ខេមប៊ូឌា​)​ កំពុង​ប្រតិបត្តិការ​។​
  • មាន​ប្រាក់​ចំណូល​យ៉ាង​តិច ៣៥០ដុល្លារអាមេរិក​/​ខែ ​ប្រសិន​បើ​និយោជក​កំពុង​បំពេញ​ការងារ​នៅ​តាម​ស្ថាប័ន​ធនាគារ ​មីក្រូហិរញ្ញវត្ថុ​និង​ក្រុមហ៊ុន​មិត្តហ្វូន​។​មាន​ប្រាក់​ចំណូលយ៉ាង​តិច ២៥០ដុល្លារអាមេរិក​/​ខែ ​ប្រសិន​បើ​និយោជក​កំពុង​បំពេញ​ការងារ​នៅ​តាម​ស្ថាប័ន​រដ្ឋ​។​
  • សំគាល់​ប្រសិន​បើ​លក្ខណៈ ​របស់​លោក​អ្នក​មិន​ទាន់​សម​ស្រប​​ទៅ​តាម​លក្ខខណ្ឌ​ខាង​លើ​នេះ​ទេ​សូម​ធ្វើ​ការ​ទំនាក់​ទំនង​មក​កាន់​​សេវា​បម្រើ​អតិថិជន​ ២៤​/​៧​ ដើម្បី​បាន​ការ​ប្រឹក្សា​បន្ថែម​តាម​រយៈ​ (​៨៥៥​)​ ២៣​ ២២៣​​ ៤២៣។​

ឯកសារតម្រូវ

  • សំណុំ​បែបបទ​ស្នើសុំ​ប្រើប្រាស់​ប័ណ្ណឥណទាន និងកិច្ចសន្យា។
  • ឯកសារ​ផ្ទាល់ខ្លួន៖ អត្តសញ្ញាណប័ណ្ណ/លិខិតឆ្លងដែន (ទាំងសងខាង)។
  • ឯកសារ​បញ្ជាក់​អាសយដ្ឋាន៖ សៀវភៅស្នាក់នៅ​ថតចម្លង ​(ករណី​អាសយដ្ឋាន​កំពុងស្នាក់នៅ ខុស​ពី​អាសយដ្ឋាន​អចិន្ត្រៃយ៍)​សូម​ផ្តល់​នូវ​ឯកសារ​ដូច​ខាង​ក្រោម៖​
    + ឯកសារ​បញ្ជាក់​ទី​លំនៅបច្ចុប្បន្ន/សៀវភៅស្នាក់​នៅ​បណ្តោះអាសន្ន
    + ប្លង់កាន់កាប់ដី/ផ្ទះ
    + វិក្កយបត្រ​ប្រើប្រាស់​ទឹកភ្លើង/ទូរទស្សន៍ខ្សែកាប/អុីនធើណែត
  • ឯកសារបញ្ជាក់ចំណូល៖
    ឯកសារ​បញ្ជាក់​ចំណូល​របស់​បុគ្គលិក​ត្រូវ​ផ្តល់​នូវ​ឯកសារ​ដូច​ខាងក្រោម​នេះ៖
    + កិច្ចសន្យា​ការងារ​ដែល​មាន​សុពលភាព​/​សេចក្តី​សម្រេច​តែង​តាំង តំឡើងឋានៈ​/​ ឯកសារ​ផ្សេងៗ​ដែល​មាន​តម្លៃ​ស្មើឬ។
    + លិខិត​បញ្ជាក់​ពី​អង្គភាព​ដែលនៅ​មាន​សុពលភាព​ក្នុង​រង្វង់​មួយ​ខែ ​/ ការ​បញ្ជាក់​ពី​អង្គភាព​នៅ​ផ្នែក​ខាងក្រោយ​នៃ​ទម្រង់​ស្នើ​សុំ​ប្រើប្រាស់​ប័ណ្ណឥណទាន និងកិច្ចសន្យា។
    + សៀភៅ​ប្រាក់បៀវត្ស/ សៀវភៅធនាគារ/របាយការណ៍ប្រាក់បៀវត្សតាមធនាគារ/ បង្កាន់ដៃទទួលប្រាក់ខែ​រយៈពេល ​០៣ ខែថ្មីៗ/​ឯកសារផ្សេងៗដែលមានតម្លៃស្មើ។
    សម្គាល់៖ រាល់​សំណុំ​ឯកសារ​ទាំងអស់​ត្រូវ​ស្រប​ច្បាប់ និងមានសុពលភាព។ ឯកសារ​ដែល​ថតចម្លង​ទាំងអស់​ត្រូវ​ផ្ទៀងផ្ទាត់​ជាមួយ​ច្បាប់ដើម​ឬ​ត្រូវ​បញ្ជាក់​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច។

របៀបចុះឈ្មោះប្រើប្រាស់ប័ណ្ណ

  • ទូរស័ព្ទមកកាន់ភ្នាក់ងារបម្រើអតិថិជន (​៨៥៥​) ២៣ ២២៣ ៤២៣
  • អញ្ជើញមកកាន់សាខាណាមួយ/ការិយាល័យកណ្តាលរបស់ធនាគារ​ សាខមប៊ែង
  • អាច​ធ្វើការ​ផ្ញើព័ត៌មាននិងសំណើ​តាមរយៈ​ប្រអប់​សំបុត្រ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់សាខមប៊ែងតាមរយ: www.facebook.com/SacombankCambodia
  • ផ្ញើព័ត៌មាននិងសំណើតាមរយៈអុីម៉ែល ask-sc@sacombank.com

ការផ្តល់ជូនពិសេស

លក្ខខណ្ឌនៃការ ប្រើប្រាស់ប័ណ្ណ

  • ចុះឈ្មោះឥឡូវនេះ/លោកអ្នកនឹងទទួលបានការឆ្លើយតបភ្លាមៗនៅពេលចុះឈ្មោះតាមអុីនធើណែតជាមួយនឹងធនាគារសាខមប៊ែង។ (ព័ត៌មានលំអិត)

ដើម្បីទទួលបានសេវាកម្មពិសេសជាច្រើន តាមតម្រូវការរបស់លោកអ្នក

ផលិតផលដែលពាក់ព័ន្ធ

444
បិទ ​០២៣ ២២៣ ៤២៣ ថ្លៃសេវា អត្រាការប្រាក់ អត្រាប្តូរប្រាក់ ស្នើសុំឥណទាន ផ្ដល់មតិយោបល់ ឱកាសការងារ កម្មវិធីប្រូម៉ូសិន បណ្តាញ​ប្រតិបត្តិការ
Close 023 223 432 Exchange Rate Fee Interest Rate Branch Location Promotions Recruitment Feedback Registration Loan